វិធី​បណ្តុះ​កូន​លម៉ើ​ពី​គ្រាប់

1109
ចែករម្លែក

មុនដំបូង​យើង​ត្រូវយក​គ្រាប់​លម៉ើ​ទៅ​ត្រាំ​ទឹក​ធម្មតា​រយពេល​៣​ថ្ងៃ​

-​បន្ទាប់មក​យើង​ត្រូវ​លាង​និង​ដូរ​ទឹក​១​ថ្ងៃ​១​ដង​ដល់​គ្រប់​៣​ថ្ងៃ​យើង​លាង​វា​ជា​លើក​ចុង​

+​សម្ភារៈ​ត្រូវមាន​

-​ប្រអប់​ដែល​អាច​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​បាន​ឬ​ប្រើ​ថង់​ក៏បាន​
-​ក្រដាស​ជូត​មាត់​ឬ​កូន​កន្សែងពោះគោ​

+​វិធី​ធ្វើ​

-​យក​ក្រដាសជូត​មាត់​ឬ​កូនកន្សែង​ពោះគោ ដាក់​ក្នុង​ប្រអប់​ឬ​ថង់​
-​យក​គ្រាប់​លម៉ើ​មក​តម្រៀប​ជា​ជួរ​តាម​ចំនួន​ដែល​អាចដាក់​បាន​
-​បន្ទាប់មក​ដាក់​ក្រដាស​ជូត​មាត់​គ្របពីលើ​២​ឬ​៣​សន្លឹក ឬ​បត់​កូនកន្សែង​ពោះគោ​មក​គ្របពីលើ ផ្សើម​ទឹក​ឲ្យ​សើម​ល្មម​(​ហាម​ផ្សើម​ដល់​ថ្នាក់​ទឹក​ដក់​បាន​)
-​រយះពេល​នៃ​ការ​ផ្អាប់​១៤​ថ្ងៃ​វា​នឹង​ដុះ​

-​បើសិនជា​គ្រាប់​ណា​ដែល​វា​មិន​ដុះ​យើង​អាច​ផ្អាប់​បន្ត​ទៀត​បាន​
-​បើ​លើស​២០​ថ្ងៃ​ហើយ​វា​មិន​ដុះ​គឺ​គ្រាប់​នោះ​វា​ខូច​ហើយ ៕ ប្រភព​: អ៊ាង សុផល្លែត​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម