រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់​ចុះបង្ក្រាប​បទល្មើស​ជលផល​ជា​បន្តបន្ទាប់​

135
ចែករម្លែក

​ដោយ​រិ​ទ្ធិ​សែន​/​ខេត្តពោធិសាត់​:​សង្កាត់រដ្ឋបាល​ជលផល​ស្រុក​បាកាន​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ជា​បន្តបន្ទាប់​នៅក្នុង​រដូវ​ទឹកទន្លេ​ឡើង​។​ការបង្ក្រាប​បទល្មើស​ជ​ល​ផល​ត្រូវគេ​មើលឃើញថា​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ដឹកនាំ​ដោយ លោក លឹម សុក្រឹត នាយ​សង្កាត់ រដ្ឋបាល​ជលផល​។​ដោយបាន​សហការ​ជាមួយ​យោធា​ខេត្ត និង​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល​ចាប់ពី ព្រែក​ដី​រនាត ដល់​ព្រែ​កក្អម​សំណរ ឃុំ​មេទឹក ស្រុក​បាកាន​ខេត្តពោធិសាត់​។​

​នៅក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការ​នេះ​សមត្ថកិច្ច​បាន​រុះរើ​និង​បំផ្លាញចោល ចរ​បាំង​ស្បៃ​មុង​ចំនួន​៤​ខ្សែ​ប្រវែង ៧៥០ ម៉ែត្រ លូ​កង​ស្បៃ​មុង​ចំនួន ៨ មាត់ និង របាំង​សាច់​អួន​ប្រវែង ៩៥០ ម៉ែត្រ ចំនួន​៣​ខ្សែ ក្បាល​បរ​ចំនួន​៧​គ្រឿង បង្គោល​ចំនួន ៣២០​ដើម​និង​បាន​ចាក់​លែង​ត្រី​ចំរុះ​ទម្ងន់ ១៥០ គីឡូ​ចូលទៅក្នុង​ទន្លេ​វិញ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម