​ធ្វើ​ផ្ទះ​១​ខ្នង​ជូន​ដល់​អតីតយុទ្ធជន​ដែល​គ្មាន​ទីស្នាក់​នៅ

188
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ការសាងសង់​ផ្ទះ​ជូន អតីតយុទ្ធជន នាពេលនេះ​គឺ​ត្រូវបាន​ធ្វើឡើង កាលពី​រសៀល ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ដោយមាន​ការចូលរួម​ពី នាយទាហាន នាយទាហានរង ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​។​ក្នុងនោះ​រួមជាមួយ​ក្រុមការងារ​ស​អក​ស្រុក​និង​អជ្ញាធរ​មូលដ្ឋាន​សរុប​ចំនួន​៦១​នាក់​។​ការងារ​នេះ​ដឹកនាំ​ដោយផ្ទាល់​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ សុ​ភ័​ក្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ និង​ជា ប្រធាន​សមាគម​អតីតយុទ្ធជន​ខេត្តព្រះវិហារ ។​

​ផ្ទះ​ដែល​បាន​កសាង​ជូន មាន​ទំ​ហ៊ុំ ៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ចំណាយ​ថវិកា​អស់​ចំនួន ៨.១០០.០០០​រៀល​ជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​ជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ជូន​ដល់ អតីតយុទ្ធជន ។​

​សមាជិកសមាគម​អតីតយុទ្ធជន ឈ្មោះ ស៊ា​ង សែន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ជនពិការ រស់នៅ​ចំណុច​ស្រែ​ច្រក ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ។​ស្ថិត​ក្នុងឱកាស​នេះដែរ​លោក​ប្រធាន បាន​សំណេះសំណាល និង​ពាំ​នាំនូវ​អនុសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។​លោក​ទេសរដ្ឋមន្ត្រី អគ្គលេខាធិការ សអក​,​លោក ប្រធានកិត្តិយស សអក ខេត្តព្រះវិហារ អំពី​ការថែទាំ​សុខភាព​អោយបាន​ល្អ និង​ពិសេស​ការការពារ​មិនឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល តាមរយៈ​ព័ត៌មាន​នានា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម