ទាហាន​មី​យ៉ាន់​ម៉ា​៧​នាក់ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​១០​ឆ្នាំ​ពី​បទ​សម្លាប់​ក្រុម​ជន​រ៉ូ​ហ៊ីង​យ៉ា​

1166
ចែករម្លែក

​កងទ័ព​មី​យ៉ាន់​ម៉ា បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​មេសា​ថា ទាហាន​មី​យ៉ាន់​ម៉ា​ចំនួន​៧​នាក់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​១០​ឆ្នាំ​ក្នុង​ម្នាក់ៗ​ដោយ​ឱ្យ​ធ្វើការ​ធ្ងន់​នៅ​តំបន់​​ដាច់ស្រយាល​មួយ ចំពោះ​ការចូលរួម​ក្នុង​ការសម្លាប់​ក្រុម​ជន​អ៊ីស្លាម​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​១០​នាក់ នៅ​ភូមិ Inn Din នៅ​រដ្ឋ​រ៉ា​ឃី​ន កាលពី​ខែ​កញ្ញា​ឆ្នាំមុន ។​

​កងទ័ព​មី​យ៉ាន់​ម៉ា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ទាហាន​ទាំង​៧​នាក់​នេះ​ត្រូវបាន​ដាក់ទោស​ចំពោះ​ការ​ជាប់​ពាក់ព័ន្ធ​និង​ការចូលរួម​ក្នុង​ការសម្លាប់​​មនុស្ស​ទាំងនេះ​។​

​ការសម្លាប់​រង្គាល​នេះ ត្រូវ​បាន​ស៊ើបអង្កេត ដោយ​អ្នកសារព័ត៌មាន​រ៉​យ​ទ័រ​ចំនួន​២​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​ធ្នូ ឆ្នាំមុន ហើយ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​​នៅឡើយ ដោយ​ប្រឈម​ការចោទប្រកាន់​ពី​បទ​រំលោភ​ច្បាប់​សន្តិសុខ​របស់​ប្រទេស​នេះ​។​

​បុរស​រ៉ូ​ហ៊ីង​យ៉ា ដែល​ត្រូវបាន​សម្លាប់​ទាំងនេះ ត្រូវបាន​គេ​កប់​នៅក្នុង​ផ្នូរ​ដ៏​ធំ​មួយ​នៅ​ដើម​ខែ​កញ្ញា បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​កាប់​ឬ​បាញ់សម្លាប់​ដោយ​អ្នក​កាន់​សាសនាព្រះពុទ្ធ មួយ​ក្រុម​និង ដោយ​ទាហាន​​មួយក្រុម​៕​ដោយ​៖​សុខា​/sn

​ទាហាន​ការពារ​ព្រំដែន​មី​យ៉ាន់​ម៉ា ស្ថិត​នៅ​រដ្ឋ​រ៉ា​ឃី​ន នៅ​ព្រំដែន​ជាប់​ជាមួយ​បង​ក្លា​ដែស កាលពី​ខែ​មីនា​ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម