​ឆ្នាំ​២០២១ ខាងមុខ វិស័យ​មីក្រូ​ហិរញ្ញវត្ថុ របស់​កម្ពុជា នៅតែ​ប្រ​ឈម ទោះបីជា​កូ​វីដ ១៩ ថមថយ​ក្តី​

307
ចែករម្លែក


​ដោយ​: ពៅ​និមល /​ភ្នំពេញ​:
សម្រាប់​ឆ្នាំ​២០២១ ខាងមុខ វិស័យ​មីក្រូហិរញ្ញវត្ថុ ផលប៉ះពាល់ នៅតែ​បន្ត​មាន ពី​ការរីក​រាតត្បាត នៃ​ជំងឺ​កូ​វីដ ១៩ ដោយសារ​វិស័យ​មួយចំនួន មិនទាន់​អាច​ងើប​វិញ​បាន នាពេលនេះ​។​ នេះ​បើតាម​ការអះអាង​របស់​អ្នកជំនាញ​នៅ​កម្ពុជា ដែល​បានលើកឡើង នៅក្នុង​ពិធី​ពិព័រណ៍​ពាណិជ្ជកម្ម ដើម្បី​បង្ហាញ​ពី​កម្មវិធី ទូរស័ព្ទដៃ​ទន្លេសាប និង​ការបន្ថែម​មុខងារ​ថ្មី កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប អ៊ី​អន សែន​សុខ រាជធានី​ភ្នំពេញ ។​

​​នៅក្នុង​ឱកាស​នោះ លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ បាន​មានប្រសាសន៍ថា វិស័យនេះ ក្នុង​រយៈពេល ២​ខែ​ចុងក្រោយ គឺមាន​លក្ខណៈ​ល្អប្រសើរ​ជាង កន្លងទៅ ដែល​រាប់​ពី​ខែមេសា ឧសភា ជា​ខែ​ដែល​លំបាក​ជាងគេ បន្ទាប់មក​ខែមិថុនា កក្កដា និង​ខែសីហា អាច​និយាយបានថា វិស័យ​មួយ​នេះ មាន​លក្ខណៈ​ប្រសើរ​ជាង តាំងពី​ឥណទាន (​កម្ចី​) មិនល្អ ក៏​ថយចុះ ហើយ​ចំនួន​អតិថិជន ដែល​ស្នើសុំ​ឥណទាន​ឡើងវិញ ក៏មាន​ការធ្លាក់ចុះ រីឯ​ចំនួន​អតិថិជន ដែល​ត្រូវការ​ឥណទាន​ថ្មី ក៏មាន​ការកើនឡើង​។​

​លោក​បាន​បន្តថាៈ ចំពោះ​អាជីវករ​ខ្នាតតូច ក្នុងស្រុក​មាន​ភាពល្អប្រសើ​រ ជាង​មុន​ដែរ​។ តែ​យ៉ាងណាក្តី ផលប៉ះពាល់​ពី​កូ​វីដ ១៩ នៅតែមាន​សម្រាប់​វិស័យ មួយចំនួន ដែល​មិនទាន់​អាច​ស្តារឡើងវិញ បាន​នៅឡើយ​ទេ ទោះបីជា​បញ្ហា​កូ​វីដ ១៩ មាន​ភាព​ធូរស្បើយ​ក្តី​។​

​លោក​ប្រធាន បានលើកឡើង​ថាៈ ” ក្នុង​វិបត្តិ​កូ​វីដ ១៩ វិស័យ​ដែល​ប៉ះពាល់​ធំជាងគេ គឺ​វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ ជាពិសេស ផ្តោតទៅលើ​ភ្ញៀវ​អន្តរជាតិ ដោយសារតែ​សព្វថ្ងៃ អត់​មាន​ទេសចរ ដែល​អាចធ្វើ​ដំណើរ ចេញចូល​បាន ដូច​ទូទៅ​ទេ តែ​យើង​ឃើញ​ផល​ល្អ​មកវិញ គឺ​ទេសចរ​ក្នុងស្រុក កើនឡើង​មកវិញ អីចឹង​ទោះបីជា​ទេសចរ​អន្តរជាតិ មានការ​ថយចុះ​ខ្លាំង ប៉ុន្តែ​ទេសចរ​ក្នុងស្រុក កើនឡើង “​។

