​សម្តេច​តេ​ជោ​ហ៊ុនសែន​៖​ការដែល​សហភាព​អឺរ៉ុប​ដកហូត EBA មួយផ្នែក​ពី​កម្ពុជា​គឺជា​រឿង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ​

642
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើងថា​ការដែល​សហភាព​អឺរ៉ុប​ដកហូតEBAមួយផ្នែក​ពី​កម្ពុជា​គឺជា​រឿង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ។សម្តេច​តេ​ជោ​នាយ ករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​សេចក្តី​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​មហាសន្និ បាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៥​ដែល​ធ្វើឡើង​តាម រយៈ​ប្រព័ន្ធ​វីដេអូ​កាល​នៅ​ថ្ងៃទី ២៦ ខែកញ្ញា ២០២០ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​រំលឹក​ឡើងវិញ​អំពី​អតិ​ត​កាល​ខ្លះៗ​ដែល​កម្ពុជា​ធ្លាប់​ទទួល​នូវ​ភាព​អ​យុ​ត្តិ​ធ៌​ម​អាស្រ័យ​ទៅនឹង​មហិច្ឆតា​នយោបាយ​និង​របៀបវារៈ​ឱកាសនិយម​លាក់ពុត​របស់​ប្រទេស​មួយចំនួន​កម្ពុជា​ត្រូវ​ប្រឈមមុខ​នឹង​ស្តង់ដារ​ទ្វេ​ដែល​ប្រកប ដោយ​ល្បិចកល​និង​ការសម្រេចចិត្ត​ដែលមាន​ភាពលម្អៀង​និង​មាន ចេតនា​នយោបាយ​ពោលគឺ​ភាពអយុត្តិធម៌​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖​ក្នុងនាម​ជា​ប្រទេស​តូច​មួយ​ដែល​ស្រលាញ់​សន្តិភាព និង ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​កម្ពុជា​អាច ដើរតួនាទី​ចូលរួមចំណែក​របស់ខ្លួន​នៅក្នុង​សហគមន៍​អន្តរជាតិ​បាន​លុះត្រាតែ​មានការ​ធានាថា​វិធាន​ច្បាប់​នានា​ដែល​គ្រប់គ្រង​ប្រព័ន្ធ​អន្តរជាតិ​ត្រូវបាន​អនុវត្ត​ប្រកបដោយ​សមភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖ «​គួរឱ្យ​សោកស្ដាយ​ដែលជា​រឿយៗ​អាស្រ័យ​ទៅនឹង​មហិច្ឆតា​នយោបាយ​និង​របៀបវារៈ​ឱកាសនិយម​លាក់ពុត​របស់​ប្រទេស មួយចំនួន​កម្ពុជា​ត្រូវ​ប្រឈមមុខ​នឹង​ស្តង់ដារ​ទ្វេ​ដែល​ប្រកបដោយ​ល្បិចកល​និង​ការសម្រេចចិត្ត​ដែលមាន​ភាពលម្អៀង​និង​មាន​ចេតនា​នយោបាយ​ពោលគឺ​ភាព​អ​យុត្តិ​ធម៌។រឿង​អយុត្តិធម៌​នេះ​រំលឹ ក​កម្ពុជា​អំពី​ស្លាកស្នាម​ប្រវត្តិសាស្ត្រ ។ប្រមាណ​ជាង​៤០​ឆ្នាំមុន​កម្ពុជា​ត្រូវបាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ដែលប្រជាជន​កម្ពុ​ជាជាង​២​លាន​នាក់​បាន​បាត់បង់​ជីវិត​នៅក្នុង​ដៃ​របប​ដ៏​ព្រៃផ្សៃ​នេះ​។​អ្នក​រស់រានមានជីវិត​ទាំង​បាក់ស្បាត​និង​សល់​តែ​បាត​ដៃទទេ​គឺជា​អ្នក​ដែល​ស្ដារ​ប្រ​ទេស​ជាតិ​ពី​គំនរ​ផេះផង់​។​អ្វីដែល​គួរឱ្យ​ហួសចិត្ត​គឺ​អ្នក​ដែល​រស់ រានមានជីវិត​ទាំងអស់នោះ​បែរជា​ទទួលរង​ទណ្ឌកម្ម​ពី​សមាជិក​ភាគច្រើន​នៃ​អង្គការសហប្រជាជាតិ​ដែល ថែមទាំង​បានអនុញ្ញាត​ឱ្យ​មេ​ពិឃាត​ខ្មែរក្រហម​កាន់កាប់​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ទៅវិញ។រដ្ឋាភិបាល​ដដែល​ទាំងនោះ​ដែល​បាន​ផ្សព្វផ្សាយ ឥតឈប់ឈរ​អំពី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​គឺជា​អ្នក​ដែល​បាន​រារាំង​ប្រជាជន​យើង​ពី​ការទទួលបាន​ចំណីអាហារសុខុមាលភាព ការអប់រំ ផ្ទះសម្បែង​ការ​អភិ វ​ឌ្ឍ​និង​ជាពិសេស សុខសន្តិភាព​អស់​រយៈពេល​ជាង ១២ ឆ្នាំ ។ ការដែល​សហភាព​អឺរ៉ុប​ដកហូត EBA មួយផ្នែក​ពី​កម្ពុជា​នៅពេលដែល​ប្រទេស​នេះ​កំពុង​ប្រឹងប្រែង តស៊ូ​ជម្នះ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ គឺជា​រឿង​ច្រំ​ដែល​នៃ​ប្រវត្តិសាស្ត្រ ។ ទោះបីជា​យ៉ាងណា​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង​ដូចដែល​ខ្លួន​ធ្លាប់​បានធ្វើ​អស់​រយៈ ពេល​៤០​ឆ្នាំ​កន្លងមកនេះ​ក្នុងការ​ការពារ​នូវ​អ្វីដែល​ខ្លួន​ជឿជាក់ថា​ជា​មាគ៌ា​ដ៏​ត្រឹមត្រូវ​នោះ​គឺ​ការការពារ​អធិបតេយ្យភាព​និង​ថែ រក្សា​សន្តិភាព​ដែល​កសាងបាន​យ៉ាង​លំ បាក​លំបិន​និង​ទទួលបាន​នូវ​ការ​សាទរ​ពេញទំហឹង​ដោយ​ប្រជាជាតិ​កម្ពុជា​ទាំងមូល​ដែល​បាន​ឆ្លងកាត់​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​បំផុត​និង​កំពុងតែ​ងើបឈរ​ឡើងជា ប្រជាជាតិ​មួយ​ស្មើមុខ​មាត់ ស្មើភាព​និង​ស្មើ​សិទ្ធ​ជាមួយ​បណ្តា​ប្រជាជាតិ​ដទៃ​នៅក្នុង​តំបន់​និង​សកលលោក ៕ BR​

ទីតាំងផ្សាយពាណិជ្ជកម្ម