អគ្គិភ័យឆាបឆេះផ្ទះអស់២ខ្នង បំផ្លាញអស់ទ្រព្យសម្បត្តិ ជាច្រើន

243
ចែករម្លែក


ដោយគូលែន/សៀមរាប:មានផ្ទះចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោ​សន្ធៅ​នៅពេលដែលម្ចាស់ផ្ទះមិននៅរវល់ទៅលក់ដូរនៅឃ្យុងយូ ផ្លូវ៦០ម៉ែត្រ តែ មិនមនុស្សរងរបួសឡើយនិងបំផ្លាញអស់ទ្រព្យសម្បត្តិជាច្រើន។

ករណីអគ្គិភ័យឆាបផ្ទះប្រជាពលរដ្ឋខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១៧ និង៣០នាទីល្ងាចថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចក្រុមទី ១១ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលសង្កាត់សាលាកំរើក បាននិយាយថា មូលហេតុដែលបង្កឲ្យ​មានអគ្គិភ័យខាងលើនេះគឺបណ្តាលមកពីទុស្សេខ្សែភ្លើង ហើយម្ចាស់ផ្ទះមិននៅ​រវល់ចេញទៅលក់ដូរនៅឃ្យុងយូ ហើយផ្លូវចូលតូចចង្អៀត រថយន្តពន្លត់អគ្គិភ័យធំ​ចូលមិនរួច ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បណ្តាលមកពីទុស្សេខ្សែភ្លើង នៅលើផ្ទះរបស់ជនរងគ្រោះឈ្មោះ ចាន់ ទាវ ដែល ពួកគាត់ជាប់រវល់ទៅលក់ដូរនៅឃ្យុងយូ ផ្លូវ៦០ម៉ែត្រ។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែង​កើតហេតុ បានឃើញឆេះហុយ ចេញពីផ្ទះជួលផ្នែកខាងលើ ដែលម្ចាស់ផ្ទះ​ជាអ្នករស់នៅ ហើយជួលផ្ទះឱ្យគេនៅខាងក្រោម ប៉ុន្តែអត់ឃើញមានមនុស្សនៅ ស្រាប់តែមួយសន្ទុះឃើញមានអ្នកជួលផ្ទះរត់ចេញមកខាងក្រៅ ស្រែកឱ្យគេជួយ ខណៈពេលនោះពួកគាត់ ក៏បានខល ទៅ ប្រាប់សមត្ថកិច្ចមូលដ្ឋានសង្កាត់​សាលាកំរើក ដើម្បីឱ្យជួយហៅឡានទឹក មកជួយ។សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ ខ្នង ដែលជាបងប្អូនបង្កើតនិងគ្នា​ដោយម្ចាស់ផ្ទះ ទី១ ឈ្មោះ ចាន់ ទាវ ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរលក់មាន់អាំងនៅផ្លូវ៦០ម៉ែត្រ មានប្តីឈ្មោះ ថ្លាន់ សារ៉ាត់អាយុ៤៥ឆ្នាំ មុខរបរដូចគ្នា(ត្រូវជាប្អូនស្រី) ។ផ្ទះមាន ទំហំ៩,៥០ ម៉ែត្រគុណនឹង ២៤ ម៉ែត្រ សាងសង់ពីឈើលើ ថ្មក្រោម ប្រក់ដំបូលស័ង្កសី (ធ្វើសម្រាប់ ជួល )ត្រូវបានឆេះខូចខាតទាំងស្រុង ផ្នែកខាងលើ ។ម្ចាស់ផ្ទះទី១ បានបាត់បង់ទ្រព្យសម្បតិ្ត មានប្រាក់ដុល្លារ ១០០០ ដុល្លារ , ខ្សែ មាស ២ ខ្សែ ទម្ងន់ ១,៥ តម្លឹង, គ្រឿងអលង្ការប្លាទីនចម្រុះ ទម្ងន់១,៥ តម្លឹង,  និង សម្ភារៈប្រើប្រាស់មួយចំនួនធំ។ទី២ ឈ្មោះ ចាន់ ទុំ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ ត្រូវជាបងស្រី រស់នៅក្នុងបរិវេណផ្លូវចូលផ្ទះជាមួយគ្នា ហើយមានធ្វើបន្ទប់ជួលនៅខាងក្រោមដូចគ្នា ដែលមានទំហំ ទទឹង ៩ ម៉ែត្រគុណនឹង ២៤ ម៉ែត្រសាងសង់ពីឈើលើថ្មក្រោម ប្រក់ដំបូលស័ង្កសី ផ្នែកខាងលើ របស់ម្ចាស់ផ្ទះត្រូវបានឆេះខូចខាតទ្រព្យសម្បត្តិទាំងស្រុង។ក្នុងនោះការបាត់បង់ទ្រព្យសម្បត្តិ រួមមាន៖ ខ្សែកមាស ១ តម្លឹង ១ ខ្សែ , ខ្សែដៃផ្លាទីន ១តម្លឹង ១ ខ្សែ , ខ្សែកឈុតផ្លាទីន ៣ តម្លឹង , ខ្សែដៃផ្លាទីន ២ ខ្សែ ៥ ជី ,ប្រាក់ដុល្លារ ២០០០ ដុល្លារ, រួមនឹងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនធំ ផងដែរ។ការខូចខាតនៃការឆេះផ្ទេះទាំង២ខ្នងនេះ សរុបអស់ទឹកប្រាក់ ប្រមាណជាង​១០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម