អ្នកជំនាញការ​និយាយ​ថា អាម៉េរិក​បរាជ័យ​ក្នុង​ការប្រយុទ្ធ​នឹង​កូវី​ដ​១៩​នៅពេល​ចំនួន​ឆ្លង​ឡើង​ហួស​៧​លាន​នាក់​

298
ចែករម្លែក

​ចំនួន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​នេះ​អាម៉េរិក​បាន​កើន​ហួស​៧​លាន​នាក់​កាលពី​ថ្ងៃ​សៅរ៍​ទី​២៦​កញ្ញា​និង​ការស្លាប់​ពាក់ព័ន្ធ​នឹង​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​នេះ​បានឡើ​ង​ហួស​២០០.០០០​នាក់​ផងដែរ​ដែល​វា​បង្ហាញ​​ថា ការប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩​របស់​ប្រទេស​នេះ​ជួប​បរាជ័យ​, នេះ​បើ​តាម​ពួក​អ្នកជំនាញការ​សុខភាព​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​ករណី​ឆ្លងកូវី​ដ​១៩​នៅ​អាម៉េរិក​បាន​ឡើង​ហួស​៧,០៦​លាន​នាក់ ខណៈ​ចំនួន​ស្លាប់​កើន​ដល់​ជាង​២០៤.០០០​នាក់ គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២៥​កញ្ញា​។​

​រដ្ឋ​កាលីហ្វ័​រញ៉ាបាន​រាយការ​ណ៍​ការឆ្លង​៨០១.០០៦​ករណី ជា​ចំនួន​ឆ្លង​ខ្ពស់​ជាង​រដ្ឋ​ណាៗ​ទាំងអស់​នៅ​អាម៉េរិក បន្ទាប់​មក​រដ្ឋ​តិច​សាស់ ៧៤៧.៤៩១​ករណី​និង​រដ្ឋ ផ្លរីដា ៦៩៥.៨៨៧​ករណី ។​

​ករណី​ឆ្លង​នៅ​អាម៉េរិក​បាន​ឡើង​ហួស​៥​លាន​នាក់​នៅ​ត្រឹម​ថ្ងៃ​០៩​សីហា និង​៦​លាន​នាក់​ត្រឹម​ថ្ងៃ​៣១​សីហា​។​តាំងពី​យូរ​មក​ហើយ អាម៉េរិក​នៅតែ​ជា​ប្រទេស​រងគ្រោះ​ដោយកូវី​ដ​១៩​ខ្លាំងជាងគេ ទាំង​ការឆ្លង​​និង​ចំនួន​ស្លាប់ ។​

​ជេន​នី​ហ្វ័​រ នូ​ស​ហ្សូ អ្នកសិក្សា​ស្រាវជ្រាវ​សុខភាព​សាធារណៈ​នៅ​សកល​វិទ្យាល័យ Johns Hopkins​បាន​និយាយថា​« ជាការ​នឹក​មិន​ស្មាន​ដល់​ថា​យើង​ដើរ​ដល់​ចំណុច​នេះ​។​តាំងពី​ពេល​ចាប់ផ្តើម​មក​យើង​ខ្វះ​​យុទ្ធសាស្ត្រ​ធ្វើតេស្តិ៍​ថ្នាក់ជាតិ​។ សំរាប់​ហេតុផល​ជាច្រើន ខ្ញុំ​មិន​អា​ស្មានចូ​ច្នេះ មកពី​យើង​បាន​បដិសេធ​បង្កើត​យុទ្ធសាស្ត្រ​ធ្វើតេស្តិ៍​ថ្នាក់​ជាតិ​មួយ​»​។​

​យោងតាម Johns Hopkins ចំនួន​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​នៅ​អាម៉េរិក​ជា​មធ្យម​៧៧០​ក្នុង​មួយថ្ងៃ​។​

​ជេរី​មី កូនី​ន​ឌី​ក នៅ​មជ្ឈមណ្ឌល​សំរាប់​ការអភិវឌ្ឍ​ន៍ស​ក​ល ត្រូវបាន​កាសែត The Guardian ស្រង់​សម្តី​ដែល​បាន​និយាយថា « យើង​កំពុង​នៅលើ​ផ្លូវ​ឆ្ពោះទៅរក​ចំនួន​ស្លាប់​២៥០.០០០​នាក់​នៅ​ដំណាច់​​ឆ្នាំនេះ …​វា​សុទ្ធតែ​អាច​រារាំង​បាន​។​ដូច្នេះ​នេះ​ជា​បរាជ័យ​នៃ​ការដឹកនាំ​..»​។​

​ខណៈ​រដូវរងារ​ជិត​ចូលមក​ដល់ គួបផ្សំ​នឹង​រដូវ​ផ្តាសាយ​ផង ប្រជាជន​អាម៉េរិក​កំពុងតែ​ព្រួយបារម្ភ​អំពី​កំណើន​នៃ​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​កូវី​ដ​១៩ ។​

​រ៉ូ​ប៊ឺត រេ​ដ​ហ្វៀល នាយក​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិក បាន​ប្រាប់​សវនាការ​នៃ​គណៈកម្មាធិការ​សុខាភិបាល​សភា​កាលពី​ថ្ងៃ​ពុធ​ថា ប្រជាពលរដ្ឋ​អាម៉េរិក​ជាង​៩០​ភាគរយ​អាច​នឹង​ឆ្លង​​កូវី​ដ​១៩ ។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក៏​បាន​ព្យាករណ៍​ថា វីរុស​កូរ៉ូណា​អាច​បង្ក​អោយ​ជនជាតិ​អាម៉េរិ​ក​ពី​២១៤.០០០​ទៅ​២២៦.០០០​នាក់​ស្លាប់​គិត​ត្រឹម​ថ្ងៃ​១៧​តុលា ឆ្នាំ​២០២០៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម