កំពូលតារាបូលីវូដនាង ឌីពីកា ប៉ាឌូកូណេ ត្រូវបានសាកសួរក្នុងការស៊ើបអង្កេតគ្រឿងញៀន

262
ចែករម្លែក

ប៉ូលិសឥណ្ឌាបានចាប់ខ្លួនកំពូលតារាបូលីវូដ ឌីពីកា ប៉ាឌូកូណេ ដើម្បីធ្វើការសាកសួរនៅថ្ងៃសៅរ៍ទី២៦កញ្ញានេះនៅក្នុងការស៊ើបអង្កេតគ្រឿងញៀនបន្ទាប់ពីការស្លាប់របស់តារាសម្តែង ស៊ូសាន ស៊ីង រាជបុត្រ។

រាជបុត្រត្រូវគេប្រទះឃើញស្លាប់នៅក្នុងផ្ទះល្វែងរបស់គាត់កាលពីខែមិថុនាដោយបង្កឱ្យមានការផ្អើលឆោឡោពេញបណ្តាញព័ត៌មាន ដែលសន្និដ្ឋានថា អតីតមិត្តស្រីរបស់គាត់គឺតារាសម្តែងស្រី រី ចក្រាបូទី ជាអ្នកធ្វើឱ្យគាត់សម្លាប់ខ្លួន ព្រោះឱ្យគ្រឿងញៀនទៅគាត់ជក់និងសូម្បីប្រើវេទមន្តផ្លូវងងឹតទៀតផង។

ក្រុមគ្រួសាររបស់រាជបុត្របានជំទាស់នឹងរបាយការណ៍ដែលថាគាត់មានជំងឺបាក់ទឹកចិត្តនិងបានចោទប្រកាន់ដោយបើកចំហលើនាងចក្រាបូទីអាយុ ២៨ ឆ្នាំពីបទលួចលុយរបស់គាត់និងយាយីគាត់។

តារាសម្តែងស្រីរូបនេះ ដែលបដិសេធរាល់ការធ្វើខុសនិងត្រូវបានប្រព័ន្ធផ្សព្វផ្សាយតាមសួរនាំរួមជាមួយក្រុមគ្រួសាររបស់នាង ត្រូវបានប៉ូលិសចាប់ខ្លួនកាលពីដើមខែនេះពីបទទិញកញ្ឆាឱ្យលោករាជបុត្រ ហើយនៅសប្តាហ៍នេះត្រូវបានតុលាការបដិសេធមិនឱ្យនៅក្រៅឃុំ។

រឿងរ៉ាវនេះឥឡូវបាននាំឱ្យអាជ្ញាធរស៊ើបអង្កេតករណីគ្រឿងញៀននៅក្នុងឧស្សាហកម្មភាពយន្តតម្លៃរាប់ពាន់លានដុល្លារ។

នាងប៉ាឌូកូណេអាយុ ៣៤ ឆ្នាំ ជាតារាល្បីបំផុតមួយរូបរបស់បូលីវូដ ត្រូវបានកោះហៅនៅដើមសប្តាហ៍នេះដើម្បីធ្វើការសាកសួរដោយការិយាល័យត្រួតពិនិត្យគ្រឿងញៀន (NCB) នៅទីក្រុងមុំបៃក៏ដូចជាតារាសម្តែងស្រីបីរូបទៀត គឺ នាង សារ៉ា អាលីខាន់ នាងស្រាដា កាពួ និងនាង រ៉ាគុល ព្រីត ស៊ីង។

ចម្លើយរបស់នាងស៊ីងត្រូវបានកត់ត្រាកាលពីថ្ងៃសុក្រទី២៥កញ្ញា។ នាងកាពួនិងនាងខាន់នឹងបង្ហាញខ្លួននៅចំពោះមុន NBC នៅថ្ងៃសៅរ៍នេះ៕ ដោយ ៖ កញ្ញាដាលីស

កំពូលតារាបូលីវូដ ឌីពីកា ប៉ាឌូកូណេ កំពុងត្រូវប៉ូលិសសាកសួរទាក់ទិនគ្រឿងញៀន

ទីតាំងផ្សាយពាណិជ្ជកម្ម