២២​នាក់​ស្លាប់​នៅក្នុង​ការធ្លាក់​យន្តហោះ​យោធា​នៅ​អ៊ុ​យក្រែន​

199
ចែករម្លែក

​ក្រុម​អ្នក​សង្គ្រោះ​របស់​ប្រទេស​អ៊ុយ​ក្រែន​បាន​និយាយ​ថា ​យន្តហោះ​យោធា​អ៊ុយ​ក្រែន​មួយ​គ្រឿង​ដែល​ដឹក​សិស្សសាលា​អាកាសចរណ៍​បាន​ធ្លាក់​និង​ផ្ទុះ​ចេញ​ជា​អណ្តាតភ្លើង​យ៉ាងខ្លាំង កាលពី​ថ្ងៃ​សុក្រ​ទី​២៥​កញ្ញា ​​ខណៈពេល​ចុះចត ដោយ​បាន​សម្លាប់​មនុស្ស​២២​នាក់​។​

​មនុស្ស​២​នាក់​ផ្សេង​ទៀត​នៅលើ​យន្តហោះ​នោះ​បាន​រង​របួស​និង​មនុស្ស​៤​នាក់​បាន​បាត់​ខ្លួន ។

​យន្តហោះ​An-26​នេះ បាន​ធ្លាក់​ខណៈដែល​បាន​កំពុង​ចុះចត​នៅ​អាកាសយានដ្ឋាន​ក្រុង​ឈូ​ហ៊ូ​វ ប្រទេស​អ៊ុ​យក្រែន​។​

​សេចក្តីរាយការណ៍​បាន​និយាយ​ថា ​យន្ដហោះ​នេះមាន​នាវិក​យោធា ​ហើយ​ភាគច្រើន​នៃ​អ្នក​ដែល​ជិះ​លើ​យន្តហោះ​នេះ​គឺជា​និស្សិត​នៅ​សាកលវិទ្យាល័យ​អាកាសចរណ៍​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​ការពារជាតិ​។​

​មិន​មាន​ការបង្ហាញ​ភ្លាមៗ​អំពី​អ្វី​ដែល​បណ្តាលឱ្យ​ធ្លាក់​យន្តហោះ​នេះ​ទេ​៕ប្រែសម្រួល៖សុខា/sn/Ha

យន្តហោះ​An-26 នេះ បាន​ផ្ទុះ​ឆេះ​ជា​អណ្តាតភ្លើង បន្ទាប់​ពី​វា​បាន​ធ្លាក់​នៅ​អាកាសយានដ្ឋាន​ក្រុង​ឈូ​ហ៊ូ​វ ប្រទេស​អ៊ុ​យក្រែន កាលពី​ថ្ងៃ​សុក្រ​

ទីតាំងផ្សាយពាណិជ្ជកម្ម