​លោក​បានឱ្យដឹង​ទៀតថាៈ ” សម្រាប់​វិស័យ​សណ្ឋាគារ ដែល​ផ្តោតអារម្មណ៍ ទៅលើ​ទេសចរ​អន្តរជាតិ ក៏មាន​ផលប៉ះពាល់​ខ្លាំង​ដែរ ជាពិសេស​សៀមរាប ជា​ខេត្ត​មួយ ដែល​រង​ផលប៉ះពាល់​ធ្ងន់​ជាងគេ ដោយសារ​ពឹង​ផ្អែកលើ​ទេសចរ​អន្តរជាតិ ច្រើន​លើសលុប ” ។ ទន្ទឹមនេះ លោក​បាន​បញ្ជាក់បន្ថែម ពី​ការ​ជឿជាក់ថាៈ “​សម្រាប់​ឆ្នាំ​២០២០ ទាំងមូល វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក នៅតែ​វិជ្ជមាន ថ្វីត្បិតតែ​ជួប​ការលំបាក ជួបប្រទះ​ក៏ដោយ និយាយ​ជារួម រយៈពេល ២ ទៅ​៣​ខែក្រោយ​នេះ បាន​ងើបឡើង​។ ហើយ​ដោយសារ​ប្រទេស​កម្ពុជា រដ្ឋាភិបាល បាន​គ្រប់គ្រង​បញ្ហា​កូ​វីដ ១៩ បានល្អ​ប្រសើរ មិនមាន​ការបិទ​ប្រទេស ឬមួយ​ក៏​ត្រឡប់​ដើរ​វិញ ហើយ​ប្រជាជន​យើង ក៏​នៅតែ​ប្រក​បរបរ ធ្វើដំណើរ​ធម្មតា​។ ជាក់ស្តែង ក្នុង​រយៈពេល​ថ្ងៃ​ឈប់សម្រាក សង​បុណ្យចូលឆ្នាំ និង​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ភ្ញៀវទេសចរ​ជាតិ ប្រមាណ ១​លាន ៥​សែន​នាក់ បានធ្វើ​ដំណើរ​វិញ ដែលជា​វិស័យ​មួយ​ជួយ ឱ្យ​វិស័យ​សណ្ឋាគារ ដែល​ផ្តោតអារម្មណ៍ ទៅលើ​ទេសចរ​ក្នុងស្រុក អាចមាន​ភាពល្អប្រសើរ ដូ​នេះ​ជាទូទៅ មិនមែន​វិស័យ​ហិរញ្ញវត្ថុ​ទេ សេដ្ឋកិច្ចកម្ពុជា​ទាំងមូល នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ដូច​ជាមាន​ច្រើន ” ។​

​លោក គា បូរាណ បាន​បន្ថែមថាៈ វិស័យ​មួយចំនួន ដែលជា​វិស័យ​គោល​នៅ​កម្ពុជា ឧទាហរណ៍ ដូចជា​៖ វិស័យ​កសិកម្ម ពាណិជ្ជកម្ម ផលិតកម្ម​ក្នុងស្រុក ជាពិសេស គឺ​ដើរ​តាម​គោលនយោបាយ របស់​រដ្ឋាភិបាល ទាក់ទង​ជាមួយនឹង​ការបង្កើន​ផលិតភាព ផលិតផល​ក្នុងស្រុក សហគ្រាស​ធុន​តូច និង​មធ្យម (SME) លោក​ជឿថា ការជំរុញ SME ក្នុងស្រុក ឱ្យមាន​ការកើនឡើង​នេះ នឹង​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា ២០២១ មាន​ភាពរឹងមាំ​ជាង​មុន ដោយសារ​ពឹងផ្អែក​លើ​ព្រឹ​ត្ត​កម្ម ក្នុងស្រុក​ច្រើន ដែល​នឹង​ជំ​រុញឱ្យ​កសិកម្ម កសិករ​អាច​ធ្វើបាន​ប្រសើរ​ជាង​មុន ហើយ​ពាណិជ្ជកម្ម​ក្នុងស្រុក ក៏មាន​ភាពល្អប្រសើរ ផងដែរ​។​

​តាម​ការបញ្ជាក់​របស់ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានឱ្យដឹងថាៈ រាប់​ចាប់តាំងពី​ខែមីនា រហូតមកដល់​ខែសីហា ឆ្នាំ​២០២០ នេះ អតិថិជន​ជាង ២៦ ម៉ឺន​នាក់ បានស្នើ​រៀបចំ​ឥណទាន​ឡើងវិញ ជាមួយនឹង​ទំហំ​ទឹកប្រាក់ ប្រមាណ ១.២០០ លាន​ដុល្លារ​។ ក្នុងនោះ ការស្នើ​រៀបចំ​ឥណទាន មាន​អត្រា​ធ្លាក់ចុះ​មកវិញ នៅ​ចន្លោះ​ខែមិថុនា ដល់​ខែសីហា​។ ទាំងនេះ ជា​សញ្ញា​ល្អ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ផលប៉ះពាល់ ដែល​បណ្ដាលមកពី​កូ​វីដ ១៩ លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ បាន​ថមថយ ៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម