អ្នកជំនាញ​សុខភាព​ថា​ចំនួន​អ្នកស្លាប់​ពិត​ប្រាក​ដោយ​ជំងឺ​កូ​វីដនៅ​ឥណ្ឌូនេស៊ី​អាច​មាន​ចំនួន​លើស​៣​ដង​នៃ​តួលេខ​ផ្លូវ​ការណ៍​

263
ចែករម្លែក

​ចំនួន​អ្នក​ស្លាប់​ពិតប្រាកដ​ដោយ​ជំងឺ​កូវី​ដ​១៩​នៅ​ប្រទេស​ឥណ្ឌូនេស៊ី អាច​មាន​ចំនួន​លើស​៣​ដង​នៃ​តួលេខ ដែល​បាន​រាយការណ៍​ថា​កើនឡើង​ដល់​១០.២១៨​នាក់​គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២៥​ខែ​កញ្ញា​។​

​លោក ឌិក​គី បូ​ឌី​ម៉ាន់ អ្នកជំនាញ​សុខ​ភាព​នៃ​សាកលវិទ្យាល័យ​អូស្ត្រាលី​Griffith បាន​និយាយថា ប្រទេស​ឥណ្ឌូនេស៊ី​មាន​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់​បំផុត​នៅ​ក្រុម​ប្រទេស​អាស៊ាន​ហើយ​ថា​ប្រទេស​​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​ទី​៣​ខាង​មាន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ច្រើនជាងគេ​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ី​។​

​លោក បាន​និយាយថា ចំនួន​អ្នក​ស្លាប់​នេះ​គឺជា​ការបង្ហាញ​នៃ​ការគ្រប់គ្រង​ត្រឹមត្រូវ​យ៉ាងណា​លើ​ការឆ្លង​ជំងឺ​កូវី​ដ​១៩​នៅ​ប្រទេស​និង​តំបន់​មួយចំនួន​។​ប៉ុន្តែ​លោក​បាន​និយាយថា ចំនួន​អ្នក​ស្លាប់​​ពិតប្រាកដ​របស់​ឥណ្ឌូនេស៊ី​អាចមាន​ចំនួន​លើស​៣​ដង​នៃ​ចំនួន​ដែល​បាន​របាយការណ៍​៕​ប្រែ​សម្រួល​៖​សុខា​/sn

កម្មករ​ស្លៀកពាក់​ការពារ​ជំងឺ​កូវី​ដ ជីក​កប់​មឈូស​នៃ​អ្នក​ស្លាប់​ដោយ​កូ​វីដ​នៅ​កន្លែង​កប់​សាកសព​មួយ​នៅ​ទីក្រុង​ហ្សា​ការតា​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​២៤​ខែ​កញ្ញា ឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម