​មន្ត្រីជលផល​ខេត្តពោធិ៍សាត់ នៅតែ​បន្ត​បង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ដែន​រដ្ឋបាល​របស់ខ្លួន​

163
ចែករម្លែក

ដោយ​៖ រិទ្ធី​សែន / ពោធិ៍សាត់​៖ ក្រុមការងារ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ ដឹកនាំ​ដោយ នាយផ្នែក​រដ្ឋបាល​ជល​ផល​ក្រគរ លោក ភុ​ន វណ្ណា ដោយមាន​ការចូលរួម​ពី សង្កាត់រដ្ឋបាល​ជលផល កំពង់​លួង យោធា​ខេត្ត កម្លាំង​ស្នាក់​បេ ០៥ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នេះ បាន​បន្ត​ចុះបង្ក្រាប បទល្មើស​នេសាទ នៅក្នុង​ដែន​រដ្ឋបាល របស់ខ្លួន​។​

​នាយផ្នែក​រដ្ឋបាល​ជល​ផល​ក្រគរ បានឱ្យដឹងថាៈ នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​ចុះ​ធ្វើ​សកម្មភាព ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល ចាប់ពី​ចំណុច ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគ ជាប់​ព្រំប្រទល់​នៃ ខេត្តពោធិសាត់ និង​កំពង់ឆ្នាំង ។ ជា​លទ្ធផល សមត្ថកិច្ច បាន​រុះរើ​បំផ្លាញចោល របាំង​ស្បៃ​មុង ៧ កន្លែង ប្រវែង ៨៥០ ម៉ែត្រ និង​លូ​កង​ស្បៃ​មុង ១៤ គ្រឿង និងរ​បាំងសាច់​អួន ចំនួន​ពីរ​ខ្សែ ប្រវែង ៤៥០ ម៉ែត្រ ក្បាល​ប ចំនួន ២ គ្រឿង បង្គោល ៤៥០ ដើម និង​បាន​ចាក់​លែង​ត្រី​ចំរុះ ចូលទៅក្នុង​ទន្លេ​វិញ​។​

​ដោយឡែក នៅ​ថ្ងៃ​ដដែល​នេះដែរ កម្លាំង​សមត្ថកិច្ច​ចម្រុះ របស់​សង្កាត់រដ្ឋបាល​កណ្ដៀង ដឹកនាំ​ដោយ​លោក ហុក ម៉េង រួម​នឹង​កម្លាំង​នគរបាល​ស្រុក មន្ត្រី​បរិស្ថាន យោធា​ខេត្ត បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ ចាប់ពី​ចំណុច​ព្រែក​រាំង​ទិល រហូតដល់​គ្រប់​ចាប់​លប នៃ​ភូមិ​ព្រែក​រាំង​ទិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។ ជា​លទ្ធផល សមត្ថកិច្ច​ចម្រុះ បាន​កម្ទេចចោល​របាំង​សាច់​អួន ២ ខ្សែ ប្រវែង ៦៥០ ម៉ែត្រ ក្បាល​ប​ចំនួន ៣ គ្រឿង និង​របាំង​ស្បៃ​មុង ៨ ខ្សែ ប្រវែង ១.៣០០ ម៉ែត្រ ចំនួន ១៦ គ្រឿង បង្គោល ៦៦០ ដើម ក្នុងនោះ​សមត្ថកិច្ច​ចម្រុះ បាន​ចាក់​លែង​កូន​ត្រី​ល្អិតៗ ចូលទៅក្នុង​ទន្លេ​វិញ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ លោក ភុំ វិមល បាន​ឲ្យ​ដឹងថាៈ ខ័​ណ្ឌ​រដ្ឋបាល​ជលផល នៅតែ​បន្តធ្វើ​ការបង្ក្រាប បទល្មើស​ជាប្រចាំ ដោយ​ធ្វើយ៉ាងណា ឱ្យ​បទល្មើស​ជលផល​នៅ​កម្រិត​ទាប ។

​លោក​បាន​បញ្ជាក់ថាៈ ជនល្មើស​មួយចំនួន នៅតែ​ធ្វើ​សកម្មភាព​បទល្មើស​នេសាទ ដោយ​ពួកគេ គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយ​មិន​បានគិត ពី​ការវិនាសហិនហោច ធនធានធម្មជាតិ​ឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម