នគរបាល​ប៉ុស្ដិ៍​ត្រពាំង​ក្រសាំង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​និង​ថ្នាំញៀន​២៨​កញ្ចប់​តូច​

269
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ជនសង្ស័យ ៣​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ធ្វើការ​ល្បាត​ពួនស្ទាក់​នៅក្នុង​មូលដ្ឋាន​ឃាត់ខ្លួន​ធ្វើការ​ឆែកឆេរ​ឃើញ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំនួន​២៨​កញ្ចប់​តូច កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ភួង បូ​ណា អធិការរង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន នឹង​លោក​អនុសេនីយ៍ឯក នាង ឧម​ត្ត នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ត្រពាំង​ក្រសាំង បាន​ចុះ​ប្រតិបត្តិ​ការចាប់​ករណី​ចែកចាយ​គ្រឿងញៀន ស្ថិតនៅ​ភូមិ​ត្រពាំង​អញ្ចាញ​ទី​៤​ស​ង្តា​ត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៣​នាក់ រួមមាន​៖ ឈ្មោះ ទុំ ថន ភេទ​ស្រី អាយុ ៣០​ឆ្នាំ​, ឈ្មោះ ថា​ន់ ថន ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​, ឈ្មោះ ជួយ អាន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ អ្នក​ទាំង​៣​នាក់ ស្នាក់នៅ​កន្លែងកើតហេតុ មុខរបរ​មិន​ពិតប្រាកដ​។ ដកហូត​ក្រាម​ពណ៌​ស​ថ្លា ចំនួន ២៨​កញ្ចប់ ថង់​តូច ថង់​សំរាប់​ច្រក​គ្រឿងញៀន​១​ចំនួន និង​ជ​ញ្ចើ​ង​ថ្លឹង​គ្រឿងញៀន​១ និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៣​នាក់ រួម​និង​វត្ថុតាង​ខាងលើ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ក​សាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម