​ករណី​បុរស​ជនជាតិ​ហុង​គ្រី​អាយុ ៧០​ឆ្នាំ មាន​ផ្ទុក​វីរុស​ភូ​វីដ​-១៩

117
ចែករម្លែក

មុនី​រ័ត្ន​/​ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី​ន បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា​នេះ​ថា​៖​នៅ​ព្រឹក​វេលា​ម៉ោង​១០:៣០​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០​ក្រសួង​បានទទួល​លទ្ធផល​វិភាគ​ពី​វិទ្យាស្ថាន ប៉ាស្ទ័រ​កម្ពុជា​ដោយ​បង្ហាញថា​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​បុរស​ជនជាតិ​ហុង​គ្រី​អាយុ ៧០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​គ្រួស ឃុំ​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប នោះ គឺ​បញ្ជាក់ថា វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ។

​ក្រោយពី​កិច្ចសហការ​ខិតខំ​ស្វែងរក​ដោយ​អាជ្ញាធរ និង​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បុរស​រូបនេះ ត្រូវបាន​រកឃើញ​នៅវេលា​ម៉ោង​ប្រហែល​ជាង ៩​ព្រឹក នៃ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​គាត់​បាន​សម្ងំ​នៅក្នុង​ផ្ទះ​វីឡា​មួយ​ក្នុង​បុរី​អាថែន ភូមិ​គ្រួស ឃុំ​ស្វាយដង្គំ ក្រុង​សៀមរាប ហើយ​ក្រុមគ្រូពេទ្យ​បាន​ទៅ​ដឹកយក​គាត់​និង​ភរិយា​(​មិនមាន​កូន​និង​មិនមាន​អ្នកផ្សេង​នៅ​ជាមួយ​ឡើយ​)​មក​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​រួចរាល់​ហើយ​ដែរ​។

​លោកស្រី ឱ វណ្ណឌី​ន បន្តថា​ក្រុមការងារ​កំពុងតែបន្ត​ធ្វើការ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ជា​បន្តទៀត​។ ព័ត៌មាន​ដែល​ក្រសួង​ទទួលបាន​នៅ​ព្រឹក​នេះ គឺ​ក្រោយពី​បុរស​ជនជាតិ​ហុង​គ្រី​ខាងលើនេះ ចាកចេញ​ពី​ទី ក្រុងភ្នំពេញ​នៅ​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ ឆ្ពោះទៅ​ខេត្តសៀមរាប​នោះ គាត់​បាន​ទៅ​តាក់ស៊ី​មួយ​ជិះ​ម្នាក់ឯង (​ឈប់​ចាក់​ប្រេង​តែ​ម្តងគត់​នៅតាម​ផ្លូវ​) ដោយ​មិនបាន​ជួប ឬ​ប៉ះពាល់​អ្នកណា​ទាំងអស់ ក្រៅតែពី​ជិះ​តាក់ស៊ី​នេះ ទេ​។

​ពេលមកដល់​ខេត្តសៀមរាប គាត់​នៅ​ស​ង្ខំ​ធ្វើការ​ក្នុងផ្ទះ ដោយ​គាត់​ជា​បណ្ឌិត​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (​សរ សេរ​សៀវភៅ​)​មានតែ​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២០​មួយថ្ងៃ​គត់​ដែល​គាត់​ចេញទៅ​ទិញ​ផ្ទាំងគំនូរ​ដោយ​ជិះ​ម៉ូតូ កង់​បី (​តុ​តុ​) នៅ​គ្រឹះស្ថាន​អង្គរ​ក្រុង​សៀមរាប រួច​ក៏​ត្រឡប់មកផ្ទះ​គាត់​វិញ​។ រីឯ​ភរិយា​គាត់ ដោយសារ​មាន​ម្ហូប អាហារ ជាច្រើន​ក្នុងផ្ទះ​ស្រាប់ ស្ត្រី​រូបនេះ ក៏​មិន​បានចេញ​ទៅណា​ដែរ គឺ​បាន​ចេញទៅ​ផ្សារ​តែ​ម្តងគត់​ប៉ុណ្ណោះ​តែ​ពួកគាត់​មានការ​អនុវត្ត​នូវ​វិធានការ​ការពារ​ដោយបាន​ពាក់​ម៉ាស់​ពេល​ទៅកាន់​ទីកន្លែង​ដូច​បាន​ជម្រាបជូន​ខាងលើ​។

​ចំណែកឯ​ការរស់នៅរ​បស់​គាត់ គឺ​មិនមាន​អ្នកផ្សេង​មក​ប៉ះពាល់​នោះឡើយ​។ បច្ចុប្បន្ន ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប និង​នៃ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល​។​ដោយ​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក កំពុង​បន្តធ្វើ​កិច្ចការ​ចាំបាច់ៗ សម្រាប់​ការស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ជា​បន្ត​ទៀតហើយ​ក្រសួង​នឹង​បន្ត​ជូន​ព័ត៌មាន​ដល់​សាធារណជន​នូវ​ការវិវត្ត ឬ​ហេតុការណ៍​មិន​ប្រក្រតី​ណាមួយ ប្រសិនបើ មាន ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើនេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម