ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០

327
ចែករម្លែក

ឆ្នាំជូត
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​កិច្ចការងារ​មានការ​រលូន​ល្អ​និង​ធ្វើ​អ្វី​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

ឆ្នាំឆ្លូវ
​រាសី​ល្អជា​មធ្យម​។​មនុស្ស​យើង​មុន​ធ្វើ​អ្វីមួយ​សម្រេច​ជោគជ័យ​ចាំបាច់​ត្រូវមាន​ការតស៊ូ​អត់ធ្មត់​ទើប​ចុងក្រោយ​អាច​រក​ភាពជោគជ័យ​ចំពោះ​ខ្លួនឯង​ទៅរួច​។​សម្រាប់​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នកមាន​ដំណើរការ​ទៅមុខ​និង​ជឿនលឿន​គួរសម​ម្ល៉ោះហើយ​រាល់​ចង្រៃឧបទ្រព​បាន​រលត់​រលាយ​ទៅ​ឆ្ងាយ​ដូចនេះ​លោកអ្នក​អាច​ប្រកបការងារ​ពេញ ដៃពេញជើង​និង​ប្រកបទៅដោយ​ភាពជោគជ័យ​គ្រាន់បើ​ឡើងវិញ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មាន​ការហូរចូល​បាន​គ្រាន់​ចាយវាយ​និង​មាន​ភាព​សុខដុម​ផងដែរ​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ទោះ​មានការ​ស្មុគស្មាញ​ក្តី​បើ​លោកអ្នក​ធ្វើការ​ដោះស្រាយ​តែង​ជួប​ផល​សម្រេច​ជានិច្ច​៕

ឆ្នាំខាល
​រាសី​ខ្ពស់ត្រដែត​។ នា​ថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ល្អប្រសើរ​ហេតុនេះ​បើ​លោកអ្នក​អាចមាន មធ្យោបាយ​ល្អៗ​ដោះស្រាយ​និង​ពិសេស​មាន​ក្រុមមនុស្ស​ណែនាំ​ថែមទៀត​។ សម្រាប់​ថ្ងៃនេះ ពុំ​ផ្តល់​ផល​ល្អ​ចំពោះ​ការ​រើ​ទីកន្លែង​លក់ដូរ​ឬ​ទិញ​កន្លែង​លក់ដូរ​ប៉ុន្មាន​ទេ​ដូចនេះ​បើ​បានជ្រើសរើស​ថ្ងៃ​ល្អ​វិញ​ទើប​ប្រសើរ​។​ការប្រកប​ការងាររាជកា​រ​ឬ​ក្រុមហ៊ុន​ឯកជន​ទោះ​ធ្វើ​អ្វី​សន្សឹមៗ​បាន​ហើយ​មិនអាច​តក់ក្រហល់​ឬ​យក​កម្លាំងបាយ​មក​ប្រើ​បានឡើយ​នាំ​បញ្ហា​ខ្លះ​តូចតាច​សោះ​បែរ​រីក​ជាធំ​ហួស​ពី​ការ​គិតទុក​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ប្រព្រឹត្តិ​ល្បែង​កាមគុណ​ប្រយ័ត្ន​ត្រូវ​រែកពន់​ទុក្ខសោក​ដាក់ខ្លួន​ហើយ​ខូចអនាគត​ភ្លឺស្វាង​ថែមទៀត​៕

ឆ្នាំថោះ
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​សម្រាប់​លោកអ្នក​ជួប​បញ្ហាលំបាក​និង​តានតឹង​ផ្លូវ​អារម្មណ៍​ច្រើនជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច​វិញ ឯ​ផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​។​ការរស់នៅ​មាន​ភាព​សុខុម​ដូច​សព្វ​មួយ ដង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍​ឬ​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំរោង
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ​ហេតុនេះ​អាច​ស្តាប់លឺ​នូវ​ដំណឹង​ល្អ​ឬ​បើ​មានការ​ផ្លាស់ប្តូរ​កិច្ចការងារ​អ្វី​តែង​ល្អប្រសើរ​ទៀតផង​។​ចំពោះ​បើ​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​អាច​ទាក់ទាញ​អតិ​ជន​ចាស់​ថ្មី​ឱ្យ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​តែងមាន​ចៅហ្វាយនាយ​អា​អាណិត​ស្រឡាញ់​និង​លើកស្ទួយ​ពី​រឿង​អ្វីមួយ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​សេចក្តី សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។

