សង្កាត់រដ្ឋបាល​ជលផល​ស្រុក​បាកាន ចុះបង្ក្រាប​បទល្មើស​ជល​ផល​បន្តបន្ទាប់​

146
ចែករម្លែក

ដោយ​: រិ​ទ្ធិ​សែន / ខេត្តពោធិសាត់​: សង្កាត់រដ្ឋបាល​ជលផល​សុខ​បាកាន ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់ នៅក្នុង​រដូវ​ទឹកទន្លេ​ឡើង​។​

​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ជលផល​ត្រូវ គេ​មើលឃើញថា បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ដឹកនាំ​ដោយ លោក លឹម សុក្រឹត នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​ដោយបាន​សហការ​ជាមួយ​យោធា​ខេត្ត និង​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ជលផល​ដោយ​ចាប់ពី ព្រែក​ដី​រនាត ដល់​ព្រែ​កក្អម​សំណរ ឃុំ​មេទឹក ស្រុក​បាកាន​ខេត្តពោធិសាត់​។​

​នៅក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការ​ខាងលើនេះ​សមត្ថកិច្ច​បានធ្វើ​ការរុះ​រើ​និង​បំផ្លាញចោល ចរ​បាំង​ស្បៃ​មុង​ចំនួន​៤​ខ្សែ​ប្រវែង ៧៥០ ម៉ែត្រ លូ​កង​ស្បៃ​មុង​ចំនួន ០៨ មាត់ និង របាំង​សាច់​អួន​ប្រវែង ៩៥០ ម៉ែត្រ ចំនួន​០៣​ខ្សែ ក្បាល​បរ​ចំនួន​៧​គ្រឿង បង្គោល​ចំនួន ៣២០​ដើម និង​បាន​ចាក់​លែង​ត្រី​ចំរុះ​ទម្ងន់ ១៥០ គីឡូ​ចូលទៅក្នុង​ទន្លេ​វិញ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម