ក្រុម​តារាចម្រៀង TMT ត្រៀម​បញ្ចេញស្នាដៃ​ថ្មីៗ​បង្កើន​ប្រជាប្រិយភាព​

311
ចែករម្លែក

ភ្នំពេញ​៖ ក្រុម TMT ដែលជា​ក្រុម​តារាចម្រៀង​ស្រី​ស្អាត​មាន​គ្នា​៣​នាក់ ធ្លាប់​បានធ្វើ​ឲ្យ​អ្នក គាំទ្រ​ភ្ញាក់ផ្អើល​ម្តង​រួចមកហើយ​ក្រោយពី​បញ្ចេញ​បទ​ចម្រៀង​រួមគ្នា​គឺ​បទ “​ឈប់​នឹក​” នោះ បាន​បង្ហើប​ឱ្យដឹងពី​គម្រោង​ខ្លួន​ទៀត ដោយ​ត្រៀម​ស្នាដៃ​ថ្មីៗ​ក្នុង​ការបង្កើន​ប្រជាប្រិយ​ឱ្យ ល្បី​ជាង​មុន​។

​ក្រោយ​ផ្ទុះ​ការគាំទ្រ​ខ្លាំង​ពី​ទស្សនិកជន​លើ​បទ “​ឈប់​នឹក​”​ក្រុម​តារាចម្រៀង​ដែល​ធ្លាប់​ឆ្លងកាត់ ការប្រកួត​ចម្រៀង​លំដាប់​ពី​ភព​លោក​កន្លងមក​នោះ​នឹង​បញ្ចេញ​បទ​ថ្មី​អមដោយ​ក្បាច់​រាំ​យ៉ាង​ទាក់ទាញ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។ ក្រុម TMT មាន​សមាជិក​ក្រុម​៣​រូប​គឺ​កញ្ញា វី​តា កញ្ញា យ៉ា​ទី និង កញ្ញា ហុង​ពៅ ស្រី​មាស ។

​អតីត​បេក្ខជន X Factor Cambodia កញ្ញា វី​តា បាន​ប្រាប់​ឱ្យដឹងថា ក្រោយពី​ចាប់​ដៃគូ​គ្នា​ជា​ក្រុម គឺ​ទទួលបាន​ការគាំទ្រ​ច្រើន​ពិសេស​ក្រោយពី​ក្រុម​នាង​មាន​បទ​ចម្រៀង​មនោសញ្ចេតនា​ថ្មី​ផ្ទាល់ ខ្លួន​មួយ​បទ​រួចមក​។

​តារា​ស្រី​រូបនេះ បាន​រំពឹងទុក​ថា ក្រុម​របស់​នាង​នឹង​ព្យាយាម​ធ្វើយ៉ាងណា ឲ្យ​បទ​ក្រោយៗ មិនឱ្យ​ទស្សនិកជន​ខកបំណង​ឡើយ ក្រុម​នាង​នឹង​បញ្ចេញ​សមត្ថភាព​ឱ្យអស់​ដើម្បី​ធ្វើយ៉ាងណា បទ​របស់​ក្រុម​នាង​ចេញ​ប្លែក​ភ្នែក និង​ទាក់ទាញ​ការគាំទ្រ​។ ចំពោះ​ស្នាដៃ​ថ្មី​ទាំងនោះ​នាង សង្ឃឹមថា យ៉ាង​មុតមាំ​ថា​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ទស្ស​និក​និង​ទទួលបាន​ឱកាស​បន្ថែម​ពី ផលិតករ​នៃ​ស្ថានីយទូរទស្សន៍ និង​កម្មវិធី​ប្រគំ​តន្ត្រី​នានា​ផងដែរ​៕ ដោយ​: បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម