ក្រុមហ៊ុនអាម៉េរិកចំនួន ៣.៥០០ ប្តឹងរដ្ឋបាលត្រាំរឿងដំឡើងពន្ធលើទំនិញចិន

720
ចែករម្លែក

ក្រុមហ៊ុនអាម៉េរិកប្រមាណ ៣.៥០០ រួមទាំងក្រុមហ៊ុន Tesla Inc ក្រុមហ៊ុន Ford Motor Co ក្រុមហ៊ុន Target Corp ក្រុមហ៊ុន Walgreen Co និងក្រុមហ៊ុន Home Depot បានប្តឹងរដ្ឋបាលត្រាំក្នុងរយៈពេល ២ សប្តាហ៍ចុងក្រោយនេះជុំវិញការ ដំឡើងពន្ធលើទំនិញដែលផលិតដោយចិនតម្លៃជាង ៣០០ ពាន់លានដុល្លារ។

បណ្តឹង ដែលបានប្តឹងនៅក្នុងតុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាម៉េរិក បានលើកឡើងអំពីឈ្មោះអ្នកតំណាងពាណិជ្ជកម្មអាម៉េរិកលោករ៉ូប៊ឺត ឡៃធីសហ្ស័រ និងទីភ្នាក់ងារគយនិងការពារព្រំដែន និង ប្តឹងជំទាស់នឹងអ្វីដែលពួកគេហៅថា ការបង្កើន សង្គ្រាមពាណិជ្ជកម្មខុសច្បាប់របស់សហរដ្ឋអាម៉េរិកជាមួយប្រទេសចិន តាមរយៈការដំឡើងពន្ធជុំទី៣និងទី៤។

បណ្តឹងផ្នែកច្បាប់ពីក្រុមហ៊ុនជាច្រើនបានអះអាងថា រដ្ឋបាលត្រាំខកខានមិនបានអនុវត្ត ពន្ធគយក្នុងរយៈពេល ១២ ខែដែលតម្រូវ ហើយមិនបានគោរពតាមនីតិវិធីរដ្ឋបាលទេ។

យោងតាមបណ្តឹងរបស់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់រថយន្ត Dana Corp បានឱ្យដឹងថា ក្រុមហ៊ុននានាបានប្តឹងជំទាស់នឹងសង្គ្រាមពាណិជ្ជកម្ម “គ្មានព្រំដែន និងគ្មានដែនកំណត់” របស់រដ្ឋបាលត្រាំ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនិញតម្លៃ រាប់ពាន់លានដុល្លារ ដែលនាំចូលពីសាធារណរដ្ឋប្រជាមានិតចិនដោយបណ្តាក្រុមហ៊ុន នាំចូលនៅសហរដ្ឋអាម៉េរិក។

បណ្តឹងទាំងនោះប្តឹងលើពន្ធនៅក្នុងក្រុមដាច់ដោយឡែកចំនួន២ គឺបញ្ជី៣ និងបញ្ជី៤A។ បញ្ជី៣រួមមានពន្ធ២៥ភាគរយលើទំនិញនាំចូលតម្លៃប្រែល២០០ពាន់លានដុល្លារ ខណៈបញ្ជី៤Aរួមមានពន្ធ៧,៥ភាគរយលើទំនិញតម្លៃ១២០ពាន់លានដុល្លារ។

បណ្តឹងមួយអះអាងថា រដ្ឋបាលត្រាំមិនអាចពង្រីកពន្ធគយដល់ការនាំចូល របស់ចិនដទៃទៀតបានទេ “សម្រាប់ហេតុផលដែលមិនទាក់ទងទៅនឹងគោល នយោបាយកម្មសិទ្ធិបញ្ញាដ៏អយុត្តិធម៌ដែលខ្លួនបានស៊ើបអង្កេតពីដំបូង”៕ ដោយ ៖ កញ្ញាដាលីស/Ha

ក្រុមហ៊ុនអាម៉េរិកចំនួន៣.៥០០ប្តឹងរដ្ឋបាលត្រាំរឿងដំឡើងពន្ធលើទំនិញនាំចូលពីចិន

ទីតាំងផ្សាយពាណិជ្ជកម្ម