កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អាទិត្យ ទី​២៧ ខែកញ្ញា ឆ្នាំ២០២០

244
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០២០/ ២០២១
(18:00) Sheffield Utd vs Leeds United [
(20:00) Tottenham Hotspur vs Newcastle
(22:30) Manchester City vs Leicester
(01:00) West Ham vs Wolverhampton
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Manchester City vs Leicester

ក្រុម Manchester City ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Leicester នៅ​ពហុ​កីឡដ្ឋាន Etihad នៅ​ក្រប ខ័​ណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ចុង​សប្តាហ៍​នេះ​។ ក្លឹប​ទាំងពីរ​ឈាន​ជើង​ចូលរួម​ការប្រកួត​ជាមួយនឹង ស្ថិតិ​ល្អ​ដូចគ្នា​។​
​ ​
​ក្រុម City ទើបនឹង​លេង​បាន​មួយ​ប្រកួត​ដោយសារតែ​ទទួល​បានការ​សម្រាក​ប​ន្ថែ​ម​ក្រោយពី បញ្ចប់​ការប្រកួត​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​យឺត​ជាងគេ​។​
​ ​
​ទោះបីជា​យ៉ាងណា ក្រុម​នេះ​ធ្វើ​បានល្អ​នៅក្នុង​ប្រកួត​ដំបូង​របស់ខ្លួន ដោយ​យកឈ្នះ​ក្រុម Wolves ៣-១ ជា​ក្រុម​ដែល​ធ្លាប់​យកឈ្នះ​ពីរលើក​កាលពី​រដូវ​កាល​មុន​។ ក្រុម Leicester ដែល​ចង់​ធ្វើ​ឲ្យ​ល្អ​ជាង​រដូវ​មុន​នោះ​រកបាន​ជ័យជម្នះ​ពីរលើក​ជាប់​គ្នា​។​
​ ​
​ក្រុម​នេះ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​ដោយ​យកឈ្នះ​ក្រុម West Brom ៣-០​។ ទោះបីជា​យ៉ាងណា បើ​មើល​លើ​កម្រិត​លេង​នៅ​សប្តាហ៍​នេះ ក្រុម City ហាក់ដូច​ជាមាន​ទម្រង់​លេង​ល្អ​ជាង​ក្រុម Leicester នាពេល​ថ្មីៗ​នេះ ដោយ​យកឈ្នះ​បូ​ន​ប្រកួត​ចុងក្រោយ​។​
​ ​
​ពីរ​ប្រកួត​ក្នុងចំណោម​ជ័យជម្នះ​ទាំងបី​លើក​នេះ​គឺ​ឈ្នះ​ទាំង​ប្រផិតប្រផើយ​។ នៅ​ពហុកីឡាដ្ឋាន Etihad ក្រុម City ឈ្នះ​៤​ប្រកួត​ចុងក្រោយ សម្រាប់​ជំនួប​ជាមួយ​ក្រុម Leicester ។​
​ ​
​លើកចុងក្រោយ​ដែល​ក្រុម Leicester ឈ្នះ​ក្រុម City គឺ​កើតមាន​អំឡុង​ពេលដែល​ពួកគេ ធ្វើបាន​ល្អ​និង​លើក​ពាន​ជើងឯក ហើយ​ថា កាលនោះ ពួកគេ​នៅមាន​កីឡាករ រី​យ៉ា​ដ ម៉ា​រ៉េ​ស (Riyad Mahrez) ។​
​ ​
​ក្រុម Leicester មិនអាច​ស្វែងរក​ពិន្ទុ​សម្រាប់​ការប្រកួត​ក្រៅ​ទឹកដី​មួយរយៈ​មកហើយ​។ ក្រុម​នេះ ខកខាន​មិនបាន​ឈ្នះ​ក្នុង​៨​ប្រកួត​ក្រៅ​ទឹកដី​នៅក្នុង​លី​ក​។​
​ ​
​ដោយសារតែ​ការបាត់បង់​ទម្រង់​លេង​ល្អ​របស់ខ្លួន​នេះហើយ​ទើប​ធ្វើ​ឲ្យ​ក្រុម​នេះ​បាត់បង់​ឱកាស​ចូលរួម​ការប្រកួត​នៅ​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​ក​។ ប្រសិនបើ​អាច​រកបាន​ជ័យជម្នះ​នៅ​ពហុ​កីឡា ដ្ឋា​ន Etihand នឹង​បង្ហាញថា ពួកគេ​បានប្រែក្លាយ​ប្រវត្តិសាស្ត្រ​។​
​ ​
​ទោះបីជា​យ៉ាងណា ការនិយាយ វា​ងាយស្រួល​ជាង​ធ្វើ ហើយ​ក្រុម City ឈ្នះ​១០​ប្រកួត​ក្នុង ចំណោម​១១​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក​។ ៦​ប្រកួត​ក្នុងចំណោម​៧​ប្រកួត​ចុងក្រោយ​ក្រុម​នេះ អាច​រក្សាបាន​ឃ្លី​ន​ស៊ីត​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​មានសំណាង​រកបាន​៣​ពិន្ទុ​នៅ​រាត្រី ថ្ងៃអាទិត្យ​នេះ​៕
​ទស្សនៈ Manchester City 2-0 Leicester
•​ ​ក្របខ័ណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល​២០២០ / ២០២១
(20:30) Hoffenheim vs Bayern Munich
(23:00) Freiburg vs Wolfsburg
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Hoffenheim vs Bayern Munich

ក្រុម Bayern Munich នឹងធ្វើ​ដំណើរ​ទៅកាន់​ពហុ​កីឡដ្ឋាន PreZero Arena នៅ​ថ្ងៃអាទិត្យ​នេះ ដើម្បី​ប្រឈមមុខ​នឹង​ក្រុម Hoffenheim នៅ​ក្របខ័ណ្ឌ Bundesliga ។​
​ ​
​វិលត្រឡប់​មកកាន់​យុទ្ធនាការ​ក្នុង​រដូវ​កាល​ថ្មី ក្រុម Bayern Munich កំពុង​ស្វែង​រកពាន​ជើងឯក ក្របខ័ណ្ឌ Bundesliga ជា​លើក​ទី​៩ ជាប់​គ្នា និង​ចង់​រក្សា​ចំណាត់ថ្នាក់​កំពូល​នៅក្នុង​សប្តាហ៍ បើកឆាក​នេះ​ផងដែរ​។​
​ ​
​ក្រុម Bayern បាន​យកឈ្នះ​ក្រុម Schalke ៨-០ ហើយ​វា​ជា​ទម្រង់​ដ៏​អស្ចារ្យ​នៅពេល​ឃើញ ការបង្ហាញ​សមត្ថភាព​របស់​ពួកគេ​។​
​ ​
​ក្រុម Hoffenheim ក៏បាន​ចាប់ផ្តើម​យុទ្ធនាការ​របស់ខ្លួន​ជាមួយនឹង​ជ័យជម្នះ​ផងដែរ​ដោយ យកឈ្នះ​ក្រុម Clogne ៣-២ ដោយសារ​គ្រាប់​បាល់​ហ៊ែ​ទ្រិ​ករ​បស់​កីឡាករ អែន​ដ្រេ ក្រា​ម៉ា​រិ​ក (Adrej Kramaric) ។​
​ ​
​ក្រុម Hoffenheim មិនអាច​ប្រៀប​ស្មើនឹង​ក្រុម Bayern នោះទេ ហើយ​ក្រុម​ណា​ដែល​ជួប​ជាមួយ ក្រុម Bayern ហាក់ដូចជា​មិនសូវមាន​សំណាង​សោះ​។
​ ​
​ក្រុម​របស់លោក ហាន​ស៊ី ផ្លិក (Hansi Flick) បាន​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ បន្ទាប់ពី យកឈ្នះ​ក្រុម Sevilla នៅ​ក្របខ័ណ្ឌ UEFA Super Cup នៅ​ដើម​សប្តាហ៍​នេះ​។
​ ​
​ក្រុម Bayern មិនទាន់​បាត់បង់​ពិន្ទុ​នៅឡើយ​ទេ ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំ​២០២០ ហើយ​មិនទាន់ ចាញ់​មួយ​ប្រកួត​ណា​នៅឡើយ​ទេ​សម្រាប់​ការប្រកួត​នៅ​ឆ្នាំនេះ​។ ក្រុម​នេះ​បាន​យកឈ្នះ​១៤ ប្រកួត​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ Bundesliga​។​
​ ​
​ក្រុម Bayern បាន​យកឈ្នះ​៥​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Hoffenheim ។ ក្រុម​នេះ​ធ្លាប់​ចាញ់​ក្រុម Hoffenheim កាលពី​ពាក់កណ្តាល​ដំបូង​នៃ​រដូវ​កាល​ចាស់​មុនពេល​ពួក គេ​អាច​ស្វែងរក​ទម្រង់​លេង​ល្អ​ឡើងវិញ​។​
​ ​
​ក្រុម Bayern ឈ្នះ​ពីរ​ប្រកួត​ចុងក្រោយ​ក្នុងជំនួប​ជាមួយ​ជាមួយ​ក្រុម Hoffenheim រួមទាំង​ការ យកឈ្នះ​៦-០ នាពេល​ថ្មីៗ​នេះ​។ ចាំ​មើលថា តើ​ជំនួប​រវាង​ក្រុម​ខ្លាំង​ទាំងពីរ​នេះ​វា​នឹង​ទៅជា យ៉ាងណា​វិញ​៕
​ទស្សន​: Hoffenheim 2-3 Bayern Munich
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០២០ / ២០២១
(17:00) Osasuna vs Levante
(19:00) Eibar vs Ath.Bilbao
(21:00) Atl. Madrid vs Granada
(23:30) Cadiz vs Sevilla
(23:30) Valladolid vs Celta Vigo
(02:00) Barcelona vs Villarreal
​គូ​ល្អ​ប្រចាំ​សប្តាហ៍​

​ទស្សនៈ
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០២០ / ២០២១
(17:30) Spezia vs Sassuolo
(20:00) Napoli vs Genoa
(20:00) Verona vs Udinese
(23:00) Crotone vs AC Milan
(01:45) Roma vs Juventus
•​ ​ក្របខ័ណ្ឌ​បារាំង Ligue 1 រដូវ​កាល​២០២០ / ២០២១
(18:00) Bordeaux vs Nice
(20:00) Angers vs Brestois
(20:00) Dijon vs Montpellier
(20:00) Monaco vs Strasbourg
(20:00) Nimes vs Lens
(22:00) Lorient vs Lyon
(02:00) Reims vs Paris Saint Germain

ទីតាំងផ្សាយពាណិជ្ជកម្ម