​វេទិកា​ពហុភាគី ពាក់ព័ន្ធ​អឹម​អេស​ភី លើ​ខ្សែ​សង្វាក់តម្លៃ​មាន់​ស្រែ​

102
ចែករម្លែក

ដោយ ៖ ប​.​ជ័យ / បន្ទាយមានជ័យ ៖ លោក ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ កាលពី​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ បាន​ចួ​ល​រួម​ជា​អធិបតី ក្នុង​វេទិកា​ពហុភាគី ពាក់ព័ន្ធ​អឹម​អេស​ភី (MSP) លើ​ខ្សែ​ច្រវាក់​តម្លៃ​មាន់​ស្រែ​នោះ ដែលមាន​ក្រុម​អ្នក​ផលិត (​ចិញ្ចឹម លក់​) សត្វ​មាន់ មកពី ៥​ឃុំ ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។​

​គម្រោង​ជំរុញ​ទីផ្សារ សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ បានអោយដឹងថា​៖ គោលបំណង នៃ​វេទិកា មាន ៤ ចំណុច រួមមានៈ​១.​បន្ស៊ី​ផែនការ​ផលិតកម្ម ចិញ្ចឹម​មាន់​ស្រែ និង​តម្រូវការ​ទីផ្សារ ។ ២.​កំណត់​កត្តា​រាំងស្ទះ ដែលជា​ឧ​ប​ស័គ្គ​ចម្បង​ក្នុង​ដំណើការ​ផលិតកម្ម​មាន់​ស្រែ​។ ៣.​ធ្វើ​ចំណាក់​ថ្នាក់​បញ្ហា ដើម្បី​រៀបចំ​អាទិភាព និង​យន្តការ​ដោះស្រាយ ។ ៤.​បង្កើន​កិច្ចសហការ រវាង​ភាគី​ពាក់ព័ន្ធ ក្នុង​ផលិតកម្ម​មាន់​ស្រែ ក្នុង​គោលបំណង ពង្រីក​ប្រាក់ចំណូល គ្រប់​តួអង្គ ៕S/

​រូបថត ៖ លោក​ដុំ វណ្ណា​ឌី និង​អ្នកពាក់ព័ន្ធ​ចូលរួម​វេទិកា​ពហុភាគី ពាក់​ពាក់ព័ន្ធ​(MSP)​លើ​ខ្សែ​ច្រវាក់​តម្លៃ​មាន់​ស្រែ (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម