ក​យ​កា​ផ្តល់​ថវិកា​៨,៥​លាន​ដុល្លារ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ដើម្បី​ការពារ​ស្រាវជ្រាវ​និង​ការឆ្លើយតប​ចំពោះ​ជំងឺឆ្លង​

134
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​-KOICA)​បានចាប់ផ្តើម​គម្រោង​ថ្មី​មួយ​ដែលមាន​ថវិកា​ចំនួន​៨,៥​លាន​ដុល្លារ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ដើម្បី​ការពារ ស្រាវជ្រាវ និង​ឆ្លើយតប​ចំពោះ​ជំងឺឆ្លង​នានា​នៅ​កម្ពុជា​។​
​តាមរយៈ​គម្រោង​រយៈពេល​៦​ឆ្នាំនេះ​ការិយាល័យ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា (​យូ​អេស​ស៊ី​ឌី​ស៊ី​-USCDC) នឹងធ្វើ​ការ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ពង្រឹង​ប្រព័ន្ធ​មន្ទីរពិសោធន៍​ជាតិ កសាង​សមត្ថភាព​បុគ្គលិក​សុខាភិបាល​សាធារណៈ ។​រួមទាំង​អ្នកជំនាញ​ផ្នែក​រោគរាតត្បាត ព្រមទាំង​បង្កើត​កម្មវិធី​ឆ្លើយតប​បន្ទាន់ នៅ​ថ្នាក់ជាតិ និង ថ្នាក់ក្រោម​ជាតិ​។​


​នា​ថ្ងៃទី ២៥ ខែកញ្ញា​ឆ្នាំ ២០២០ ប្រធាន​តំណាង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ ប្រចាំ​ការិយាល័យ​ប្រទេស​កម្ពុជា​លោក​នោ​ហ្យ​ន់​ជូន​(RHOHyunjun)​បាន​ធ្វើជា​អធិបតី​តំណាងឱ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េខាងត្បូង​នៅក្នុង​ពិធី​ផ្លាស់ប្តូរ​កំណត់ហេតុ​ពិភាក្សា​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល​លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន​។

​ជាមួយគ្នានេះ​ផងដែរ​ក៏មាន​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់ (MOU) រវាង​ប្រធាន​តំណាង​ប្រចាំ ប្រទេស​រប​ស់កយ​កា​-KOICA និង​ប្រធាន​តំណាង​ប្រចាំ​ប្រចាំ​ប្រទេស​របស់​យូ​អេស​ស៊ី​ឌី​ស៊ី​-USCDC ក្រោម​អធិបតី​លោកស្រី​វេជ្ជបណ្ឌិត​RachelAlbalak​។​នៅ​ដំណាក់កាល​ទីមួយ​នៃ​គម្រោង​រប​ស់កយ​កា​-KOICA​នេះ ត្រូវបាន​អនុវត្ត​ចាប់តាំងពី​ឆ្នាំ ២០១៧ ដោយមាន​ថវិកា​ចំនួន ៣ លាន​ដុល្លារ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ជាមួយ​យូ​អេស​ស៊ី​ឌី​ស៊ី​-USCDC និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ (​យូ​អេស​អេ​អាយ​ឌី​-USAID) នៅ​កម្ពុជា​។


​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយនេះ ក​យ​កា​-KOICA បាន​អនុវត្ត​គម្រោង​ពង្រីក​ការចាក់​ថ្នាំ​បង្ការ និង​ពង្រឹង ប្រព័ន្ធ​នេះ​យ៉ាង​ខ្ចប់​ខ្ជួន នៅក្នុង​ខេត្ត​ចំនួន ៦ រួមមាន​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និង ខេត្តក្រចេះ ជាមួយ យូ​អេស​អេ​អាយ​ឌី​-USAID​។ លើសពីនេះ​ទៀត​កិច្ចសហការ​របស់ ក​យ​កា​-KOICA ជាមួយ​យូ​អេស​ស៊ី​ឌី​ស៊ី​-USCDC​ក្នុងការ​គាំទ្រ​ដល់​ការកសាង​ប្រព័ន្ធ​មន្ទីរពិសោធន៍​ជាតិ និង​ការកសាង សមត្ថភាព​ធនធានមនុស្ស​លើ​ផ្នែក​សុខភាព​សាធារណៈ​។​

​សមិទ្ធផល​មួយ​ក្នុងចំណោម​សមិទ្ធិផល​សំខាន់ៗ​នៃ​គម្រោង​ក្នុងដំណាក់កាល​ទីមួយ មានដូចជា វគ្គប​ណ្តុះ បណ្តាល​ការស្រាវជ្រាវ​រក​ករណី​ជំងឺឆ្លង​ទៅដល់​បុគ្គលិក​សុខាភិបាល​សាធារណៈ​៦៩​នាក់ ដែល​បានទទួល ការបណ្តុះបណ្តាល​តាមរ​យៈ​កម្មវិធី​ស្រាវជ្រាវ​រោគរាតត្បាត (FETP) ដើម្បី​កំណត់ និង​ឆ្លើយតប​ទៅនឹង​ការ រីក​រាលដាល​នៃ​ជំងឺឆ្លង​ដូចជា ជំងឺ​កូ​វីដ​-១៩ នៅ​ទីកន្លែង​ណាមួយ ឬ កំឡុងពេល​ណាមួយ ដែល​អាច​កើត ឡើង​។ កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១១ សម្រាប់​បណ្តុះបណ្តាល​អ្នក​ជំនាញ​សុខភាព​សាធារណៈ​នៅ​ទូទាំងប្រទេស​កម្ពុជា​ដោយ​ផ្អែកលើ​មូលដ្ឋានគ្រឹះ​នៃ​រោគរាតត្បាត រួមមាន​ការឃ្លាំមើល ជំងឺឆ្លង ការតាមដាន​លើ​ឬ​សគល់​នៃ​ជំងឺឆ្លង កត្តា​ប្រឈមមុខ និង​ការគ្រប់គ្រង​ការឆ្លង​រាលដាល​។

​កម្មវិធី​នេះ​ត្រូវបាន​អនុវត្ត​ដោយ​សហការ​ជាមួយគ្នា​រវាង​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល និង​អង្គការ សុខា​ភាព​ពិភពលោក​។ បច្ចុប្បន្ននេះ​សិក្ខាកាម​របស់​កម្មវិធី​FETP គឺ​មាននៅ​គ្រប់ ២៥ ខេត្ត​ក្រុង​នៃ​ប្រទេស កម្ពុជា​ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​នៅក្នុង​ការឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លងមក​។​
​គម្រោង​ថ្មី​នេះ​នឹង​បន្ត​គាំទ្រ​ដល់​ការបណ្តុះបណ្តាល​អ្នកជំនាញ​ផ្នែក​រោគរាតត្បាត ដូច្នេះ​នៅ​ចុងបញ្ចប់​នៃ គម្រោង ស្រុក​នីមួយៗ​នឹងមាន​អ្នកជំនាញ​ខាង​រោគរាតត្បាត ដែលមាន​សម្ថ​ភាព​ពេញលេញ​ក្នុង​ការត្រួត ពិនិត្យ​លើ​ករណី​ផ្ទុះ​ជំងឺឆ្លង​ណាមួយ​នៅក្នុង​តំបន់ និង​អាច​តាមដាន​ករណី​ដែល​បាន​រកឃើញ​។

​លើសពីនេះ ទៀត​ក​យ​កា​-KOICA នឹង​បន្ត​កសាង​ប្រព័ន្ធគ្រប់គ្រង​គុណភាព​មន្ទីរពិសោធន៍ (LQMS) និង​ប្រព័ន្ធ​ព័ត៌មាន មន្ទីរពិសោធន៍ (LIS) នៅក្នុង​មន្ទីរពិសោធន៍​សាធារណៈ​ចំនួន ៤៩ នៅក្នុង​ប្រទេស និង​ពង្រឹងសមត្ថភាព​ដឹក ជញ្ជូន​សំណាក​វត្ថុ​វិភាគ​។ លទ្ធផល​នៃ​គម្រោង​នេះ​ត្រូវបាន​រំពឹងថា មន្ទីរពិសោធន៍​សាធារណៈ​ទាំងអស់​នឹងមាន​បំពាក់​នូវ​ឧបករណ៍​សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ និង​អាច​ជឿជាក់​បាន​ជាង​មុន​ក្នុងការ ពិនិត្យ​រកមើល​ជំងឺឆ្លង​នានា ។


​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះបន្ទាន់ (EOC) ដែល​បាន​ដើរតួនាទី​យ៉ាង សំខាន់​ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក៏​នឹង​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​តាមរយៈ​គម្រោង​នេះ​ដែល​នឹង​ជួយ​ដំណើរការ​ពិសោធ​ន៏​ការវាយតំ​លៃ​ពេញលេញ​លើ​ហានិភ័យ​ថ្នាក់ជាតិ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​សង្គ្រោះបន្ទាន់​(SOPs)​និង​ធ្វើការ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​EOC​និង​មន្ត្រី​គោលដៅ​នៅតាម​បណ្តា​ខេត្ត​។​

​សូម​រំលឹក​ផងដែរ​ថាក​យ​កា​-KOICA​គឺជា​ទីភ្នាក់ងារ​ផ្តល់ជំនួយ​ដ៏​ធំ​មួយ​ដែល​បាន​គាំទ្រ​ដល់​ផ្នែក​សុខ​សុ​វ​ត្តិ ភាព​វេជ្ជសាស្ត្រ​ប និង​ប្រព័ន្ធគ្រប់គ្រង​ជំងឺឆ្លង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ នេះ​។ នៅ​ឆ្នាំ ២០១៧ ក​យ​កា​-KOICA បានចាប់ផ្តើម​គម្រោងរ​យៈ​ពេល ៣ ឆ្នាំ​ដោយ​សហការ​ជាមួយ យូ​អេស​ស៊ី​ឌី​ស៊ី​-USCDC លើ​ការពង្រឹង​មន្ទីរពិសោធន៍​សាធារណៈ​ថ្នាក់ជាតិ និង​ខេត្ត​ក្នុងប្រទេស ហើយ​និង​បណ្តុះបណ្តាល​អ្នកជំនាញ​ផ្នែក​រោគរាតត្បាត​។​


​ក​យ​កា​-KOICA បាន​បរិច្ចាគ​ឧបករណ៍ តេស្ត Real Time PCR ចំនួន ៨,៦៤០​តេស្ត និង​បានផ្តល់​ថវិកា​ចំនួន​២០០.០០០​ដុល្លារ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​។ កាលពី​ខែឧសភា​កន្លងទៅ ម៉ាស់​ពេទ្យ​ជាង ១៣០,០០០ ម៉ាស់​(​ម៉ាស់​N95​និង​ម៉ាស់​ពេទ្យ​)​និង​ហ្សែ​ល​លាងដៃ​សម្លាប់​មេរោគ​ត្រូវបាន​បរិច្ចាគ​បន្ថែម​ជូនទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​និង​មន្ទីរពេទ្យ​កុមារ​ជាតិ​ដែលជា​មន្ទីរពេទ្យ​ថ្នាក់ជាតិ​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នៅ​រាជ​ថា​នី​ភ្នំពេញ​។​


​នៅក្នុង​ឆ្នាំនេះ​ផងដែរ​ការិយាល័យ​ក​យ​កា​-KOICA​កម្ពុជា​នឹង​ចំណាយ​ប្រាក់ ១ លាន​ដុល្លារ​បន្ថែមទៀត​ដើម្បី គាំទ្រ​ដល់​កម្មវិធី​ការឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ របស់​ប្រទេស​កម្ពុជា ដែល​បានរួម​បញ្ចូល​នូវ​ការផ្តល់​៖​ទូរ​ចល័ត​សុវត្ថិភាព​សម្រាប់​យក​សំណាក​វត្ថុ​វិភាគ​ចំនួន​២០​គ្រឿង (Walk-Through Booth) ។​Negative Pressure Carriers ចំនួន​១២​គ្រឿង ។​PPE ដែលមាន​តម្លៃ ៣៥០.០០០​ដុល្លារ​។​ថវិកា​ចំនួន​៣០០.០០០​ដុល្លារ​ក្នុង​អនុវត្ត​គម្រោង​ដែល​សហការ​ជាមួយ​អង្គការ​អន្តរជាតិ ទេសន្តរប្រវេសន៍ (​អាយ​អូ​អឹម​- IOM) ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ដំណើរ​ការផ្តល់​ចំណេះដឹង ពាក់ព័ន្ធ​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ ។​

​ការត្រួតពិនិត្យ​សុខភាព​និង​ការធ្វើ​តេស្ត៍ ជំនួយ​មនុស្សធម៌​នៅ​ច្រក ចេញចូល និង​នៅ​មណ្ឌល​ច​ត្តា​ឡី​-​ស័ក​តាម​ព្រំដែន និង​សម្ភារ​ប្រើប្រាស់​មួយចំនួន​រួមជាមួយ ស្បៀង ដល់​ជន​ចំណាកស្រុក​និង​ការជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ងាយ​រងគ្រោះ​និង​ជន​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ​កូ​វីដ​-១៩​តាមរយៈ​ការ​ផ្តល់នូវ​គ្រឿង​បរិភោគ​មួយចំនួន និង​បរិក្ខា​ទ្រទ្រង់​សុខា​ភាព​ដែលមាន តំលៃ ១៥០.០០០ ដុល្លារ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម