ប្រសិនបើពិភពលោកដោះស្រាយបញ្ហាអាកាសធាតុដូចជំងឺកូវីដ១៩ ប្រមុខអ.ស.ប ថា “ខ្ញុំបារម្ភខ្លាំង”

183
ចែករម្លែក

សហរដ្ឋអាម៉េរិកចិននិងរុស្ស៊ីបានឈ្លោះគ្នាកាលពីថ្ងៃព្រហស្បតិ៍ទី ២៤ ខែកញ្ញា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីជំងឺរាតត្បាតកូវីដ១៩ បន្ទាប់ពីប្រមុខអ.ស.ប លោក អង់តូនីញ៉ូ គូថេរ៉េស បានព្រមានដល់ស្ថាប័ននេះថា ប្រសិនបើវិបត្តិអាកាសធាតុឈានដល់ “ការបែកបាក់សាមគ្គីនិងការបាត់សណ្តាប់ធ្នាប់” ដូចករណីជំងឺកូវីដ១៩ ពេលនោះ “ខ្ញុំបារម្ភខ្លាំង”។

លោកគូថេរ៉េសបាននិយាយថា វីរុសកូរ៉ូណាបានបាត់បង់ម្ចាស់ការ ខណៈដែលចំនួន អ្នកស្លាប់ទូទាំងពិភពលោកកើនជិតដល់ ១ លាននាក់និងជាង ៣០ លាននាក់បានឆ្លង មេរោគនេះ។ លោកបានស្តីបន្ទោសទៅលើ “កង្វះនៃការត្រៀមខ្លួនជាសកល កិច្ចសហប្រតិបត្តិការ ការឯភាពគ្នា និង សាមគ្គីភាព” ។

លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក ១៥ ប្រទេសយ៉ាងដូច្នេះថា “ជំងឺរាតត្បាតគឺជាការធ្វើតេស្តយ៉ាងច្បាស់ក្រឡែតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ វាជាការធ្វើតេស្ត ដែលយើងបរាជ័យ”។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាយរ៉ូវ និងអ្នកការទូតកំពូលរបស់ រដ្ឋាភិបាលចិន លោកវ៉ាង យី ទាំងពីរនាក់បានដៀមដាមដាក់សហរដ្ឋអាម៉េរិក ក្នុងអំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខតាមវីដេអូស្តីពីអភិបាលកិច្ចពិភពលោកក្រោយសម័យកូវីដ១៩​ ដោយត្រូវឯកអគ្គរដ្ឋទូតអាម៉េរិកលោកស្រី ខេលលី ក្រាហ្វ ឆ្លើយតបវិញថា “អ្នកទាំងពីរមិនចេះអៀនខ្មាស”។

លោកស្រីបាននិយាយថា “ខ្ញុំពិតជាមានការភ្ញាក់ផ្អើលនិងមានការខ្ពើមរអើម នឹងខ្លឹមសារនៃការពិភាក្សាថ្ងៃនេះ…សមាជិកក្រុមប្រឹក្សាឆ្លៀតយកឱកាសនេះផ្តោតលើ ការចងគំនុំនយោបាយជាជាងបញ្ហាសំខាន់ដែលមាននៅក្នុងដៃ”។

ខណៈមិននិយាយចំឈ្មោះប្រទេសណាមួយនោះ លោកឡាវរ៉ូវ បានកត់សម្គាល់ថា ជំងឺរាតត្បាតបានធ្វើឱ្យមានការខ្វែងគំនិតគ្នារវាងរដ្ឋនានា។

លោកនិយាយថា “យើងមើលឃើញការប៉ុនប៉ងលើផ្នែកនៃប្រទេសនីមួយៗ ក្នុងការប្រើប្រាស់ស្ថានភាពបច្ចុប្បន្នដើម្បីជំរុញផលប្រយោជន៍តូចចង្អៀតរបស់ពួកគេ ក្នុងពេលឥឡូវដើម្បីដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលនានាឬដៃគូប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមិនសមប្រកប”។

លោកវ៉ាងបានអំពាវនាវឱ្យមានការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការឱ្យបាន ប្រសើរជាងមុនក្នុងចំណោមមហាអំណាចសំខាន់ៗកាលពីថ្ងៃព្រហស្បតិ៍។

លោកនិយាថា “បណ្តាប្រទេសធំៗរឹតតែមានកាតព្វកិច្ចបន្ថែមទៀតដើម្បីដាក់ អនាគតមនុស្សជាតិជាអាទិភាព បោះបង់ចោលនូវគំនិតសង្រ្គាមត្រជាក់និង ភាពលំអៀងខាងមនោគមវិជ្ជា ហើយរួមគ្នាជាស្មារតីឬភាពជាដៃគូដើម្បីជម្នះ លើការលំបាក”៕ ដោយ ៖ កញ្ញាដាលីស/Ha

លោកគូថេរ៉េសបារម្ភខ្លាំង បើការដោះស្រាយបញ្ហាអាកាសធាតុមានភាពតានតឹងដូចការដោះស្រាយបញ្ហាជំងឺកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម