អតីត​បុរស​ទម្ងន់​ធ្ងន់​ជាង​គេ​បំផុត​លើ​ពិភពលោក បាន​យក​ឈ្នះ​លើ​ជំងឺ​ឆ្លងកូវី​ដ​១៩

144
ចែករម្លែក

​បុរស​ម៉ិក​ស៊ិក​ដែល​ធ្លាប់​ជា​អ្នក​មានទ​ម្ងន់​ធ្ងន់​ជាង​គេ​បំផុត​លើ​ពិភពលោក​បាន​យកឈ្នះ​លើ​ជំងឺ​កូវី​ដ​១៩ ដោយ​ការជឿជាក់​របស់លោក​ជាច្រើន​ឆ្នាំ​លើ​ការ​តម​អាហារ​តាម​ក្បួន​ពេទ្យ ការធ្វើ​លំ​ហាត់ប្រាណ​ និង​ការវះកាត់​កាត់បន្ថយ ដែល​បាន​ធ្វើឱ្យ​គាត់​ស្រក​អស់​ទម្ងន់​រាប់រយ​គីឡូក្រាម​។​

​លោក Juan Pedro Franco អាយុ​៣៦​ឆ្នាំនេះ ធ្លាប់​មាន​ទម្ងន់​៥៩៥ គីឡូក្រាម ដោយ​គិត​ជា​មធ្យម​គឺ​ទម្ងន់​ធ្ងន់​ជាង​ខ្លាឃ្មុំ​ធំ​ទៅទៀត និង គ្រប់គ្រាន់​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​អង្គការ​កំណត់ត្រា​ប្លែក​​ៗ​ពិភពលោក​Guinness World Records កាលពី​ឆ្នាំ ២០១៧ ។​

​នៅពេលនេះ លោក Juan Pedro Franco មាន​ទម្ងន់​ប្រហែល ២០៨​គីឡូក្រាម​ប៉ុន្តែ​ប្រវត្តិ​ជំងឺ​ទឹកនោម​ផ្អែម​ជំងឺលើសឈាម​និង​ជំងឺ​សួត​រ៉ាំរ៉ៃ បាន​ធ្វើឱ្យ​គាត់​ខំប្រឹង​ប្រយុទ្ធប្រឆាំង​វីរុស​នេះ​។​

​ម៉ិក​ស៊ិក ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ ខ្ពស់​ជាង​គេ​ទី​៤ នៅលើ​ពិភពលោក មាន​អត្រា​ធាត់​ខ្ពស់បំផុត​នៅលើ​ពិភពលោក​ក្នុងចំណោម​កុមារនិ​មនុស្សពេញវ័​យ​។​

១​ភាគ​៤​នៃ​ប្រជាជន​ម៉ិក​ស៊ិក ជាង ៧៤.០០០ នាក់​ដែល​បាន​ស្លាប់​បន្ទាប់ពី​បាន​ឆ្លង​វីរុស​នេះ​គឺ ជា​អ្នក​លើស​ទម្ងន់​៕​ប្រែ​សម្រួល​៖​សុខា​/sn

លោក Juan Pedro Franco (​ក្នុង​វីដេអូ​ឆ្នាំ​២០១៧) ធ្លាប់​មាន​ទម្ងន់​៥៩៥​គីឡូក្រាម ប៉ុន្តែ ឥឡូវ​មាន​ទម្ងន់​២០៨​គីឡូក្រាម​

ទីតាំងផ្សាយពាណិជ្ជកម្ម