​ផ្សព្វផ្សាយ​កម្មវិធី​កំណែទម្រង់ សាកលវិទ្យាល័យ​មានជ័យ ខេត្តបន្ទាយមានជ័យ​

144
ចែករម្លែក

ដោយ​៖ ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖ រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ​មានជ័យ លោក ស សុខា បាន​ដឹកនាំ​រៀបចំ ពិធី​ផ្សព្វផ្សាយ កម្មវិធី​កំណែទម្រង់​សាកលវិទ្យាល័យ​មានជ័យ ជូន​ថ្នាក់ដឹកនាំ និង​មន្ត្រី នៃ​រដ្ឋបាលខេត្ត ស្រុក ក្រុង មន្ទីរ​-​ការិយាល័យ​អប់រំ យុវជន និង​កីឡា​ខេត្ត ស្រុក ក្រុង ព្រមទាំង​នាយក​-​នាយិកា​វិទ្យាល័យ ក្នុង​ខេត្តបន្ទាយមានជ័យ នៅ​រសៀល ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ។​

​លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ និង​ភ្ញៀវកិត្តិយស ភ្ញៀវ​ជាច្រើន​នាក់ ក៏បាន​ចូលរួម​ក្នុង​ពិធី​នេះ​។​
​ពិធី​ផ្សព្វផ្សាយ​កម្មវិធី​កំណែទម្រង់ សាកលវិទ្យាល័យ​មានជ័យ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​៖ ទី​១.​លើកឡើង អំពី​គោលនយោបាយ​អភិវឌ្ឍន៍​ធនធានមនុស្ស របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​កម្មវិធី​កំណែទម្រង់ វិស័យ​អប់រំ​ឧ​ត្ត​មសិ​ក្សា របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ទី​២.​លើកឡើង អំពី​សាកលវិទ្យាល័យ​មានជ័យ ដែលជា​គ្រឹះស្ថានសិក្សា​រដ្ឋ តែមួយគត់ នៅក្នុង​ខេត្តបន្ទាយមានជ័យ ៕S/

​រូបថត ៖ ផ្សព្វផ្សាយ​កម្មវិធី​កំណែទម្រង់​សាកលវិទ្យាល័យ​មានជ័យ​ខេត្តបន្ទាយមានជ័យ (​រូប ៖ ភ្នំ​ស្វាយ )​

ទីតាំងផ្សាយពាណិជ្ជកម្ម