២​ថ្ងៃ​នគរបាល​បំបែក​សំណុំ​រឿង​ចិន​ម្នាក់​ចាក់​សម្លាប់​ថៅកែ​ខ្លួន​វេច​ខ្ចប់​យក​បោះចោល​នៅ​ពេជ្រនិល​

212
ចែករម្លែក

ដោយ​៖​សម្បត្តិ​/​ភ្នំពេញៈ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ដឹកនាំ​សហការ​ជាមួយ ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បំបែក​សំ​ណុំ​រឿង​ឃាតកម្ម​ចាក់​សម្លាប់​រវាង​ជនជាតិ​ចិន​ដូចគ្នា​។​ជនសង្ស័យ​ជា​បុគ្គលិក​របស់​ជនរងគ្រោះ​ដែល​ស្លាប់​(​ថៅកែ​)​ផ្តើមចេញ​រឿង​គំនុំ​ផ្ទាល់ខ្លួន​។​

ហេតុការណ៍​ឃាត់ខ្លួន នេះ​បាន​ធ្វើឡើង​កាលពីល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា នៅ​ចំណុច ទី​តម្កល់​ក្លាស្សេ​សព ក្នុង​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​ចំណែក​ថ្ងៃកើតហេតុ នៅ​ថ្ងៃទី​២២ កញ្ញា នៅ​ចំណុច​ផ្ទះ​លេខ​៥៦ ផ្លូវ​លេខ​១៣ ស្ថិតក្នុង​បុរី ជីប ម៉ុង បឹង​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​។​

​ជនសង្ស័យឈ្មោះ WU HONG ជនជាតិ​ចិន អាយុ​៤៨​ឆ្នាំ មុខរបរ​បើកបរ រថយន្ត​ឱ្យ​ជនរងគ្រោះ ស្នាក់នៅ​ផ្ទះកើតហេតុ​។​ចំណែក​ជនរងគ្រោះ​ឈ្មោះ Zhang Bing ជនជាតិ​ចិន ​អាយុ​៤៥​ឆ្នាំ មុខរបរ​ថៅ​ក្រុមហ៊ុន Bai Lirun Investment Cambodia Co.,LTD​។​

​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​,​ឧ​ត្ត​ម​សេនីយ៍​ឯក​អ៊ិន​បូរ៉ា​អគ្គ​ស្នងការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​និង​ចង្អុលបង្ហាញ​យ៉ាង​យកចិត្តទុកដាក់​ពី ឧ​ត្ត​ម​សេនីយ៍​ឯក​ង៉េ​ង​ជួ​ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឱ្យកម្លាំង​ជំនាញ​បើក​ការស្រាវជ្រាវ​បន្ទាន់​ក្រោយ​កើតហេតុ​។​

​ដោយបាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជាវ​វិបុល​អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​សហការ​ជាមួយ សហការ​ជាមួយ​កម្លាំង​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ ,​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​បាន​បើក​ការស្រាវជ្រាវ​តាមដាន​តាមរយៈ​GPS​ដែលមាន​នៅជាប់​រថយន្ត​របស់​ជនសង្ស័យ ជិះ​ដឹក​សព​ជនរងគ្រោះ​យកទៅ​ផ្លុ​ង​ចោល​នៅ ឯ​ពេជ្រនិល​ខខេត្តកំពង់ស្ពឺ។​

​រហូតដល់​រសៀល​ថ្ងៃទី ២៤ កញ្ញា GPS តាម​នៅជាប់​រថយន្ត​មក​លោត​មកដល់​ទឹកដី​ខណ្ឌ សែន​សុខ ទើប​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​ដឹកនាំ​ដោយ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល តាម​ប្រកិត ជាមួយ​រថយន្ត​ជនសង្ស័យ​ដែលមានម៉ាក​តូយ៉ូតា ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស​ពាក់​ស្លាក​លេខ ពោធិ៍សាត់ 2N.9777 បើក​ចូលមក​ឈប់​ចូល ក្នុង​បរិវេណ​វត្ត​ទឹកថ្លា ដោយ​ជូន មិត្តភក្តិ​ម្នាក់ទៀត​របស់ ជនរងគ្រោះ មក​មើល​សព​ដែល​ទុក​នៅ​ទី​ក្លាស្សេ​សព (​ក្នុង​វត្ត​ទឹកថ្លា ធ្វើជា​មិនដឹង​រឿង មិនដឹង​អ្វី​ទាំងអស់​)​។​

​កម្លាំង​បាន​នាំខ្លួន​ជនសង្ស័យ​មក​សាកសួរ​នៅ នាយកដ្ឋាន​ទាំងយប់ ក្រោយ​ការសាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ដោយមាន​អ្នកបកប្រែ​ភាសា​ក៏​ជនសង្ស័យ​នៅតែ​មិន​ព្រម​សារភាព​ទទួលកំហុស​ដែរ​។​លុះ​នៅ​ព្រឹក​ថ្ងៃទី​២៥​កញ្ញា​កម្លាំង​បាន​នាំខ្លួន​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ​ប្រាប់​ពី​កន្លែង​ស្នាក់នៅ នៅឯ​បុរី ជិប ម៉ុង បឹង​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។


​ក្នុងនោះ​មានការ​ចូលរួម​ពី​នគរបាល​មូលដ្ឋាន​ស្នងការ​ង​នគរបាល​ខេត្តកំពង់ស្ពឺ​ទទួលបន្ទុក​ព្រហ្មទណ្ឌ​.​នគរបាល​បច្ចេកទេស​និង​បច្ចេកវិទ្យា​វិភាគ​ពិនិត្យ​កន្លែងកើតហេតុ​របស់​ក្រសួងមហាផ្ទៃ​បានធ្វើ​យ៉ាង​យកចិត្តទុកដាក់​ពិនិត្យ​វិភាគ​លើ​ស្លាកស្នាម​ឈាម​បាចសាច​លើ​ឥដ្ឋ​ជញ្ជាំង​នៅផ្ទះ​កើតហេតុ​រួម​និង​វត្ថុតាង​មួយចំនួន​ដូចជា​វ៉ា​លី​ស​ដែល​ជនសង្ស័យ​បម្រុង​ដាក់​សព​ចូល​។​ប៉ុន្តែ​ដោយ​វ៉ា​លី​ស​តូច​ក៏​ប្តូរ​វ៉ា​លី​ធំ​បន្សល់ទុក​ស្នាម​ឈាម​ជនរងគ្រោះ​។​

​ក្រោយ​ឃើញ​ដូច្នោះ​ទើប​ជនសង្ស័យ​ព្រម​សារភាពថា​ខ្លួន​ពិតជា​ប្រព្រឹត្ត​ពិតប្រាកដ​មែនហើយ​ធ្វើ​តែម្នាក់ឯង​ទេ​។​ដោយ​មុនដំបូង​ដាច់ខាត​ជនសង្ស័យ​មិន​ព្រម​សារភាព​ទាល់តែសោះ ទាល់តែ​កម្លាំង​ជំនាញ ប្រមូល​ភស្តុតាង​អស់​ទើប​សារភាព​។​ជនសង្ស័យ​បាន​សារភាពថា​ការឈានដល់​ការសម្លាប់​ជនរងគ្រោះ​ព្រោះ​ខ្លួន​ខឹង​ជនរងគ្រោះ ស្តីបន្ទោស​ច្រើនដង​ពេក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុងស្ថិត​នៅក្រោម​ការសាកសួ​រយ៉ា​ង លម្អិត​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​កសាង​សុំ​ណុំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​សនរ

ទីតាំងផ្សាយពាណិជ្ជកម្ម