ញ្ជូន​ជនសង្ស័យ​បីនាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​

179
ចែករម្លែក

ដោយ​៖ បូកគោ / កំ​ពតៈ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពត បាន​ឃាត់ខ្លួន​បុរស ជា​ជនបរទេស និង​ស្ត្រី​ខ្មែរ រួច​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​គ្រឿងញៀន​ជា​ច្រើ​កញ្ចប់​ធំ តូច​។​ដោយឡែក​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​កែប​ក៏បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង ខេត្តកំពត ពាក់ព័ន្ធ​ករណី​ដូចគ្នា​នោះដែរ​។

​មន្ត្រី​សមត្ថកិច្ច បាន​ប្រាប់​ឱ្យដឹងថាៈ ជនសង្ស័យ​ទាំងពីរ​នាក់ រួមមាន ១.​ឈ្មោះ COUTELAS MARKROBERT ជា​ជនជាតិ​អូស្ត្រាលី អាយុ​៧០​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង​សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។ ២.​ឈ្មោះ តុ​ក ឆា​នី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ចិន្តា​ម្លូ ឃុំ​វាល​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​


​ប្រភព​ដដែល បាន​រៀបរាប់ថាៈ ដោយ​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍ កាលពី​រសៀល ថ្ងៃទី​២៥ ខែកញ្ញា កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន ខេត្តកំពត បាន​ចុះ​ដល់ផ្ទះ​ស្នាក់នៅ របស់​ជនបរទេស ខាងលើ​ភ្លាមៗ​។ បន្ទាប់ពី​ឆែកឆេរ រកឃើញ​គ្រឿងញៀន បួន​កញ្ចប់​ធំ មួយកញ្ចប់​តូច និង​កញ្ឆា​ក្រៀម​មួយ កញ្ចប់ សមត្ថកិច្ច ក៏បាន​ឃាត់ខ្លួន អ្នក​ទាំងពីរ​តែម្តង​។​

​ស្រដៀង​គ្នា​នោះដែរ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែកញ្ញា នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តកំពត ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ។​

​សមត្ថកិច្ច បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ខន​ភ័ក្ត្រ​ណា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​រស់នៅ​ភូមិ​អំពេ​ង ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។​ជន​ម្នាក់នេះ​បាន​លាក់ទុក​នូវ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​មួយកញ្ចប់​ធំ និង​មួយកញ្ចប់​តូច​។ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​យប់ ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ត្រង់ចំណុច​ខាងកើត​រង្វង់​មូល​រូបសំណាក​សេះស ប្រហែល ៤០០ ម៉ែត្រ ស្ថិតក្នុង​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម