Chelsea នឹង​ព្យាយាម​ដាក់សំណើ​ម្តងទៀត ដើម្បី​ផ្ទេរ ឌី​ក្លែ​ន រ៉ា​យ​

219
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លឹប Chelsea មាន​គម្រោង​ដាក់សំណើ​ផ្ទេរ​កីឡាករ ឌី​ក្លែ​ន រ៉ា​យ (Declan Rice) ហើយ​អាច​នឹង​លក់​ចេញ​កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho) ទៅ​ឲ្យ​ក្លឹប Arsenal ដើម្បី​សម្រួល​ដល់ កិច្ចព្រមព្រៀង​នេះ​។​
​ ​
​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) កោតសរសើរ​កីឡាករ​អង់គ្លេស​នេះ​យូរ​មកហើយ​។ លោក​មិន​បោះបង់​ក្តីសង្ឃឹម​ក្នុងការ​នាំយក​កីឡាករ​រូបនេះ​មក​ចូលរួម​នៅ​រដូវក្តៅ​នេះ​ទេ បើទោះបីជា​ក្លឹប West Ham អះអាងថា កីឡាករ​រូបនេះ​មិនមែន​សម្រាប់​លក់​ក៏ដោយ​។
​ ​
​ក្លឹប Chelsea នឹង​ព្យាយាម​ជា​ចុងក្រោយ​ក្នុង​ការនាំយក​ខ្សែបម្រើ រ៉ា​យ ហើយ ជ័រ​ជី​ញ៉ូ អាច​នឹង បញ្ចប់​អនាគត​ជាមួយ​ពហុកីឡាដ្ឋាន Stamford Bridge ។​
​ ​
​ក្លឹប Arsenal ចាប់អារម្មណ៍​នឹង​កីឡាករ​អ៊ីតាលី​រូបនេះ ដោយ​លោក មី​គែល អា​តេ​តា (Mikel Arteta) ចង់​ពង្រឹង​ខ្សែបម្រើ​កណ្តាល​របស់លោក​ផងដែរ​។​

​កីឡាករ ហូ​ស​សេម (Houssem) នៅតែ​ជា​គោលដៅ​ផ្ទេរ​ចម្បង ប៉ុន្តែ ជ័រ​ជី​ញ៉ូ អាចជា​ជម្រើស ធូរ​ថ្លៃ​ជាង​។ ក្លឹប Arsenal មិនទាន់​ស្ថិតក្នុង​ជំហរ​ផ្ទេរ ហូ​ស​សេម នៅឡើយ​ទេ បើទោះបីជា មាន​ព័ត៌មាន​ថា មានការ​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​កីឡាករ​ហើយក៏​ដោយ​។​
​ ​
​មានការ​សង្ស័យ​ពី​លទ្ធភាព​ផ្ទេរ​កីឡាករ​បារាំង​រូបនេះ​ដែលមាន​តម្លៃ​៥៤​លាន​ផោន​។ ប្រសិន បើ​លោក អា​តេ​តា មិនអាច​រកបាន​ថវិកា​គ្រប់គ្រាន់ ដូច្នេះ ជ័រ​ជី​ញ៉ូ គឺជា​ទំនងជា​គោលដៅ ដែល​លោក​ត្រូវ​ងាក​មករក​វិញ ប៉ុន្តែ​ក្លឹប Chelsea នឹង​ព្រម​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ នៅពេលណា​ដែល​ពួកគេ​អាច​ព្រមព្រៀង​ជាមួយ​ក្លឹប West Ham សម្រាប់​កីឡាករ រ៉ា​យ តែប៉ុណ្ណោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឌី​ក្លែ​ន រ៉ា​យ (Declan Rice)

ទីតាំងផ្សាយពាណិជ្ជកម្ម