​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​E-Gets ផ្ទុះ​ការតវ៉ា​

111
ចែករម្លែក

មុនី​រ័ត្ន​/​ភ្នំពេញៈ​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​EGets៤​សាខា​ក្នុង​រាជធានី​ភ្នំពេញ​បានធ្វើ​ការប្រមូល​ផ្ដុំគ្នា​ប្រមាណ​ជា​២០០​នាក់​នៅលើ​ផ្លូវ​៦០​ម៉ែត​ភូមិ​ព្រែក​តា​គង់​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ ២០២០​។​

​គោលបំណង​នៃ​ការជួបជុំ​គឺ​ដើម្បី​ដង្ហែ​ក្បួន​តវ៉ា​រឿង​ក្រុមហ៊ុន​ទម្លាក់​តម្លៃ​១​ដុល្លារ​អាមេរិក​មក​ត្រឹម​០,៨០​ដុល្លារ​អាមេរិក​ឆ្ពោះទៅ​គោលដៅ​headoffice​នៅ​ចំណុច​ផ្លូវ​៣៦០​កែង​ន​រោ​ត្ដម​ជាប់​ផ្សារ​ទំនើប​ជីពម៉ុង​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌ​បឹង​កេងកង​។​បន្ទាប់ពី​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ដឹកជញ្ជូន​EGets​តវ៉ា​លោក​ឌី​រ័ត្ន​ខេ​ម​រុន​អភិបាលរង​ខណ្ឌមានជ័យ​បាន​ចុះទៅ​សម្របសម្រួល​នឹង​អញ្ជើញ​តំណាង​ចំនួន​១០​នាក់​ទៅធ្វើ​ការដោះស្រាយ​ជាមួយ​ក្រុម​ផ្ទាល់​នៅ​គោលដៅ​head office៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម