ក្លិប Barcelona ក្លាយជា​បេក្ខភាព​មួយ​ក្នុងចំណោម​ក្លិប​ដែល​នាំមុខគេ​ក្នុងការ​ផ្ទេរ​ខ្សែការពារ អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ​

181
ចែករម្លែក

ក្លិប Barcelona បាន​ក្លាយជា​បេក្ខភាព​មួយ​ក្នុងចំណោម​បេក្ខភាព​នាំមុខ​ក្នុង​ការចុះ​កិច្ច ព្រមព្រៀង​ផ្ទេរ​ខ្សែការពារ​ក្លិប Chelsea អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ (Antonio Rudiger) ដែល​មិនសូវ ពេញនិយម​។​
​ ​
​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ត្រូវបាន​ដក​ចេញពី​ក្រុម​ជម្រើស​របស់លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ក្នុង​ពីរ​ប្រកួត​កន្លងទៅនេះ ដោយ​រួមទាំង​ការប្រកួត​ឈ្នះ​ក្រុម Barnsley ៦-០ កាលពី​យប់​ថ្ងៃ​ពុធ​នៅពេល​ខ្សែការពារ ធី​អា​ហ្គោ ស៊ី​ល​វ៉ា (Thiago Silva) បានបង្ហាញ​មុខ លើកដំបូង​សម្រាប់​ក្លឹប​នេះ​។​
​ ​
​កង្វះ​ឱកាស​សម្រាប់ រូ​ឌី​ជ័រ បានធ្វើ​ឲ្យ​ក្លឹប​កំពូលៗ​មួយចំនួន​ទូទាំង​អឺរ៉ុប​ប្រុង​ជើងការ ហើយ តាម​កាសែត​អាល្លឺម៉ង់ Kicker បាន​ឲ្យ​ដឹងថា ក្លិប Barcelona និង​អតីត​ក្លិប Roma បាន​នាំមុខ គេ​ក្នុង​ការផ្ទេរ បន្ទាប់ពី​ក្លិប Chelsea ក៏​កំពុង​ពិចារណា​ពន្យារ​កិច្ចសន្យា​ដល់ រូ​ឌី​ជ័រ ផងដែរ​។​
​ ​
​កាសែត​នេះ​បញ្ជាក់ថា កិច្ចសន្យា​បច្ចុប្បន្ន​របស់ រូ​ឌី​ជ័រ នឹង​អូ​សប​ន្ថា​យ​ដល់​រដូវក្តៅ​ឆ្នាំ​២០២២ ហើយ​ថ្នាក់ដឹកនាំ​ក្លិប Chelsea កំពុង​ពិចារណា​ពន្យារ​បន្ថែម​។
​ ​
​តាម​ព័ត៌មាន​ថា ក្លិប​យក្ស​បារាំង PSG ក៏​ចាប់អារម្មណ៍​នឹង​ខ្សែការពារ​រូបនេះ​ផងដែរ​។ ក្នុងឋានៈ ជា​កីឡាករ​ឆ្នើម​ម្នា​ក់នៅ​អឺរ៉ុប​ក្នុង​វ័យ​២៧​ឆ្នាំ រូ​ឌី​ជ័រ ហាក់ដូចជា​មិន​ខ្វះ​ក្លឹប​ដែល​ចង់បាន​នោះទេ ប្រសិនបើ​កីឡាករ​រូបនេះ​ពិតជា​ចង់​ចាកចេញ​មែន​នោះ​។​
​ ​
​រូ​ឌី​ជ័រ បានបង្ហាញ​មុខ​២៦​លើក​នៅ​គ្រប់​ការប្រកួត​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​បាន​ធ្លា​ក់មក លេខ​រៀង​ទី​៥ នៅ​ពហុ​កីឡដ្ឋាន Stamford Bridge បន្ទាប់ពី ហ្ស៊ូ​ម៉ា (Zouma) អែន​ឌ្រា​ស គ្រី​ស្ទេ​ន​សិន (Andreas Christensen) ហ្វី​កា​យ៉ូ តូ​ម៉ូ​រី (Fikayo Tomori) និង​កីឡាករ​ចំណូល​ថ្មី ស៊ី​ល​វ៉ា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ អែន​តូ​នី​ញ៉ូ រូ​ឌី​ជ័រ (Antonio Rudiger)

ទីតាំងផ្សាយពាណិជ្ជកម្ម