គីម ជុង អ៊ុន សុំ​អភ័យទោស​ចំពោះ​ការបាញ់សម្លាប់ “​អ្នករត់​ចុះចូល​”

150
ចែករម្លែក

​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយថា មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន​បាន​សុំ​អភ័យទោស​នៅ​ថ្ងៃ​សុក្រ​ទី​២៥​ខែកញ្ញា​នេះ ចំពោះ​ការសម្លាប់​ជនជាតិ​កូរ៉េ​ខាងត្បូង​ម្នាក់​នៅ​​សមុទ្រ ដោយ​បាន​ហៅ​ការសម្លាប់​នោះ​ថា​ជា​”​ព្រឹត្តិការណ៍​ដែល​មិន​នឹកស្មាន​ដល់​និង​ដ៏​អាក្រក់​”​។​

​មន្ត្រីជលផល​ជនជាតិ​កូរ៉េ​ខាងត្បូង​នេះ ត្រូវបាន​បាញ់សម្លាប់​ដោយ​ទាហាន​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​អង្គារ​ហើយ​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​និយាយថា​សាកសព​របស់គាត់​ត្រូវ​បាន​ដុត ដែល​ទំនង​​ជា​ប្រុងប្រយ័ត្ន​ជាមុន​ប្រឆាំង​ជំងឺឆ្លង​កូវីក​១៩​។​

​វា​ជា​ការសម្លាប់​ពលរដ្ឋ​កូរ៉េខាងត្បូង​ជា​លើកដំបូង​ដោយ​កងទ័ព​កូរ៉េខាងជើង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​បាន​បង្ក​ឱ្យ​មាន​កំហឹង​នៅ​កូរ៉េ​ខាងត្បូង​។​

​លោក ស៊ូ ហ៊ូ​ន ទីប្រឹក្សា​សន្តិសុខ​ជាតិ​កូរ៉េខាងត្បូង បាន​និយាយថា លោក គីម ជុន​អ៊ុន បាន​សុំ​អភ័យទោស​ចំពោះ​ការធ្វើឱ្យ ប្រធានាធិបតី លោក មូន ជែ​អ៊ីន​និង​ប្រជាជន​កូរ៉េ​ខាងត្បូង មាន​ការខកចិត្ត​​ជាជាង​ជួយ​ពួកគេ​ក្នុង​ការប្រឈមមុខ​នឹង​វីរុស​ដ៏​ប្រល័យ​នេះ​។​

​ការសុំ​អភ័យទោស​ពី​កូរ៉េខាងជើង​គឺ​កម្រ​ណាស់​ហើយ​ការសម្លាប់​នេះ​កើតឡើង​ចំ​ពេល​ចំណងទាក់ទង​អន្តរ​កូរ៉េ គឺ​កាន់តែ​អាក្រក់​ទៅ​និង​ស្របពេល​ដែល​កិច្ច​ចរចា​នុយក្លេអ៊ែរ​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​កំពុង​ជាប់គាំង​៕​ប្រែ​សម្រួល​៖​សុខា​

លោក គីម ជុង អ៊ុន បាន​សុំ​អភ័យទោស​ចំពោះ​ការធ្វើឱ្យ ប្រធានាធិបតី លោក មូន ជែ​អ៊ីន​និង​ប្រជាជន​កូរ៉េ​ខាងត្បូង មាន​ការខកចិត្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម