នគរបាល​ខណ្ឌឫស្សីកែវ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​

169
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: សមត្ថកិច្ច​នគរបាល​ខណ្ឌឫស្សីកែវ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ថ្ងៃទី​២៦​ខែកញ្ញា ឆ្នាំ​២០២០​វេលា​ម៉ោង​១១​យប់ កម្លាំង​ប៉ុស្តិ៍ និង​ខណ្ឌ បង្ក្រាប​ជាក់ស្ដែង និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់​ករណី​ជួញដូ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រង់ចំណុច​ក្រុមទី​៦ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ​។​

​លោក​ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា​នេះ​ថា ជនសង្ស័យ​៤​នាក់ ១.​ឈ្មោះ ឯល សារី ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ ឥស្លាម មាន​ទីលំនៅ​ក្រុមទី​៦ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ មុខរបរ​មិន​ពិតប្រាកដ​។ ២.​ឈ្មោះ ឃួន ធា​រិ​ទ្ធ ភេទ ស្រី​អាយុ​៣២​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​ក្រុមទី​៦ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ មុខរបរ​មិន​ពិតប្រាកដ​។ ៣.​ឈ្មោះ សាយ រតនា ភេទ​ប្រុស​អាយុ​២៨ ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ ភូមិ​អរិយ​ក្សត្រ ស្រុក​ល្វាឯម​ខេត្តកណ្ដាល មុខរប​កម្មករ​។ ៤.​ឈ្មោះ ឯល សូ​លីហ្សា​ស់ ភេទ ស្រី​អាយុ​២៨ ឆ្នាំ​ជនជាតិ​ខ្មែរឥស្លាម​មាន​ទីលំនៅ ផ្ទះ​លេខ​៨២ ក្រុមទី​២ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ មុខរប​នៅផ្ទះ​។ ចំណែក​សម្ភារៈ​ដកហូត​មាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់​។​

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម