Barcelona ផ្តល់​អាទិភាព​ផ្ទេរ​កីឡាករ ម៉េ​ម​ហ្វី​ស ឌី​ផេ​

224
ចែករម្លែក

កីឡាករ ម៉េ​ម​ហ្វី​ស ឌី​ផេ (Memphis Depay) គឺជា​ជម្រើស​ទី​១​របស់​ក្លឹប Barcelona ក្នុងការ ពង្រឹង​ជម្រើស​តំបន់​ប្រយុទ្ធ​។​
​ ​
​មាន​សេចក្តីរាយការណ៍​ថា ឌី​ផេ គឺជា​គោលដៅ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ក្លឹប Barcelona បើ​ពិនិត្យមើល​លក្ខខណ្ឌ​ប្រាក់​ឈ្នួល​បច្ចុប្បន្ន​។ ឌី​ផេ ធ្លាប់​លេង​នៅក្រោម​ការដឹកនាំ​របស់​លោក រ៉ូ​ណា​ល់ ខូ​មែន (Ronald Koeman) នៅ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់​។
​ ​
​លោក ខូ​មែន ក៏​កំពុង​ពិចារណា​ផ្ទេរ​ក​កីឡាករ អា​ឡិ​កសាន​ដឺ អ៊ី​សាក (Alexander Isak) ផងដែរ ប៉ុន្តែ​ក្លឹប Barcelona ចាត់ទុកថា លក្ខខណ្ឌ​ទិញ​ផ្តាច់​៦៤​លាន​ផោន​សម្រាប់​កីឡាករ​រូបនេះ គឺ​ថ្លៃ​ពេក​ហើយ​។​
​ ​
​ឌី​ផេ ដែល​អាចមាន​តម្លៃ​២៨​លាន​ផោន​បានក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​ក្លឹប AC Milan ផងដែរ​។​
​ ​
​អំឡុងពេល​លេង​នៅ​ក្លឹប Lyon ឌី​ផេ រកបាន​៥៨​គ្រាប់​និង​ជួយ​បង្កើត​ឱកាស​៤៣​លើក​នៅក្នុង ការបង្ហាញ​មុខ​១៤២​លើក​។​
​ ​
​ក្លឹប Barcelona អន្ទះសារ​ចង់​នាំយក​កម្លាំង​ប្រយុទ្ធ​ម្នាក់ទៀត​បន្ទាប់ពី​ការចាកចេញ​របស់​កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) ទៅ​ក្លឹប Atletico Madrid៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉េ​ម​ហ្វី​ស ឌី​ផេ (Memphis Depay)

ទីតាំងផ្សាយពាណិជ្ជកម្ម