បារាំងធ្លាក់ចូលក្នុងរលកទី២នៃកូវីដ១៩ ខណៈមានអ្នកឆ្លងជាង១ម៉ឺន នាក់ក្នុងមួយថ្ងៃសម្រាប់៦ថ្ងៃចុងក្រោយ

150
ចែករម្លែក

លោក អេមម៉ានូអែល ម៉ាក្រុង កំពុងរកកល់បាត់បង់ម្ចាស់ការលើវិបត្តិជំងឺកូវីដ១៩ បន្ទាប់ពីប្រទេសបារាំងបានរាយការណ៍ករណីឆ្លងជាង ១៣.០០០ ជាលើកទី ៣ ក្នុងរយៈពេលតែ ៦ ថ្ងៃ។

ក្រសួងសុខាភិបាលបារាំងបានរាយការណ៍ថា មានករណីឆ្លងកូវីដ១៩ ចំនួន ១៣.០៧២ ករណីកាលពីថ្ងៃពុធ និងជាង ១៦.០០០ នាក់កាលពីថ្ងៃព្រហស្បតិ៍ ទី២៤កញ្ញា បន្ទាប់ពីកត់ត្រាករណីឆ្លង ១៣.៤៩៨ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក អូលីវីយ៉េ វើរ៉ាន់ បានសារភាពថា ស្ថានភាពជំងឺរាតត្បាត “កាន់តែយ៉ាប់យ៉ឺន” និងព្រមានដល់សាធារណជនថា “វីរុសនេះនៅតែមានគ្រោះថ្នាក់ដូចដើម”។

សញ្ញាបន្ថែមនៃរលកទី២បានបន្តនៅរសៀលថ្ងៃពុធ បន្ទាប់ពីមន្រ្តីសុខាភិបាល បានបញ្ជាក់ថា ចំនួនអ្នកជំងឺចូលបន្ទប់សង្គ្រោះបន្ទាន់ (ICU) បានកើនឡើងដល់ កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៣ ខែ។

អ្នកជំងឺជាង ១.០០០ នាក់បច្ចុប្បន្នកំពុងត្រូវបានព្យាបាលនៅបន្ទប់ ICU ជាលើកដំបូងចាប់តាំងពីថ្ងៃទី ៨ ខែមិថុនា។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោកវើរ៉ាន់បាននិយាយថា ការបញ្ជូនអ្នកជំងឺ កូវីដ១៩ មកមន្ទីរពេទ្យទូទៅក៏បានកើនឡើងផងដែរដោយមានមនុស្សចំនួន ៦០០ នាក់ដេកចូលពេទ្យរាល់ថ្ងៃ។

លោកបាននិយាយថា “ចំនួនអ្នកជំងឺចូលបន្ទប់សង្គ្រោះបន្ទាន់បានចាប់ផ្តើម កើនឡើងម្តងទៀត។ ឥឡូវនេះ អ្នកដេកពេទ្យមាន ១៩ ភាគរយហើយ ដែលស្មើជិត ៦.០០០ នាក់ និង ៦០០ នាក់ដឹកចូលមន្ទីរពេទ្យរាល់ថ្ងៃ”៕ ដោយ ៖ កញ្ញាដាលីស/Ha

លោក អេមម៉ានូអែល ម៉ាក្រុង កំពុងរកកល់បាត់បង់ម្ចាស់ការលើវិបត្តិជំងឺកូវីដ១៩

ទីតាំងផ្សាយពាណិជ្ជកម្ម