​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បើក​ការដ្ឋាន​ពង្រីក​ផ្លូវ​បេតុង​និង​រៀបចំ​ប្រព័ន្ធ​លូ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥

131
ចែករម្លែក

ដោយ​៖ ទេ​ពក​ង្រី / កំពង់ឆ្នាំង​៖ ដើម្បី​ធានាបាន​នូវ​សោភ័ណភាព ក្រុង​កំពង់ឆ្នាំង អោយ​កាន់​តែមាន​ភាព​ទាក់ទាញ និង​ធានាបាន​នូវ​សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ​រប​ស់ ប្រជាពលរដ្ឋ​បន្ថែមទៀត​នោះ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​ក​ញ្ញ ឆ្នាំ​២០២០ នេះ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានរៀបចំ​ធ្វើ​ពិធីបួងសួង សុំ​សេចក្តីសុខ ប្រកាស​ដាក់​ឲ្យ ដំណើរការ សាងសង់​ពង្រីក​ផ្លូវ​បេតុង និង​រៀបចំ​ប្រព័ន្ធ​លូ ផ្លូវជាតិ​លេខ​៥ ចាប់​ពីមុខ​វិទ្យាល័យ ព្រះបាទ​សុរា​ម្រឹត រហូតដល់​សួន​ដំរី ស ស្ថិតក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​ពិធី​នេះ បាន​ប្រារព្ធ ក្រោម​អធិបតីភាព​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ឈន សា​រ៉ា​ណេ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ភ័ស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និង​ជា​តំណាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ។​

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បាន​មានប្រសាសន៍ថាៈ ដើម្បី​ឲ្យ​សោភ័ណភាព​ខេត្ត មាន​ភាពល្អប្រសើរ​នោះ រដ្ឋបាលខេត្ត បានរៀបចំ​កែលំអ សោភ័ណភាព ដោយ បានរៀបចំ​ដំណើរការ​សាងសង់ ផ្លូវ​បេតុង ចាក់​ពង្រីក​ផ្លូវ​កៅស៊ូ រៀបចំ​ប្រព័ន្ធ​លូ និង​រៀបចំ​ការ៉ូឡា តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចាប់​ពីមុខ​វិទ្យាល័យ ព្រះបាទ​សុរា​ម្រឹត រហូតដល់​សួន​ដំរី ស នៅតាម​ចិញ្ចើមផ្លូវ មាន​ដាំ​ដើមឈើ បន្ថែមទៀត ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ ឲ្យ​បានល្អ​ប្រសើរ ធ្វើឱ្យ​ក្រុង​កំពង់ឆ្នាំង ប្រកបដោយ​សោភ័ណភាព បរិស្ថាន អនាម័យ មាន​សន្តិសុខ​ល្អ សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ ដែល​អាច​ទាក់ទាញ ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ មក​ទស្សនា​កម្សាន្ត នៅ​ក្រុង​កំពង់ឆ្នាំង កាន់តែច្រើន​។

​លោក ឈួ​រ ច័ន្ទ​ឌឿ​ន បានស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន សហការ​ឲ្យ​បាន​ជិតស្និទ្ធ ជាមួយ​ក្រុមការងារ​ប​ច្ចេ​សទេស ក្នុងការ​សាងសង់ និង ផ្សព្វផ្សាយ​អោយ ប្រជាពលរដ្ឋ​យល់ ហើយ​ចូលរួម​សហការ ដើម្បីអោយ​ដំណើរ នៃ​ការសាងសង់ ផ្លូវ​បេតុង ចាក់​ពង្រីក​ផ្លូវ​កៅស៊ូ រៀបចំ​ប្រព័ន្ធ​លូ និង រៀបចំ​ការ៉ូឡា ដំណើរ​បាន​រលូន និង​ទទួលបាន​ជោគជ័យ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម