ចិន​ប៉េកាំង​ទទូច​សុំ​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឈប់​ធ្វើ​អោយ​ខូច​ឈ្មោះ​ស្ថាន​បេសកកម្ម​ចិន​នៅ​អាម៉េរិក​

275
ចែករម្លែក

​ចិន​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​កញ្ញា​បាន​ទទូច​​អោយអាម៉េរិក​ឈប់​ជា​បន្ទាន់ការ​មួលបង្កាច់​បេសកកម្ម​ទូត​ចិន​និង​បុគ្គលិក​របស់​គេ​នៅ​អាម៉េរិក ដោយ​​លោក​និយាយថា​ចិន​នឹង​ចាត់វិធានការ​ចាំបាច់​ស្រប​តាម​អំពើ​បន្ថែមរ​បស់​អាម៉េរិក​។​

​អ្នកនាំពាក្យ​លោក វ៉ាង វេន​ប៊ិន បាន​និយាយ​ដូច្នេះ​ក្រោយ​ពី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក ម៉ៃ ផ​ម​ផេវ បាន​ប្រាប់​កាសែត​New York Post ក្នុង​កិច្ចសម្ភាសន៍​ថ្មី​មួយ​ដោយ​លោក​បាន​អះអាងថា អគ្គ​កុង​​ស៊ុល​ចិន​នៅក្រុង​ញូវយ៉ក ត្រូវបាន​ប្រើ​ជា​មជ្ឈមណ្ឌល​ធ្វើ​ចារកម្ម​លើ​អាម៉េរិក ហើយ​អ្នកការទូត​និង​ភ្នាក់ងារ​បង្កប់​ច្រើន​ទៀត​ទំនងជា​នឹង​ត្រូវ​ចាប់ខ្លួន​។​

​ការអះអាង​របស់​ប្រមុខ​ការទូត​អាម៉េរិក​កើតឡើង​ក្រោយ​មាន​របាយការណ៍​ព័ត៌មាន​មុននេះថា នាយ​ប៉ូលិស​ក្រុង​ញូ​វ​យ៉ក​ដើមកំណើត​ទី​បេតិ៍​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ចំពោះ​ការធ្វើ​ចារកម្ម​អោយ​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង និង​ធ្វើការ​អោយ​មនុស្ស​របស់​អគ្គ​កុងស៊ុល​ចិន​នៅ​ក្រុង​ញូវយ៉ក​។​

​សូមបញ្ជាក់​ថា អាម៉េរិក​បាន​បិទ​ស្ថាន​កុងស៊ុល​ចិន​នៅ​ក្រុង​ហោ​ស្តុន​កាលពី​ខែ​កក្កដា និង​បន្ទាប់ពីនោះ​បន្តិច​ចិន​បាន​បិទ​អគ្គ​​កុងស៊ុល​អាម៉េរិក​នៅ​ទីក្រុង​ឈឹង​ឌូ ក្នុង​ខេត្ត​ស៊ី​ឈ័ន​។​

​ការចោទប្រកាន់​របស់ ផ​ម​ផេវ ប្រឆាំង​បណ្តា​ស្ថាន​បេសកកម្ម និង​បុគ្គលិក​ការទូត​ចិន​នៅ​អាម៉េរិក គ្មាន​មូលដ្ឋាន​និង​មិន​ទទួលុសត្រូវ នេះ​បើ​តាម​លោក​វ៉ាង បានអះអាងប្រាប់​សន្និសីទ​សារព័ត៌មាន​។​លោក​ថា បណ្តា​​ស្ថាន​បេសកកម្ម​ចិន​និង​បុគ្គលិក​របស់​គេ​នៅ​អាម៉េរិក​តែងតែ​ធ្វើ​សកម្មភាព​ស្រប​តាម​​អនុសញ្ញា​ក្រុង​វី​យែន​ស្តីពី​ទំនាក់ទំនង​ការទូត អនុសញ្ញា​ក្រុង​វី​យែនស្តី​ពី​ទំនាក់ទំនង​កុងស៊ុល ព្រមទាំង​សន្ធិសញ្ញា​​កុងស៊ុល​រវាង​ប្រទេស​ទាំង​ពីរ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក វ៉ាង វេន​ប៊ិន ស្នើសុំ​អោយ​អា​ម៉េរ​ឈប់​មួលបង្កាច់លាបពណ៌​​ស្ថាន​បេសក​កម្មកា​រទូត​ចិន​នៅ​អាម៉េរិក​

​កាលពី​ថ្ងៃ​សុក្រ​ផងដែរ អគ្គ​កុងស៊ុល​ចិន​នៅ​ក្រុង​ញូវយ៉ក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​មិន​ដែល​មាន​សកម្មភាព​ចារ​កម្មណា ហើយ​ស្ថា​នកុងស៊ុ​លចិន​នៅទីនេះ​បាន​ខិតខំ​ជំរុញ​ការ​យោគ​​យល់​គ្នា កិច្ចសហប្រតិបត្តិការ​និង​មិត្តភាពរ​វាង​ប្រទេស​ទាំង​ពីរ​។ «​អាម៉េរិក​បានបំភ្លៃ​មួលបង្កាច់​និង​ធ្វើ​ការចោទប្រកាន់​មិន​ពិត និង​គ្មាន​ហេតុផល​យ៉ាង​ច្បាស់ក្រឡែត​»៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម