បច្ចេកវិទ្យាថ្មីសាកថ្ម 65W SuperDart Chagre របស់ realme 7 Pro លឿនហួសពី ការស្មាន

539
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ទូរស័ព្ទបច្ចេកវិទ្យាថ្មីទំនើបបំផុតrealme 7 Pro ដែលទើប មកដល់ទីផ្សារកម្ពុជាពិតជាអស្ចារ្យ​ណាស់ ជាពិសេសសាកថ្មបានលឿនបំផុត ដោយ ក្នុងរយៈពេលតែ៣នាទី បានរហូតដល់១៣ភាគរយ និងសាកថ្ម៣៤នាទីគឺ បាន​១០០​ភាគរយ ព្រមទាំងកាន់ថ្មបានយូររាប់ម៉ោង។

ដើម្បីបញ្ជាក់ពីគុណភាពនិងភាពទំនើបរបស់ realme 7 Proនេះក្រុមហ៊ុនrealmeបា​ន​រៀបចំកម្មវិធីតេស្តសាកល្បងសម្រាបសារពត៌មាននិងការសម្តែងសៀករហ័សសកម្ម កាលពីរាត្រីថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២០នៅសណ្ឋគារ Levy Inc Hotel រាជធានី​ភ្នំពេ​ញ​។កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ”65W OF SPEEDY FLASH CHAR​GI​N​G ​BEYON YOUR IMAGINATION ” ។នៅក្នុងថ្ងៃកម្មវិធីផ្ទាល់ មានធ្វើការសាក​ល្បង​នៅ​នឹងកន្លែងផ្ទាល់នូវល្បឿនសាកថ្មលឿនបំផុតនៃ 65W SuperDart Charge ដែលបាន​បំពាក់លើទូរស័ព្ទ realme 7 Pro ព្រមទាំងបានបង្ហាញនូវកាមេរ៉ា 64MPជំនាន់ថ្មីដែ​ល​​អាចថតយករូបភាពបានយ៉ាងច្បាស់ល្អនៅពេលយប់។ វាទទួលបានការកោត​សរសើរ​ព្រម​គ្នាពីបណ្តាអ្នកសារព័ត៌មានទាំងអស់ នេះគឺជាការបង្កើតឡើង​នូវរលកបច្ចេកវិទ្យា​ថ្មីមួយទៀត។ តារាល្បីៗ និង បណ្តាញសារព័ត៌មានទាំងអស់ បានបង្ហាញចំណាប់​អារ​ម្ម​ណ៍ ចំពោះបច្ចេកវិទ្យាសាកថ្មលឿន65W SuperDart Chargeថាអ្នកអាច​និយាយ​ពាក្យ​លាក្នុងការរង់ចាំចំពោះការសាកថ្ម។ វាបានផ្តល់នូវការស្រមើស្រមៃដល់ការ​រស់​នៅ​ឆ្លាតវៃបែបថ្មីដែលមិនធ្លាប់មានពីមុនមក។

តារាល្បីៗ និងបណ្តាញសារព័ត៌មានបានបង្ហាញចំណាប់អារម្មណ៍ព្រមគ្នាថា ៖ គ្មានទៀតឡើយការរង់ចាំចំពោះការសាកថ្ម។

realme 7 Proដែលមានបំពាក់នូវបច្ចេកវិទ្យា65W SuperDart Charge សម្រេច​បាន​​ការសាកថ្មចំនួន ១៣% ក្នុងរយៈពេល៣នាទី ។យោងតាមការធ្វើបទ​បង្ហាញរបស់​ប្រធាន​ផ្នែកផលិតរបស់realmeបានបង្ហាញថាថាមពលថ្មដែលសាកបាននេះ​អាច​លេង​ PUBG បានដល់៣ប្រកួត លេងInstagramបាន២ម៉ោង មើលYouTube បាន២ម៉ោង​កន្លះ ឬអាចដាក់standbyទុកបានរយៈពេល ៤ថ្ងៃ។ កាន់តែអស្ចារ្យក្នុងរយៈ​ពេលត្រឹម​តែ ៣៤នាទីបច្ចេកវិទ្យា65W SuperDart Charge អាចជួយឲ្យrealme 7 Pro ពោល​ពេញទៅដោយថាមពលឡើងវិញ ពី ០% ដល់ ១០០%។

លោកជី ដេវីដ(G-Devith) និង កញ្ញា ទេព បូព្រឹក្ស ដែលជាកំពូលតារាចម្រៀង​តំណា​ង​ឲ្យ realme បាននិយាយថា ពួក​គាត់តែងតែស្វែងរកជីវិតដែលមានប្រសិទ្ធិភាពខ្ពស់​ទាំងការងារ និងក្នុងការរស់នៅប្រចាំថ្ងៃ ព្រោះគាត់មិនអាចខ្ចះខ្ចាយពេលវេលា បើចង់​ធ្វើអ្វី គឺធ្វើភ្លាម ការសាកថ្មទូរស័ព្ទក៏មិនត្រូវការរង់ចាំដូចគ្នា។ ល្បឿនសាកថ្ម 65W SuperDart Charge ជួយកាត់បន្ថយពេលវេលារង់ចាំនៃការសាកថ្មបានយ៉ាងច្រើន ដែលអាចឱ្យអ្នកប្រើប្រាស់រីករាយនឹងជីវិតកម្សាន្តដែលមានគុណភាពខ្ពស់គ្រប់ពេលវេលា។

លោក ឃីម តារា មកពីទស្សនាវដ្តីប្រជាប្រិយ បានបង្ហាញចំណាប់អារម្មណ៍ថា៖ បច្ចេក​វិទ្យា 65W SuperDart Chargeមិនមែនគ្រាន់តែជាបទពិសោធន៍បច្ចេកវិទ្យាថ្មីភាព​ឡូយ​​ឆាយ និងការយកចិត្តទុកដាក់ សម្រាប់អ្នកប្រើប្រាស់វ័យក្មេងប៉ុណ្ណោះទេ វាថែម​ទាំង​បានផ្លាស់ប្តូរនូវទម្លាប់រស់នៅនាពេលបច្ចុប្បន្ន និងអនាគតរបស់ពួកគេ និងអាចឱ្យ​ពួកគេទទួលបាននូវជីវិតប្រសើរឡើងភ្លាមៗ។ នៅក្រោមជំនួយពីមុខងារសាកថ្មនេះ realme 7 Pro អាចសម្រេចនូវតម្រូវការរបស់អ្នកប្រើប្រាស់​ក្នុងការសាកថ្មលឿន​និង​ប្រើ​ប្រាស់បានវិញភ្លាមៗបំបាត់ចោលនូវការកំណត់ទៅលើពេលវេលាកន្លងមក​ដែល​ប្រើ​​ប្រាស់ក្នុងការរង់ចាំការសាកថ្ម និងផ្តល់ជូនអ្នកប្រើប្រាស់នូវបទពិសោធន៍កាន់​តែ​ងាយស្រួលនិងរហ័ស បង្កើតនូវរបៀបរស់នៅបែបថ្មី។

អ្នកជំនាញខាងវិស័យបច្ចេកវិទ្យា លោក John Sey យល់ថា realme បាននាំមកនូវ​បច្ចេកវិទ្យាសាកថ្មទំនើបជាងគេនិងលំដាប់ខ្ពស់បំផុតប្រភេទ 65W SuperDart Chargeបំពាក់ចូលទៅលើផលិតផល realme Number seires  ដែលអាចឱ្យ​យុវជន​កាន់តែច្រើនទទួលបាននូវបទពិសោធន៍ប្រើប្រាស់ផលិតផលដែលមានគុណភាពខ្ពស់និងមានតម្លៃសមរម្យ លុបបំបាត់នូវពេលវេលារង់ចាំសម្រាប់​ទទួលយកជីវិត​ដែលមាន​គុណភាពខ្ពស់។ នេះក៏បានបង្ហាញផងដែរថាrealmeគឺជាអ្នកផ្សព្វផ្សាយបច្ចេក​វិទ្យា​និយម​យ៉ាងពិតប្រាកដ។ចំពោះថាមពលថ្ម 4500 mAh អាចកំដរគគាត់បាន​ពេញ១ថ្ងៃ​សម្រាប់ការប្រើប្រាស់ទូទទៅ ហើយការប្រើប្រាស់ទៅលើអេក្រង់ជាប់​បានរហូតដល់៦​ម៉ោង៤០នាទី។ គាត់ក៏ស្វាគមន៍ចំពោះការផ្លាស់ប្តូរមកប្រើអេក្រង់ Super AMOLED កាន់តែពិតសេសទៅទៀតនោះគឺ កាមេរ៉ា 64MP ជំនាន់ថ្មីដែលអាចផ្តិត​នូវរូបភាព​ពេល​​យប់កាន់តែច្បាស់។នាពេលអនាគតសង្ឃឹមថាrealme នឹងផ្តល់ជូនអ្នក​ប្រើប្រាស់​នូវ​បច្ចេកវិទ្យាជឿនលឿនជាងគេ និងបទពិសោធន៍ដែលកាន់តែល្អប្រសើរ។

  • កាមេរ៉ា Sony  បួនគ្រាប់ 64MP ៖ ការថតរូបពេលយប់កាន់​តែស្រស់ស្អាតនិង​ច្បាស់​​ជាងមុន

ចំពោះផ្នែកថតរូប realme 7 series បំពាក់ដោយកាមេរ៉ា Sony 64MP ចំនួនបួន​គ្រាប់​ដែលមានកម្រិតច្បាស់ល្អ ដែលអាចស្រូបពន្លឺបានកាន់តែច្រើនដោយមានកាំពន្លឺ f / 1.8 ដើម្បីទទួលបានប្រសិទ្ធិភាពនៃការថតពេលយប់ឲ្យបានកាន់តែច្បាស់ ហើយវា​ក៏មានបំពាក់នូវមុខងារ AI Color Portrait បែបថ្មី នាំមកនូវបទពិសោធន៍វីឌីអូគួរឱ្យ​ចាប់​អារម្មណ៍បន្ថែមជាច្រើនទៀត។

នៅក្នុងកម្មវិធីផ្ទាល់ លោក Lun ដែលជា អ្នកជំនាញថតរូបដោយទូរសព្ទដៃrealme បានបង្ហាញពីគន្លឹះសំខាន់ៗនៃការប្រើប្រាស់ realme 7 Pro ដើម្បីថតយកទិដ្ឋភាព​ស្រស់ស្អារពេលរាត្រី និងបង្ហាញរូបភាពដែលគួរឱ្យភ្ញាក់ផ្អើល ថតជាមួយនឹងមុខងារ Starry Mode ដែលលើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាប្រើប្រាស់​រូបភាពដើម្បីកត់​ត្រានូវ​សកម្មភាពជីវិតដ៍ស្រស់បំព្រង។

  • Media Tek Helio G95 ដែលបង្ហាញខ្លួនដំបូងបំផុតលើពិភពលោក​ ៖ បទ​ពិសោ​ធ​នៃការគ្រប់គ្រងហ្គេម “ខ្លាំងលើសពីការរំពឹងទុក ”

ក្នុងនាមជាទូរស័ព្ទលេងហ្គេម ម៉ូឌែលថ្មីបង្អស់របស់realme បន្ទះឈីប realme 7 មានការវិវឌ្ឍន៍កាន់តែប្រសើរ និងមានសមត្ថភាពខ្លាំង បន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភពលោក ថែម​ទាំង​ប្រើ​ប្រាស់​អេក្រង់​លេងហ្គេម ដែលមានកម្រិត​ល្បឿនរលូន90Hz  អាចនាំឲ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍កាន់តែរលូន។ លោក ​Ic3_fr0Gz ដែលជាGame Caster និង ជាសមាជិកគ្រួសាររបស់realme។ តាំងនាមជាអ្នកដែលប្រើប្រាស់ផលិតផលជំនាន់មុនបាននិយាយថា បទពិសោធន៍នៃ​ការ​គ្រប់គ្រងហ្គេមរបស់realme 7មានភាពប្រសើរជាងមុនខ្លាំង“ ខ្លាំងលើស​ពីការ​រំពឹង​​ទុក ” វាពិតជាសាកសមសម្រាប់អ្នកលេងហ្គេមគ្រប់រូបគួរតែធ្វើការសាកល្បង។

បច្ចុប្បន្ននេះ realme បានប្រកាសចេញនូវចំនុចសំខាន់អំពីគ្រឿងបច្ចេកវិទ្យាបំពាក់លើ realme 7 series ដែល realme 7Pro មានបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន ​65W SuperDart Charge ជាមួយនឹងកាមេរ៉ាSony ៤គ្រាប់ 64MPហើយ realme 7 ដែល​មានបន្ទះឈីប Media Tek Helio G95 ដំបូងគេក្នុងពិភពលោក ព្រមទាំង​បំពាក់​នូវ​អេក្រង់រលូន 90Hz និងមុខងារសាកថ្មលឿន 30W Dart ។ realme 7 series នឹង​ដាក់​ប្រកាស​ជាផ្លូវ​ការ​នៅ​ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០៕ph

ទីតាំងផ្សាយពាណិជ្ជកម្ម