​រីឯ​បញ្ហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំម្សាញ់
​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ចាស់​ថ្មី​និង​ពិសេស​ដំណើរ​ការងារ​ផង​ពីព្រោះថា​ផល​ល្អ​តែង​ឆ្លើយ​ត​មកវិញ​ជានិច្ច​។​សម្រាប់​ការបំពេញ​ការងារ​បើ​មាន​សម្ពាធ​ទាំងឡាយ​កើតមាន​កន្លងមក​នឹង​បាន​ធូរស្បើយ​ហើយ​បើ​លោកអ្នក​មានបំណង ចង់​ធ្វើ​អ្វីមួយ​ក៏​ពេញដៃពេញជើង​ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាព​សុខដុម​ប្រពៃ​៕

ឆ្នាំមមី
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​មាន​ទាំង​រឿង​ចាស់​និង​រឿង​ថ្មី​បញ្ចូល​គ្នា​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួលខ្លួន​នោះឡើយ​។​ទោះបីយ៉ាងណា​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​គឺមាន​ដំណើរការ​ទៅមុខ​ធម្មតា​តែ​យ៉ាងណា​លោកអ្នក​ជួប​ភាពរអាក់រអួល​ខ្លះៗ​មក​យាយី ដូចនេះ​ទាល់តែ​អត់ ធន់​និង​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នកធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​ចាប់កំហុស​គ្នាច្រើន​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ខ្លះ​ទើប​គ្មាន​រឿងចម្រូងចម្រាស​កើតឡើង​៕

ឆ្នាំមមែ
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​ត្រូវ​ទទួលរង​ការនឿយហត់​និង​ពុះពារ​កិច្ចការងារ​ច្រើន​ទើប​អាច​ចៀសផុត​ផល​លំបាក​ចំពោះមុខ​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មិន​ត្រូវយក​ភាព​ច្រណែនឈ្នានីស​ដាក់​ចំពោះមុខ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​ច្រើន​ដោយសារ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗខ្លួន​៕

ឆ្នាំវក
​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ចង់​សម្រេចចិត្ត​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​វិញ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ទំនាក់ ទំនង​មុខរបរ​អ្វីមួយ​អាច​ហុច​លទ្ធផល​យ៉ាង​គួរ​ជាទី​គាប់ចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​តែងមាន​ក្រុមមនុស្ស​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​កំពុង​រីកលូតលាស់​ទៅមុខ​ប្រពៃ​ណាស់​៕

ឆ្នាំរកា
​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ដោយសារ​ស្ថិតនៅក្នុង​ខែ​ដួង​រាសី​ល្អ​ហេតុនេះ​បើ​លោក អ្នក​ចង់​ប្រកប​កិច្ចការ​អ្វីមួយ​គួរ​រួសរាន់​ពីព្រោះថា​ឆ្លង​ដល់​ខែក្រោយ​ជួប​បញ្ហាលំបាក​ច្រើនជាង​នេះ​ពុំខាន​។​ក្នុងថ្ងៃនេះ​ដែរ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទេ​ព្រោះ​បើ​មិន​បោល​ហួស​ក៏ត្រូវ​អ្នកដទៃ​ដណ្តើមយក​អស់ៗ​មុន​ដែរ​។​ការ ធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ទិស​”​ប​ស្ចឹ​ម​”​បន្តិច​ព្រោះ​ងាយ​កើត​បញ្ហា​ចំពោះមុខ​ផង ។​

​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​ឆាប់​ទាំង​ប្រេះឆា​ហើយក៏​ឆាប់​ត្រូវ​គ្នា​វិញ​ផង​៕

ឆ្នាំច
​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ឃើញថា​ជួប​ការលំបាក​ក្នុងការ​លូត​ទៅមុខ​ហើយ​ពិសេស​ងាយ​កើតរឿង​រាវ​អាក្រក់​ជាមួយ​អ្នកដទៃ​ថែមទៀត​។​សម្រាប់​ថ្ងៃនេះ​វិញ​ការ​ជួញ​ទីជិត​ឆ្ងាយ​ក្តី​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ផង​ហើយ​ក្រៅពីនេះ​លោក អ្នក​គួរ​ប្រយ័ត្នប្រយែង​ការ​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ចូល​ស្តីដណ្តឹង​ពេលនេះ​ក៏​ជា​ឱកាស​មួយ​ប្រពៃ​ណាស់​៕

ឆ្នាំកុរ
​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​មិនល្អ​ប្រសើរ ហេតុនេះ​ទើប​ធ្វើឱ្យ​ការ ប្រកបការងារ​តែង​រាំងស្ទះ​និង​ជួប​បញ្ហា​រកាំ​ចិត្តច្រើន​ចំពោះមុខ​។​ចំណែក​អ្នក​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​ឃើញថា​តែង​មិន​សម្រេច​ដូច​បំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​ការ រស់នៅ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ទាំង​មនុស្ស​ពី​ទី​ចំងាយ​ឬ​សូម្បីតែ​នៅក្បែរ​ខ្លួន​ក្តី​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទាំង​ង៉ក់​ង​និង​ងាយ​ទាំង​ផ្អែមល្ហែម​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម