ប្រជុំពិភាក្សា​រៀបចំ​កែលម្អ​ប្រព័ន្ធ​ភ្លើង​អគ្គិភ័យ​ប្រព័ន្ធ​ទឹក​បរិស្ថាន​នានា​ទាំង​ជុំវិញ​និង​ក្នុង​ផ្សារ​ធំ​បាត់ដំបង

125
ចែករម្លែក

ដោ​យះ គ្រញូង​/​បាត់​ដំប​ងះ នា​រសៀល ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​បន្ទប់ B2 នៃ​សាលា​លា​ខេត្តបាត់ដំបង មាន​បើក​កិច្ចប្រជុំ​ពិភាក្សា រៀបចំ​កែលម្អ ប្រព័ន្ធ​ភ្លើង​អគ្គិភ័យ ប្រព័ន្ធ​ទឹក បរិស្ថាន​នានា ទាំង​ជុំវិញ​ផ្សារ និង​ក្នុង​ផ្សារ​ធំ​បាត់ដំបង ដើម្បី​ការពារ​ហានិភ័យ ដែល​កើតឡើង​ជាយថាហេតុ ក្រោម​អធិបតីភាព​លោក សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង តំណាង​លោក ងួន រតនៈ អភិបាលខេត្ត ។​

​លោក សឿ​ម ប៊ុន​រិ​ទ្ធិ បានលើកឡើង​ថាៈ ចំពោះមុខ រដ្ឋបាលខេត្ត បានគ្រោង​រៀបចំ​កន្លែង​លក់ ជា​បណ្តោះអាសន្ន ជូន​ដល់​បងប្អូន​អាជីវករ ១៨ នាក់ ដែល​រង​ការខូចខាត​អស់​តូប ចំនួន ៣៣ តូប ដោយ​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ធំ បាត់ដំបង កាលពី​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ កន្លងទៅ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ជាង ជួសជុល​កែលម្អ រៀបចំ​ប្រព័ន្ធ​ភ្លើង ប្រព័ន្ធ​ទឹក ទៅតាម​លក្ខណៈ​បច្ចេកទេស ដើម្បី​បង្ការ​ការពារ ជៀសវៀង​ការកើតឡើង ជាយថាហេតុ​ណាមួយ​ម្តងទៀត ។​

​លោក​អភិបាលរង​ខេត្ត បាន​បន្តថាៈ ចំពោះ​ការជួសជុល​ផ្សារ ការសាងសង់​តូប​លក់ដូរ​ឡើងវិញ ក្នុង​ផ្សារ ជា​បន្ទុក​របស់​រដ្ឋបាល​ខេត្ត អ្នកយក​ភាស៊ី​ផ្សារ និង​អ្នកវិនិយោគ​ផ្សារ ។ ដោយឡែក ការស្នើសុំ​មិន​បង់ថ្លៃ​តូប រយៈពេល​ប្រាំ​ឆ្នាំ អាជ្ញាធរខេត្ត មិនមាន​សិទ្ធិ ក្នុងការ​សម្រេច​បានទេ ពីព្រោះ​ហួស​ដែន​សមត្ថកិច្ច របស់ខ្លួន ប៉ុន្តែ​រដ្ឋបាលខេត្ត នឹង​រៀបចំ​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិញ្ញ​វត្ថុ ដើម្បី​ធ្វើការ​សម្រេច តាម​សំណូមពរ​របស់ បងប្អូន​អាជីវករ ដែល​បាន​ស្នើសុំ​៕S/

​រូប​ថ​តះ​លោក​សឿ​ម ប៊ុន​រិ​ទ្ធ​អភិបាល​
​រង​ខេត្ត​ដឹកនាំ​ការប្រជុំ មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​

ទីតាំងផ្សាយពាណិជ្ជកម្ម