លោកយាយ​សាច់ដុំ​ណែន​ក្ដន់​ដែល​ក្មេង​សុំ​ខ្មាស​នៅ​ចិន កំពុង​ផ្ទុះ​ភាពល្បីល្បាញ​

239
ចែករម្លែក

​អ្នកស្រី ឈិន ជី​ហ្វាង (Chen Jifang)​វ័យ ៦៨ តែងតែ​ទៅ​ហាត់ប្រាណ​នៅ​ក្លឹប​យ៉ាងតិច​២ ម៉ោង​ជា​រៀងរាល់ថ្ងៃ ហើយ​ជា​លទ្ធផល​ពេលនេះ​រាងកាយ​របស់​គាត់​រឹង​មាំ​គួរឱ្យភ្ញាក់ផ្អើល​។​
​ ​
​លោកយាយ​ដែល​មកពី​ក្រុង​សៀង​ហៃ ប្រទេស​ចិន រូបនេះ​បាន​ក្លាយជា​បុគ្គល​ល្បី​គួរសម​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ស្រប​ពេល​ប្រទេស​ចិន​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​គ្រប់​វ័យ​របស់ខ្លួន​ព្យាយាម​​សម្រក​ទម្ងន់ និង​ហាត់ប្រាណ​ជា​ប្រចាំ​ដើម្បី​សុខភាព​។​
​ ​
​បន្ទាប់​ពី​ក្លាយ​ជា​សមាជិក​ក្លឹប​ហាត់ប្រាណ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៨ លោកយាយ ឈិន ជី​ហ្វាង សម្រក​ទម្ងន់​បាន ១៤ គីឡូ​ក្នុង​រយៈពេល​ត្រឹមតែ ៣ ខែ ហើយ​ពេលនេះ​គាត់​មាន​ក្បាលពោះ​រាបស្មើ​និង​សាច់ដុំ​​រឹង​ណែន​ក្ដន់​ដែល​ក្មេងៗ​សុំ​ខ្មាស​។​
​ ​
​ទន្ទឹមនេះ លោកយាយ​ក៏​ទទួលបាន​អ្នកគាំទ្រ (Follower) ច្រើន​រហូត​ដល់​ទៅ ៤១០.០០០ នាក់​ផង​ដែរ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម TikTok​ដោយសារ​គាត់​តែងតែ​បង្ហោះ​សកម្មភាព​គាត់​​ហាត់ប្រាណ​ជាប្រចាំ និង​ជំរុញ​ឱ្យ​អ្នកគាំទ្រ​ហាត់ប្រាណ​តាម​។​
​ ​
​ផូស​មួយ​បង្ហោះ​តាម TikTok ដែល​បង្ហាញ​ពី​សកម្មភាព​របស់​គាត់​បញ្ចេញ​ក្បាច់​ហាត់ប្រាណ​សម្រួល​ផ្លូវដង្ហើម មាន​ទស្សនា​ចូល​ទស្សនា​រហូតដល់​ទៅ​ជាង ១ លាន​ដង​ឯណោះ​។​
​ ​
​លោកយាយ​វ័យ ៦៨ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ AFP នៅ​ក្លឹ​បាត់ប្រាណ​មួយកន្លែង​នៅ​ជាយក្រុ​ងសៀង​ហៃ “​ខ្ញុំ​នឹង​បន្ត​ហាត់ប្រាណ​រហូត ដរាបណា​ខ្ញុំ​នៅ​មាន​ជីវិត​”៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម