មេជាងកាត់សក់ម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់

196
ចែករម្លែក
ជនរងគ្រោះ

ដោយ:ចាន់តូ/ភ្នំពេញ: មេជាងកាត់សក់ម្នាក់បានស្លាប់ បន្ទាប់ពីត្រូវបានជនសង្ស័យបាញ់មួយគ្រាប់ចំដើមទ្រូងដោយសាររឿងគំនុំកាលពីវេលា ម៉ោង១០និង៣០នាទីយប់ថ្ងៃសៅរ៏ ទី២៦ខែកញ្ញា ឆ្នាំ២០២០ នៅមុខផ្ទះជនរងគ្រោះ(យីហោ កាត់សក់ សុខម៉េង) តាមបណ្ដោយផ្លូវលេខ២៩១ នៅខាងត្បូងសាលាទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

ជនរងគ្រោះឈ្មោះ សុខ គេន អាយុ ៣៣ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានប្រពន្ធនិងកូនស្រី៤នាក់ មានស្រុកកំណើត ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ។ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេបានរត់គេចខ្លួន បាត់បង្កហេតុ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថាជនរងគ្រោះបានមកជួលផ្ទះនៅកន្លែងកើតហេតុខាងលើប្រកបមុខរបរកាត់សក់រយៈពេល ២០ ឆ្នាំកន្លងមកហើយ ដោយមានទាំងកូនជាងបួនទៅប្រាំនាក់ទៀត។ចំណែកជនសង្ស័យបានមកជួលផ្ទះជាប់នឹងផ្ទះជនរងគ្រោះរយៈពេលប្រមាណជាង៣ខែប៉ុណ្ណោះដោយលក់អីវ៉ាន់ចាប់ហួយនិងភេសជ្ជ:។កន្លងមកថ្មីៗ នេះជនសង្ស័យបានអាក់អន់ស្រពោនចិត្ត រឿងចំណីផ្លូវ នៅមុខផ្ទះ ដោយជនរងគ្រោះបានយកម៉ូតូនិងឡាន។ជនសង្ស័យបានប្តឹងទៅខាងសាលាសង្កាត់ឲ្យចុះមកធ្វើការណែនាំទៅលើជនរងគ្រោះដែលយកឡានម៉ូតូទៅចតលើចំណីផ្លូវនៅមុខផ្ទះ បន្ទាប់មកខាងសង្កាត់ក៏បានចុះមកប្រាប់ជនរងគ្រោះ។

លុះដល់ម៉ោងកើតហេតុជនរងគ្រោះនិងកូនជាង បាននាំគ្នាផឹកស៊ីបន្តិចបន្តួចនៅខាងមុខផ្ទះ។ក្រោយផឹកស៊ីរួចហើយជនរងគ្រោះក៏បានយកសម្ភារដែលនៅមុខផ្ទះយកទុកក្នុងផ្ទះ ខណនោះលេចមុខជនសង្ស័យបានមកវាយជនរងគ្រោះមួយប្រាវដោយមិនដឹងមូលហេតុ ។ភ្លាមៗ នោះរូបគាត់ឃើញគេវាយសាច់ញាតិរបស់ខ្លួនបានចូលទៅសួរនាំថាហេតុអ្វីបានជាវាយគាត។ ស្រាប់តែជនសង្ស័យបានដកកាំភ្លើងបាញ់ទៅលើជនរងគ្រោះមួយគ្រាប់ចំដើមទ្រូងបណ្ដាលឲ្យស្លាប់មួយរំពេចនៅនឹងកន្លែងកើតហេតុ។ចំណែកជនសង្ស័យក្រោយពីបាញ់សម្លាប់រួចបានឡើងជិះរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏ដូចជាមន្ត្រីកងរាជអាវុធហត្ថខណ្ឌបានចុះមកដល់កន្លែងកើតហេតុ។ចំណែកជនសង្ស័យសមត្ថកិច្ចនឹងធ្វើការ ស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូូវច្បាប់៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម