មី​យ៉ាន់​ម៉ា​បន្ត​ហាម​ការធ្វើដំណើរ​ដើម្បី​ទប់ស្កាត់​ការឆ្លង​វីរុស​បន្ថែម នៅ​មុន​ពេល​បោះឆ្នោត​

139
ចែករម្លែក

​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​បន្ត​អនុ​វន្ត​បម្រាម​លើ​អ្នទេសចរប​រទេស​និង​ការធ្វើដំណើរ​ក្នុងស្រុក​រយៈពេល​មួយ​ខែ​ដើម្បី​ទប់ស្កាត់​ការកើនឡើង​ខ្ពស់​នៃ​វីរុស​កូរ៉ូណា គឺ​នៅ​ប៉ុន្មាន​សប្តាហ៍​នៅ​មុនពេល​ប្រទេស​នេះ​​ធ្វើ​ការបោះឆ្នោត​នៅ​ខែវិច្ឆិកា​។​

​គណៈកម្មាធិការ​គ្រប់គ្រង​ជំងឺ​ឆ្លងកូវី​ដ​១៩​របស់​មី​យ៉ាន់​ម៉ា​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​កញ្ញា​ថា ការផ្អាក​ហោះហើរ​អន្តរជាតិ​និង​អ្នកដំណើរ​បរទេស​ជា​បណ្តោះអាសន្ន នឹង​ត្រូវ​ធ្វើ​ដល់​ឡើង​រហូត​ថ្ងៃ​​ទី​៣១ ខែតុលា​។​

​ការហាមឃាត់​ដែ​ល​ត្រូវបាន​ដាក់​ជា​លើកដំបូង ចាប់ពី​ចុង​ខែ​មីនា​នោះ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ពុធ​ក្រោយ​។​

​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន ១.០៥២​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ការកើនឡើង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ចាប់តាំងពី​ប្រទេស​នេះ​បាន​រកឃើញ​វីរុស​នេះ​ជា​លើកដំបូង​កាលពី​​ខែ​មីនា​។​

​គិត​រហូត​មកដល់ពេលនេះ ប្រទេស​មី​យ៉ាន់​ម៉ា មាន​ករណី​ឆ្លង​វីរុស​សរុប​ចំនួន​៨.៥១៥​នាក់​និង​មាន​អ្នកស្លាប់​ដោយ​ជំងឺ​នេះ​ចំនួន ១៥៥ នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

​​បុរស​ម្នាក់​ពាក់​ម៉ាស​ការពារ​ជំងឺ​កូវី​ដ​១៩ ដើរ​នៅ​ផ្លូវ​មួយ​នៅ​ទីក្រុង​យាំង​ហ្គោន​ប្រទេសមី​យ៉ាន់​ម៉ា​

ទីតាំងផ្សាយពាណិជ្ជកម្ម