បេន​នី យ៉ាំង បោះសម្តី​ប៉ុន្មាន​ម៉ាត់​ផ្ញើរ​អ្នក​រិះគន់​ក្រោយ​បញ្ចេញ​ភាព​សិច​ស៊ី​

525
ចែករម្លែក

ភ្នំពេញ​៖ កញ្ញា បេន​នី យ៉ាំង ក្រោយ​បញ្ចេញ​ភាព​សិច​ស៊ី​ផ្អើល​អ្នកសារព័ត៌មាន និង​បណ្តាញ សង្គម​រួចមក​នោះ នាង​បង្ហោះ​សារ​ផ្ញើរ​ជូន​អ្នក​រិះគន់ ដែល​មិន​ពេញចិត្ត​នឹង​រូបរាង​របស់​នាង​។

​តារា​សម្តែង​ល្បី​ឈរ​ជួរមុខ​ខាង​កំពូល​តារា​សិច​ស៊ី​នៅ​កម្ពុជា និង​តារា​សម្បុរ​រឿងអាស្រូវ​ដែលបាត់​មុខ​ពី​ការងារ​សិល្បៈ​ជា​យូរ​មកហើយ​រូបនេះ បានធ្វើឱ្យ​ផ្អើល​ព័ត៌មាន​ពេញ​បណ្តាញ សង្គម​ដោយ​នាង​បញ្ចេញ​ភាព​សិច​ស៊ី​ខ្លាំង​ដៃ​តែម្តង រហូត​មហាជន​ខ្លះ​រិះគន់​មិន​ពេញចិត្ត នឹង​សកម្មភាព​របស់​នាង ។

​តារា​រូបនេះ​បាន​អះអាងថា មិនដឹងថា​យើង​អាច​ស្រលាញ់​មនុស្សម្នា​ក់បាន​យូ​ប៉ុណ្ណា​នោះទេ ប៉ុន្តែ​ពេលនេះ ថ្ងៃនេះ​យើង​គ្រាន់តែ​បំពេញ​តួនាទី​របស់​យើង​ឲ្យ​បានល្អ​បំផុត​គឺ​គ្រប់គ្រាន់​ហើយ ។

​នាង​បាន​បន្តទៀតថា ស្នេហា​ក៏​ប្រៀបដូចជា​ដើមឈើ​បើ​អ្នក​មិន​ស្រោច​ទឹក​ថែទាំ​វា​នឹង​ក្រៀម ស្វិត បើ​អ្នក​មើលថែ​វា​បាន​យ៉ាង​ល្អ​វា​នឹង​ស្រស់ស្អាត​បានយូរ​។ សូម​មើលថែ​គ្នា​ហើយ​ផ្ដល់ ក្ដី​សុខ​ជូន​គ្នា​យកចិត្តទុកដាក់​ពីគ្នា​ជានិច្ច​ទើប​ស្នេហា​អ្នក​មិន​ក្រៀមក្រំ​។

​នេះ​ជា​សារ​មួយ​ដែល​តារា​រូបនេះ​បាន​ផ្សព្វផ្សាយ​ក្រោយ​ពេលដែល​បង្ហោះ​រូប​ស៊ិ​ច​ស៊ី​នោះ​រួច​កាល​យប់​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ។

​សូម​រំលឹកថា កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០ តារា​សម្តែង បេន​នី យ៉ាំង បាន បង្ហោះ​រូបថត សិច​ស៊ីពេល​ស្លៀក​ប៊ី​គី​នី​ដែល​ស្ទើរ​កប់​ដល់​ក្រលៀន ទៅ​ហែល​ទឹក​លេង​ស្ថិតនៅក្នុង​សណ្ឋាគារ មួយ​ជាប់មាត់​សមុទ្រ មួយកន្លែង​ជាច្រើន​សន្លឹក​។

​សូមបញ្ជាក់ថា កញ្ញា បេន​នី យ៉ាំង មានឈ្មោះ​ពិត​ហៅថា “​លី សុគន្ធ​ធា​រី​” ជា​តារា​សម្តែង​ស្រី ដែល​ឈ្មោះ​ពូកែ​ថត​សិច​ស៊ី និង​សម្តែង​ក្នុង​វិ​ឌី​អូ​ចម្រៀង​ឱ្យ​ផលិតកម្ម​ធំៗ​ជាច្រើន ដែល​ល្បី ឈ្មោះ​តារា​ស្រី​ជួរមុខ​នៅ​កម្ពុជា​។ ជាមួយគ្នា​នោះ នាង​ក៏​ជា​តារា​ស្រី​ដែល​សម្បូរ​ព័ត៌មាន​អាស្រូវ ជាមួយ​ប្រុស​អ្នកមាន​ទ្រព្យសម្បត្តិ​មានអំណាច និង​ព័ត៌មាន​ឈ្លោះ​ប្រ​កែរ​គ្នា​ជាមួយ​តារា​ស្រី គ្នាឯង រហូត​ល្បី​ចោទប្រកាន់​គ្នា​ទៅមក​ជាច្រើន​កន្លងមក​។​

​បើទោះជា នាង​បាន​ថត​បង្អួតរាង​សិច​ស៊ី និង​បង្អួត​សម្រស់​របស់​នាង​ដែលមាន​សម្បុរ​សខ្ចី ដូច​បណ្តូលចេក​យ៉ាង​ក៏ដោយ ក៏​នាង​នៅតែ​បន្ត​លាក់​បាំងបិទ​ច្រមុះ​ដដែល​ដោយ​នាង​មិន បានបង្ហាញ​នូវ​ទម្រង់​ច្រមុះ​ដែល​បាន​វះកាត់​នោះ​នៅឡើយ​។​

​ទន្ទឹមនឹង​ការ​បង្អួត​ដងខ្លួន​សិច​ស៊ី​របស់​នាង​បង្កឱ្យមាន​ការចាប់អារម្មណ៍​នោះ​មហាជន​ជា ច្រើន​ក៏​ចង់​មើលឃើញថា ទម្រង់​ច្រមុះ​ថា​តើ​មក​ពេល​ជាសះស្បើយ​ប្រែក្លាយ​ស្អាត​ជាង​មុន ក្នុង​កម្រិត​បែបណា​៕ ដោយ​៖ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម