មិន​ត្រូវ​ធាតុ​គ្នា​ដូច​ទឹក​និង​ប្រេង តែ​បែរជា​ក្លាយ​ជា​សម្លាញ់​ល្អ​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​

465
ចែករម្លែក

​ចាស់ៗ​ច្រើន​តែ​ស្ដីបន្ទោស​កូនៗ​ដែល​ឈ្លោះ​គ្នា​ថា “​ឈ្លោះ​គ្នា​មើល​តែ​ឆ្កែ​ឆ្មា​”​។ នេះ​សរ​បញ្ជាក់ថា ឆ្កែ និង​ឆ្មា​មិន​ត្រូវ​ធាតុ​គ្នា​ឡើយ ពោលគឺ​ប្រៀបបាន​ទឹក និង​ប្រេង​ដែល​មិន​អាច​រលាយ​ចូលគ្នា​បាន​។​
​ ​
​ទោះជា​យ៉ាងណា តាមរយៈ​រូបភា​ពឃ្លីប​វីដេអូ​ដែល​បង្ហាញ​ពី​មិត្តភាព​មិន​សម​ទំនង​ទាល់តែសោះ​រវាង​ឆ្កែ​មួយ​ក្បាល និង​ឆ្មា​មួយ​ក្បាល​ដែល​រស់នៅ​ជាមួយគ្នា បាន​ឆក់យក​បេះដូង​មនុស្ស​ជាច្រើន​។
​ ​
​ម្ចាស់​ស្រី លា ហិន​ឌី (Lea Hendy) វ័យ ២៧ ឆ្នាំ​មក​ពី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាម៉េរិក បាន​បង្ហើប​ថា ឆ្កែ​ឈ្មោល​របស់​នាង​ឈ្មោះ ស៊ែម​សុន (Samson) អាយុ ២ ឆ្នាំ និង​ឆ្មា​ញី​ឈ្មោះ ក្លេ​អូ (Cleo) អាយុ ៦ ខែ​មាន​ទំនាក់ទំនង​ស្អិតរ​មួ​ត​បេះ​មិន​ចេញ​ស្ទើរ​មិន​គួរឱ្យ​ជឿ​។​
​ ​
​នាង​និយាយថា “​ស៊ែម​សុន រួសរាយ និង​គួរឱ្យ​ស្រលាញ់​ណាស់​។ ពេក​វា​ឃើញ​ឆ្មា​ជា​លើកដំបូង​នៅ​ក្រុង​ប៉ារីស កាលពី​ឆ្នាំមុន វា​រំភើប​ណាស់​នៅពេល​នោះ​ដូច្នេះ​ហើយ​ខ្ញុំ​ក៏​សម្រេចចិត្ត​រក​ឆ្មា​មួយ​ក្បាល​ឱ្យ​វា​តែ​​ម្ដង​ទៅ​គ្រាន់​បាន​ជា​គ្នា​។ ស៊ែម​សុន ធ្វើ​ដូច​ឪ​គេ​អ៊ីចឹង បបោស​អង្អែល ក្លេ​អូ បន្ទាប់​ពី​ស៊ី​ចំណី​រួច ហើយ​ពួក​វា​ដេក​ជាមួយ​គ្នា​។ ពិតជា​អស្ចារ្យ​ណាស់​ដែល​ឃើញ​ទិដ្ឋភាព​បែប​នេះ​!”៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម