​ទុស្សេ​ខ្សែភ្លើង​ឆេះ​អស់​ផ្ទះ​ចំនួន​២​ល្វែង ខណៈពេលដែល​ម្ចាស់​មិន​នៅ​

140
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាប​៖​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឡើង​និង​បាន​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​កាលពី​វេលា​ម៉ោង​៥.៣០​នាទី​ល្ងាច​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ។​ដែល​អគ្គិភ័យ​នេះដែរ​កើតឡើង​ស្ថិតនៅ​ពី​ខាងកើត​វត្ត​រាជ​បូ​ណ៌​ប្រហែល​៥០០​ម៉ែត្រ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​ការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់​អគ្គិភ័យ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​នៅ​ចំណុច​ផ្ទះជួល ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។ អំឡុងពេល​ឆាបឆេះ​នោះដែរ ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​បាននាំគ្នា ដុតដៃដុតជើង ខ្លះ​យក​ធុង​ហ្គាស​បាញ់​ពន្លត់ ខ្លះ​យក​ទឹក ទាញ​ស៊ី​យ៉ូ បាញ់ ខ្លះ​ដងទឹក​ជះ មុន​ពេលដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​បានមក​ដល់​។​

​សមត្ថកិច្ច​នគរបាល​នៃ​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​ក៏បាន​បន្តទៀតថា អគ្គិភ័យ​នេះដែរ​បង្កឡើង​ដោយសារ​ការ​ទុស្សេ​ខ្សែភ្លើង ។​ខណៈពេលដែល​ម្ចាស់ផ្ទះ​មិន​នៅ ដូចនេះ​មិនបាន​បង្កអោយមាន​នរ​ណា​ម្នាក់​រងរបួស​នោះដែរ​។​ប៉ុន្តែ​ទំហំ​នៃ​ការខូចខាត​នោះ​គឺ​បណ្តាលឱ្យ​ឆេះ​ផ្ទះជួល​អស់​ចំនួន​២​ល្វែង​៕S/

​រូបភាព​÷ ទុស្សេ​ខ្សែភ្លើង​ឆេះ​អស់​ផ្ទះ​ចំនួន​២​ល្វែង ខណៈពេលដែល​ម្ចាស់ផ្ទះ​មិន​នៅ​៕​បាយ័ន​

ទីតាំងផ្សាយពាណិជ្ជកម្ម