ខ្មុក​ព្រះ​ភក្ដ្រ​ហនុមាន ដ៏​ធំ​នឹងដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ​ឆ្នាំនេះ

2622
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅក្នុង​បរិវេណ​ប្រាសាទអង្គរធំ ខេត្តសៀមរាប សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាលពី​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៨​នេះ បានរៀបចំ​ពិធី​ក្រុង​ពាលី លើក​តាំង ខ្មុក​ព្រះ​ភក្ត្រ​ហនុមាន​ដ៏​ធំ ក្រោម​អធិបតីភាព​លោក ហ៊ុន មា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ឲ្យ​ដឹងថា ខ្មុក​ព្រះ​ភក្ដ្រ​ហនុមាន ដ៏​ធំ​នេះ នឹងត្រូវ​បង្ហាញ​ជា​សាធារណៈ​ឲ្យ​ទស្សនិកជន​បាន​ចូល​ទស្សនា​កម្សាន្ត នាឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៨ នាពេល​ខាងមុខនេះ។

ខាងក្រោមនេះក៏មានរូបភាពប្លង់អង្គរសង្រ្កាន្តផងដែរ​៕ ​/មន

ទីតាំងផ្សាយពាណិជ្ជកម្ម