ឆ្មា​កន្ធាត់​Lasagna នៅ​ទីបំផុត​រកបាន​ម្ចាស់​ថ្មី ក្រោយ​ត្រូវ​គេ​បំបរបង់​ចោល​យ៉ាង​កម្សត់​

219
ចែករម្លែក

​ឆ្មា​កន្ធាត់​អនាថា​មួយ​ក្បាល​មាន​ទម្ងន់​រហូត​ដល់​ជិត​១៤ គីឡូក្រាម​ដែល​ស្មើ​នឹង​ទម្ងន់​ខ្លួន​ក្មេង​អាយុ​៣ ឆ្នាំ បានចាប់ផ្ដើម​តមចំណី និង​ហាត់ប្រាណ​ជា​ប្រចាំ​ដើម្បី​សង្គ្រោះ​ជីវិត​។

​ដោយសារ​តែ​ធាត់​ចុះ​ខ្លាញ់​ខ្លាំងពេក ឆ្មា​ញី​អនាថា​ឈ្មោះ ឡា​សា​កញ៉ា (Lasagna) ដែល​មាន​ទម្ងន់​ស្ទើរតែ​ស្មើ ៤ ដង​ធៀប​នឹង​ទម្ងន់​ឆ្មា​ដែលមាន​សុខភាព​ល្អ​ជា​ទូទៅ​ខាងលើ​នេះ សូម្បី​តែ​ដើរ​ក៏​ពិបាក​ដែរ​។​​ជា​សំណាងល្អ បុគ្គលិក​អង្គការ​សង្គ្រោះ​សត្វ ACCT Philly ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្វីឡា​ឌែ​ល​ហ្វៀ សហរដ្ឋ​អាម៉េរិក បាន​ប្រទះឃើញ និង​ជួយ​សង្គ្រោះ​វា​កាលពី​ថ្ងៃអាទិត្យ ទី​២០ ខែ​កញ្ញា កន្លង​ទៅ​ថ្មីៗ​នេះ​។​

​ដើម្បី​សង្គ្រោះ​វាពី​ការបាត់បង់​ជីវិត​ដោយសារ​ជំងឺ​ធាត់​ចុះ​ខ្លាញ់ បុគ្គលិក​អង្គការ​ខាងលើ​បាន​ចាប់ផ្ដើម​ឱ្យ​វា​តមចំណី​យ៉ាង​តឹងរ៉ឹង និង​ជួយ​សម្អាតខ្លួន​វា​ជា​ប្រចាំ​។​

​ហើយ​ចាប់តាំងពី​បង្ហោះ​រំលែក​រូបថត​ឆ្មា​ស្រុក​រោម​ខ្លី​អាយុ ៥ ឆ្នាំ​នេះ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​មក មាន​មនុស្ស​ជាច្រើន​ស្រលាញ់​វា និង​សុំ​វា​យក​ទៅ​ចិញ្ចឹម​។​ទីបំផុត វា​ត្រូវ​បាន​គ្រួសារ ហ៊ែ​ម​មឺ ​មក​ពី​ក្រុង​វ៉ា​ញ​លែ​ន​រដ្ឋ​ញូ​វ ជើ​ស៊ី ទទួលយក​ទៅ​ចិញ្ចឹម​កាលពី​ថ្ងៃទី​២៤ ខែ​កញ្ញា​៕ ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម