​សម្តេច​តេ​ជោ ហ៊ុន សែន ចេញ​សារលិខិត​អបអរ​ទិវា​ទេសចរណ៍​ពិភព លោក​

245
ចែករម្លែក

​ដោយ៖តារារិទ្ធ/ភ្នំពេញ​៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុ​ជា នា​ថ្ងៃទី ២៥ខែកញ្ញាឆ្នាំ ២០២០ នេះ​ បានចេញ​សារលិខិត​អបអរសាទរ​ទិវាទេសចរណ៍​ពិភពលោក​ក្រោម​ប្រធានបទ​៖«​ទេសចរណ៍​និង​ការអភិវឌ្ឍ​ជនបទ​»ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ ២០២០ ។​

​ក្នុង​សារលិខិត​ខាងលើ​ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើងថា​៖​វិស័យ​ទេសចរណ៍​កម្ពុ​ជាមាន​កំណើន​គួរ​ជាទី​មោទនៈ ដោយ​កើន​ពី​ការទទួល​ទេសចរ​អន្តរជាតិ​ចំនួន​តែ​ជាង ២៨ ម៉ឺន​នាក់​ឆ្នាំ​១៩៩៨ រហូតដល់ ៦,៦ លាន​នាក់​នៅ​ឆ្នាំ​២០១៩ និង​បាន​បង្កើត​ការងារ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ជាង ៦៣ ម៉ឺន​នាក់ និង​ការងារ​មិនផ្ទាល់​រាប់សិប​ម៉ឺន​នាក់​ថែមទៀត​។ ចាប់ពី​ដើមឆ្នាំ ២០២០​រហូតដល់​ពេលបច្ចុប្បន្ន​កម្ពុជា​ក៏ដូចជា​ប្រទេស​នានា​ក្នុង​ពិភពលោក​បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩​ផងដែរ ។​

​ស្ថិតនៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​ រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ បាន​សហការ​ជាមួយ​អង្គការ​សុខភាពពិភពលោក​និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​គ្មាន​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍​ គ្មានករណី​ស្លាប់​ មានតែ​ករណី​វិជ្ជមាន​នាំចូល​តិចតួច​ដែល​បានទទួល​ការត្រួតពិនិត្យ​ព្យាបាល​ថែទាំ​ដោយ​គ្រូពេទ្យ​ជំនាញ​កម្ពុជា​ គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ក៏ដូចជា​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រកបដោយ​ភាព​ហ្មត់ចត់ ។ លើសពីនេះ​ទៀត​រាជរដ្ឋាភិបាល​កម្ពុ​ជា​ក៏បាន​ដាក់ចុះ​នូវ​វិធាន​នានា​ដើម្បី​ជួយសង្គ្រោះ​អាជីវកម្ម​បុគ្គលិក​បម្រើ​ការងារព្រមទាំង​ប្រជាពលរដ្ឋ​ក្រីក្រ​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩​ផងដែរ ។​

​ខាងក្រោម​នេះ​ជា​សារលិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៖​

ទីតាំងផ្សាយពាណិជ្ជកម្ម