​ស្ត្រី​ម្នាក់ជិះ​ចានដែក​ឆ្លង​អូរ​ត្រូវ​ទឹក​កួច​បាត់​ឥឡូវ​រកឃើញ​សពហើយ​

312
ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​ដែល​ជិះ​ចានដែក​ឆ្លង​អូរ​ពេល​ទឹក​ជន់​ខ្លាំង​ហើយ​កួច​លេច​បាត់​ដំណឹង​កាលពី​ប៉ុន្មាន​មុនពេល​នេះ​រកឃើញសព​ហើយ​។​

​សមត្ថកិច្ច​ខេត្ត​ប៉ៃលិន​បាន​ប្រាប់​ឱ្យនៅ​មុននេះ​បន្តិច​ក្នុង​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​ថា​៖​ជនរងគ្រោះ​ជា​ស្ត្រី​ពលករ​ខ្មែរ​ម្នាក់​ដែល​បាន​ជិះ​ចានដែក​ឆ្លង​អូរ​ព្រំដែន​ពី​ប្រទេស​ថៃ​ពេល​ចប់​ការងារ​។​ស្ត្រី​នោះបាន​វិលត្រឡប់​មកកាន់​លំនៅស្ថាន​ទឹកដី​ខ្មែរ​វិញ​ដែល​ត្រូវបាន​ទឹកអូរ​កួច​លិច​បាត់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នោះ​។​ពេលនេះ​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​ហើយ​នៅ​ចំណុច​ត្រើយម្ខាង​ក្នុង​ចម្ការ​ក្រូច​ទឹកដី​ថៃ​ឈម​នឹង​ចំណុច​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​ប្រជាពលរដ្ឋ​បាន​ប្រាប់​រស្មី​កម្ពុជា​ថាៈ​សព​ស្ត្រីជន​រងគ្រោះ​ត្រូវបាន​សាច់ញាតិ​ប្រទះឃើញ​នៅវេលា​ម៉ោង​១២:០០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​២៦​ខែកញ្ញា​នៅ​ចម្ងាយ​ប្រមាណ​ជា​៥​ទៅ​៦​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​នេះ​រួច​ក៏បាន​ប្រញាប់ប្រញាល់​ទៅ​រាយការណ៍​ដល់​សមត្ថកិច្ច​ដែល​ឈរជើង​នៅក្បែ​នោះ​។​កម្លាំង​សមត្ថកិច្ច​ជំនាញ​ក៏បាន​ចុះទៅពិនិត្យ​កោសល្យ​វិ​ច្ឆ័​យ​បន្ទាប់មក​និង​បានប្រគល់​សាកសព​ទៅ​ឱ្យ​ក្រុមគ្រួសារ​បន្ត​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​គួ​រំលឹកថា​ហេតុការណ៍​អាក្រក់​ដែល​បាន​កើតឡើង​ចំពោះ​នារី​រងគ្រោះ​ជា​ពលករ​ខ្មែរ​និង​ត្រូវបាន​អំណាច​ទឹកអូរ​ព្រំដែន​កួច​លេច​បាត់ស្រមោល​ពេល​ជិះ​ចានដែក​ឆ្លង​ក្នុងចំណោម​ពលករ​ជាច្រើន​ទៀត​បាន​កើតឡើង​នៅវេលា​ម៉ោង​៥:៥០​នាទី​ព្រលប់ ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​។​ហេតុ​ការ​ណ៍បានកើត​ឡើ​ង ត្រង់ចំណុច​ល្បាត​១/​ខ​៣ ស្ថិតក្នុង​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​សាកសព​នារី​រងគ្រោះ​ខាងលើ​រយៈពេល​ពេញ​១​សប្តាហ៍​មកនេះ​ត្រូវបាន​ថ្នាក់ដឹកនាំ​ខេត្ត​បាន​ដឹកនាំ​កម្លាំង​គណ​:​បញ្ជាការ​ខេត្ត​ទាំង​៣​កងឯកភាព​ចុះ​ស្វែងរក​យ៉ាង​យកចិត្តទុកដាក់​ដែរ​។​ប៉ុន្តែ​នៅតែ​រក​មិនឃើញ​ទីបំផុត​ត្រូវ​ក្រុមគ្រួសារ​សាច់ញាតិ​បាន​ប្រទះឃើញសព​តែម្តង​៕S/

​រូ​ច​ថត​:​សាកសព​ជនរងគ្រោះ​ដែល​ទឹក​កួច​បាត់​កាលពី​ថ្ងៃទី​១៩ ខែ​ក​ញ្ញ ឆ្នាំ​២០២០(​រូប​:​ភ្នំ​ខៀវ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម