ភាព​តានតឹង​កើន​ឡើង​នៅ​ពេល​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ថៃ ត្រូវបាន​ពន្យារពេល​

203
ចែករម្លែក

​ការ​ខំប្រឹងប្រែង​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ថៃ ត្រូវ​បាន​រារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ខែ​កញ្ញា បន្ទាប់ពី​សភា​បាន​ពន្យារពេល​ភ្លាមៗ​ការបោះឆ្នោត​ដែល​បាន​គ្រោងទុក​។​

​ផ្ទុយទៅវិញ សមាជិក​ចំនួន​៤៣២​នាក់​នៃ​សភា​ជាន់ខ្ពស់​និង​ទាប​ដែល​មាន​អាសនៈ​៧៥០ បាន​បោះឆ្នោត​បង្កើត​គណៈកម្មាធិកា​រ​ពិសេស​មួយ​ដើម្បី​សិក្សា​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​។​

​ការប្រែប្រួល​នេះ​កើត​ឡើង​បន្ទាប់ពី​ការជជែក​ដេញដោល​អស់​រយៈពេល ២ ថ្ងៃ​មកនេះ បានធ្វើឱ្យ​ក្រុមអ្នកតវ៉ា​ខឹងសម្បា ដែល​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​សភា​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​សមាជិក​​សភា​សម្រាប់​ការផ្លាស់ប្តូរ​។​

​ភាគច្រើន​នៃ​ការ​ខឹងសម្បានោះ​គឺ​សំដៅ​ទៅលើ​សមាជិក​ព្រឹទ្ធសភា ២៥០ នាក់ ដែល​ភាគច្រើន ត្រូវបាន​តែងតាំង​ដោយ​អតីត​របប​យោធា​។ ត្រូវ​មាន​ការគាំទ្រ​១​ភាគ​៣​នៃ​ពួក​គេ​ដើម្បី​គាំទ្រ​ដំណើរ​​ការ​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​ណាមួយ​។​

​មេដឹកនាំ​បាតុករ លោក​អា​ណុន ណា​ម​ផា បាន​និយាយថា​”​ប្រសិនបើ​គ្មាន​ការ​ជឿនលឿន​ណាមួយ​ក្នុងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៅ​ត្រឹម​ខែ​តុលា​នោះ​ទេ ចូរ​ប្រជាជន​នៅតាម​ជនបទ លក់​ស្រូវ​​អង្ករ​របស់​អ្នក​ហើយ​មក​ធ្វើ​បាតុកម្ម​ដ៏​អូសបន្លាយ​ពេល​ដើម្បី​ទម្លាក់ក្រុម​មេដឹកនាំ​ផ្តាច់ការ​ចេញ​។​

​បាតុករ​ខ្លះ​ថែម​ទាំង​ថ្លែង​សុន្ទរកថា​តាម​ឧបករណ៍​បំពង​សំឡេង​ពី​ទូក​មួយ​នៅក្នុង​ទន្លេ​ចាវ ប្រា​យ៉ា​ដើម្បី​រារាំង​សមាជិក​ព្រឹទ្ធសភា មិន​ឱ្យ​ចាកចេញ​ពី​បរិវេណ​សភា​។​

​ការព្យាយាម​ធ្វើ​វិសោធនកម្ម​មួយ​ដែល​បាន​ចាប់ផ្តើម​នោះ នឹង​អាច​ធ្វើឱ្យ​កម្ដៅ​នយោបាយ​ធ្លាក់ចុះ​ចំពេល​មាន​ការកើនឡើង​នៃ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។​

​បាតុកម្ម​ដ៏​បំផុត កាលពី​ចុង​សប្តាហ៍​មុន​នេះ មាន​អ្នក​តវ៉ា​ជាង ៣០.០០០​នាក់ នៅ​ទីក្រុង​បាងកក​ជិត​វាំង​ស្តេច ។ ក្រុម​មេដឹកនាំ​បាតុកម្ម បាន​ថ្លែង​ទៅកាន់​ព្រះមហាក្សត្រ​មហា វេច​រ៉ា ឡុងកន ដោយ​​ផ្ទាល់​ពី​កន្លែង​តវ៉ា​នោះ ហើយ​ព្យាយាម​ដាក់​លិខិត​ទាមទារ​ទៅ​ព្រះមហាក្សត្រ​នោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល ប្រមូលផ្តុំ​តវ៉ា​នៅ​ខាងក្រៅ​សភា​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃទី​២៤​ខែ​កញ្ញា ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម