កណ្តុ​រហិត​មីន ឈ្មោះ ម៉ា​ហ្គា​វ៉ា បាន​ទទួល​មេដាយមាស​ការងារ

203
ចែករម្លែក


ដោយ​៖ ទេព មង្គល /​ភ្នំពេញ​៖ បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក របស់​មជ្ឈមណ្ឌល សមកម្ម​ភាព​កំចាត់មីន​កម្ពុជា ( CMAC ) ដែល​បាន​ចុះផ្សាយ នា​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ បានឱ្យដឹងថាៈ កណ្តុ​រហិត​មីន របស់​អង្គភាព​ស៊ីម៉ាក់ និង អង្គការ APOPO ប៊ែ​ល​ហ្សិ​ក ឈ្មោះ ម៉ា​ហ្គា​វ៉ា (Magawa) បានទទួល​មេដាយមាស​ការងារ ពី​អង្គការ​សប្បុរសធម៌​សត្វព្រៃ នៃ​ប្រទេស​អង់គ្លេស (PDSA) ។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ ម៉ា​ហ្គា​វ៉ា មាន​ស្នាដៃ​រុក​រកឃើញ​គ្រាប់មីន ចំនួន ៣៩ គ្រាប់ និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ចំនួន ២៨ គ្រាប់ នៅ​ទិស​ខេត្តសៀមរាប និង ខេត្តព្រះវិហារ​។ មេដាយមាស​នេះ បាន​ធ្លាក់​មកលើ​កណ្តុ​រហិត​មីន ម៉ា​ហ្គា​វ៉ា ជា​លើកដំបូង​គេ ដែល​មេដាយ​នេះ ផ្តល់ឱ្យ​សត្វ ដែល​លះបង់ ដើម្បី​ភារកិច្ច ៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម