ស្អាតៗ​ណាស់​! ស័ក្ដិសម​ជា​ស្នាដៃ​ចូលរួម​ប្រកួត​ដណ្ដើម​ពានរង្វាន់ 2020 Drone Photo Awards មែន​

445
ចែករម្លែក

​ការថតរូប​ដោយ​ដ្រូ​ន (​យន្តហោះ​គ្មាន​មនុស្ស​បើក​) ជា​វិធី​ថតរូប​បែប​ថ្មី​ដែល​កំពុង​ទទួល​បានកា​រ​ចាប់​អារម្មណ៍​កាន់តែខ្លាំង​នាពេល​បច្ចុប្បន្ន​ហើយ​ដើម្បី​ថតរូប​ទេសភាព​បាន​ស្រស់​ស្អាត​ទាមទារ​ឱ្យមាន​​ជំនាញ​ខ្ពស់ ព្រោះ​វា​ខុសពី​ការថតរូប​ធម្មតា​។​
​ ​
​ហើយ​ទាំងនេះ​ជា​រូបថត​ជ័យលាភី និង​រូបថត​គួរ​ឱ្យ​ស្ញើចសរសើរ​ជាច្រើន​ទៀត​ដែល​បាន​ចូលរួម​ការប្រកួត​ដណ្ដើម​ពានរង្វាន់ 2020 Drone Photo Awards ពី​ការប្រកួត​ថតរូប Siena Awards Festival ក្នុង​ទីក្រុង​ស៊ី​អេណា (Siena) ប្រទេស​អ៊ីតាលី​។​
​ ​
​ក្នុងចំណោម​រូបភាព​ទាំងនេះ រូបថត​មួយ​សន្លឹក​របស់​អ្នក​ថតរូប​ជនជាតិ​អូស្ត្រាលី ឈ្មោះ ជី​ម ពី​កុត (Jim Picot) បង្ហាញ​ពី​ត្រី​សាល់​ម៉ុន​មួយ​ហ្វូង​យ៉ាង​ធំ​នៅ​ប្រទេស​អូស្ត្រាលី ហែល​ផ្ដុំគ្នា​បង្កើតបានជា​​ទម្រង់​បេះដូង និង​មាន​ត្រី​ឆ្លាម​មួយ​ក្បាល​ហែល​នៅក្នុង​នោះ បង្កើតបាន​ជា​ទិដ្ឋភាព​កាន់តែ​អស្ចារ្យ​។
​ ​
​អញ្ចឹងតោះ​! ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​រីករាយ​ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម